ជិតស្នេហ៍បង្ខំបេះដូង
ភាគទី២
«នេះអ្នកនាងយ៉ាងម៉េចហើយ?» ជីស៊ូប្រញាប់ចុះមកជួយលើកអ្នកដែលកំពុងតែងព្យាយាមលើកម៉ូតូ។
«អ្ហាស» ក្រោយពីលើកម៉ូតូរួចរាល់ហើយទើបរាងអង្អែលដៃដែលមានរបកស្បែក។
«...» គេក៏ដោះមួកសុវត្ថិភាពចេញពេលនេះជីស៊ូបានឃើញមុខមាត់របស់គេច្បាស់ហើយ គេមានសក់ពណ៍ទង់ដែងទឹករលកសក់សេះបាំងគ្របថ្ងាស់របស់នាង។
«ខ្ញុំ...» រាងមាំវិញគ្រាន់តែបែរមុខក៏ស្រាប់តែគាំងស្ងៀមព្រោះតែរាងមាំបានឃើញពីសម្រស់ដ៏សែនស្រស់ស្អាតរបស់រាងស្តើង។
«នេះអ្នកនាងមានត្រូវរបួសធ្ងន់ធ្ងូរទេ? ខ្ញុំសុំទោសណាដោយសារមុននឹងខ្ញុំជាប់និយាយទូរស័ព្ទទើបមិនប្រយ័ត្ន» នាងនិយាយដោយទទួលកំហុសរបស់ខ្លួនព្រោះថានាងពិតជាខុសពិតមែន នាងបាននិយាយទូរស័ព្ទពិតមែន។
«អឺ...មិនអីទេ ចុះអ្នកនាងមានត្រូវត្រង់ណាទេ?»រាងខ្ពស់ក៏បានស្រែកសួរទៅនាងវិញដោយបារម្ភ។
«ខ្ញុំមិនអីទេ» ស្របពេលកំពុងតែនិយាយនាងក៏ស្រាប់តែក្រឡែកទៅឃើញថានៅកែងដៃរបស់គេមានហូរឈាម។
«ដៃរបស់នាងអ្នកនាងកំពុងតែហូរឈាមហើយ មោះ...មកនេះមកណាចាំខ្ញុំជួយលាងរបួសអោយ» រាងស្តើងមិនចាំការតបរបស់គេឡើយនាងក៏បានអូសដៃរបស់គេអោយដើរតាមនាង ចំណែករាងខ្ពស់វិញក៏ដូចគ្នាប្រៀបដូចជាត្រូវសណ្តំរបស់នាងគឺថាដើរតាមមិនឈប់ឡើយរហូតដល់ក្រោមដើមឈើមួយនាងបានប្រាប់អោយគេអង្គុយចុះ ទើបនាងប្រញាប់ទៅយកថ្នាំនិងបង់បិតរបួសអោយគេ។
«នេះ នៅថាមិនអីទេដល់ថ្នាក់ហូរឈាមទៀត» រាងស្តើងក៏ទាញដៃរបស់គេមកទាំងរអ៊ូ រួចហើយក៏ចាប់ផ្តើមលាងរបួសអោយគេរួចហើយរាងទើបនាងធ្វើការបិតបង់អោយគេណាមួយវាក៏មិនមានរបួសធ្ងន់ធ្ងូរឡើយ។
«នេះសំណាងហើយដែលខ្ញុំមានរបស់ទាំងអស់នេះនៅក្នុងឡាន»
«របួសប៉ុណ្ណឹងវាមិនធ្វើអោយខ្ញុំស្លាប់ទេអ្នកនាង» លឺគេពោលប្រយោគនេះហើយរាងស្តើងក៏បានបែរមុខមកមើលមនុស្សដែលកំពុងតែសម្លឹងមើលមុខនាងដោយទឹកមុខស្មើរមិនញញឹមអីបន្តិចសោះ។
«ទោះមិនត្រូវខ្លាំងក៏ខ្ញុំត្រូវតែមើល ព្រោះថាខ្ញុំជាអ្នកបង្កហេតុអោយអ្នកនាងត្រូវរបួស»
« ចុះហើយចុះខ្លួនឯងវិញ មានត្រូវត្រង់ណាទេ?»
«អត់អីទេ»
«នេះអត់អីយ៉ាងម៉េច ថ្ងាស់របស់អ្នកនាងបែកអស់បន្តិចហើយ»
«ហាស..ពិតមែន?» រាងស្តើងមានការភ្ញាក់ផ្អើលជាខ្លាំងនាងស្ទើរតែមិនជឿ ចុងក្រោយនាងក៏លើកដៃទៅស្ទាបថ្ងាសមើលឃើញថាមានឈាមពិតមែន។
«ខ្ញុំសុំអនុញ្ញាតបន្តិចណា» មុននឹងប៉ះនាងគេក៏សុំការអនុញ្ញតនាងជាមុនសិន។ ដៃរបស់គេក៏ចាប់ផ្តើមវេកសក់របស់នាងចេញរួចហើយក៏យកកូនសន្សែងពីក្នុងហោប៉ៅអាវរបស់គេមកជូតឈាមអោយនាង កាយវិការរបស់គេធ្វើអោយនាងមានអារម្មណ៍ថាកក់ក្តៅពិតមែន នេះទើបតែជួបគេលើកដំបូងសោះ។
«រួចរាល់ហើយ» រាងមាំនិយាយទាំងមិនបានញញឹមដាក់នាងឡើយ ប៉ុន្តែទង្វើររបស់គេក៏បង្ហាញថាគេបារម្ភដែរ។
«ចាស៎...សុំទោសផងណា»
«មិនអីទេ ចាត់ទុកថាថ្ងៃស៊យរបស់ខ្ញុំក៏បាន» រាងមាំនិយាយដោយសម្លឹងមើលទៅរបួសដែលនៅលើដៃរបស់ខ្លួន។
«នែ!!នេះចង់ថាខ្ញុំនាំស៊យដល់អ្នកនាងមែនទេ?» ពេលលឺសម្តីបែបគ្មានរសជាតិរបស់គេភ្លាមធ្វើអោយនាងក្តៅស្លឹកត្រចៀកភ្លាមតែក៏ប្រឹងទប់។
«នេះគិតទៅហើយ» រាងមាំក្រោកឈរ រាងស្តើងក៏ដើរតាមពីក្រោយនឹងសួរគេ នាងក៏ជួយប្រមូលឯកសាផ្សេងៗដែលនៅលើថ្នល់។
«ឡាលីសាម៉ាណូបាន» នាងក៏ស្រាប់តែចាប់បានស៊ីវីការងារបស់គេ មើលទៅគេទំនងជាស្វែងរកការងារធ្វើហើយ។
«នេះកំពុងតែរកការងារមែនទេ? ទៅធ្វើការនៅក្រុមហ៊ុនខ្ញុំក៏បាន» លឺបែបនេះហើយលីសាក៏ដើរមកទាញក្រដាស់ស៊ីវីពីដៃរបស់នាង ។
«អោយស៊ីវីមកនេះមក ចាំខ្ញុំទាក់ទងទៅ» នាងល្អិតក៏ទាញស៊ីវីពីដៃរបស់គេមកវិញ។
«អ្ហឹស.....នេះវាមិនងាយពេកទេដឹង មិនទាន់បានអានស៊ីវីផងក៏ព្រមទទួលហើយ។ ហើយដឹងដែលថាខ្ញុំចង់ធ្វើផ្នែកអី?» រាងមាំនិយាយទាំងដើរទៅរករាងស្តើងនឹងអោនសួរក្បែរត្រចៀករបស់នាង។
«ក៏ចាំ...មើលអានសិន»
«នេះប្រយ័ត្នតែបានខ្ញុំក្លាយជាបុគ្គលិកខ្ញុំប្តូរទៅធ្វើការងារផ្នែក....»និយាយតែប៉ុណ្ណឹងគេក៏ឈប់និយាយហើយក៏ដើរចេញសំដៅទៅរកម៉ូតូរបស់ខ្លួនវិញ។
«អេ!!ឈប់សិន..នេះទុកលាបនៅកន្លែងរបួសទៅដើម្បីកុំអោយមានស្នាម» គេក៏ទទួលពីដៃរបស់នាងរួចហើយក៏ដើរចេញទៅទាំងមិនបានអគុណអ្វីបន្តិចឡើយ។
...................................................................
«រ៉ឺងៗ» ជេននីដែលកំពុងតែអង្គុយរចនាម៉ូដខ្សែកនាងក៏ស្រាប់តែទម្លាក់ខ្មៅដៃចុះ រួចសម្លឹងមើលទៅទូរស័ព្ទដែលកំពុងតែរោទិ៍ឡើង។
«លេខអ្នកណា?» រាងស្តើងក៏បានសួរមកខ្លួនឯងព្រោះថាឃើញលេខចំឡែក។ តែនាងក៏សម្រេចចិត្តលើកព្រោះគិតថាប្រហែលជាអតិថិជនរបស់នាងហើយ។
«អាឡូស្រីស្អាត» គ្រាន់តែលឺសំឡេងនាងក្រមុំដឹងបាត់ទៅហើយថាជាអ្នកណា។
«អ្នកនាងឆេយ៉ុងមែនទេ?»
«ចាស៎»
«នេះមានការអីមែនទេ? ចង់ទិញគ្រឿងអលង្ការថ្មីមែនទេ?»
«ហឹស....ហឹស..អត់ទេចង់និយាយជាមួយនឹងជេនច្រើនជាង» លឺសម្តីរបស់រាងមាំហើយធ្វើអោយនាងក្រមុំញញឹមតិចៗ។
«សម្តីបែបនេះ បោកមនុស្សស្រីប៉ុន្មានហើយ?»
«អត់ទេ មិនដែលនិយាយបែបនេះជាមួយអ្នកណាឡើយ ។ ព្រោះថាទុកនិយាយជាមួយនឹងជេន»
«ហឹស...ហឹស...ពូកែទ្រឹស្តីណាស់» នាងរាងស្តើងក៏និយាយបែបឌឺគេ។
«ទ្រឹស្តីក៏ពូកែ ទង្វើរក៏ចូលចិត្តបង្ហាញ»
«នេះ....ខលមកមានរឿងអ្វីមែនទេ?»
«គឺប្រាប់ហើយថានឹក ចង់និយាយជាមួយនឹងជេន»
«កំពុងតែងញ៉ែខ្ញុំមែនទេ?»
«ឆ្លាត» រាងមាំក៏សរសើរពីនាងភ្លាម
«បើញ៉ែព្រមអោយញ៉ែទេ?»
«នេះមិនលឿនពេកទេ? ទើបតែជួបមុខគ្នាថ្ងៃមុនសោះ»
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...