ការចាប់ផ្តើមន័យសាច់រឿងយើងបង្ហាញឲ្យឃើញពីគ្រួសារតូចមួយរស់នៅក្រោមដំបូលផ្ទះតូចដូចសំបុកជ្រូកបើក្រឡេកមកមើលពីសភាពផ្ទះសម្បែងវិញរបស់របររប៉ាត់របាយមើលសិងតែមិនយល់រញ៉េរញ៉ៃខ្លាំងភ្លាមៗសំឡេងក្មេងប្រុសម្នាក់ក៏បន្លឺឡើងអមដោយការស្រែកទ្រហូរយំស្រែកខ្លាំងៗក្រោយពីត្រូវម្ដាយចុងចិត្តខ្មៅវាយទាត់ធាក់មិនសំចៃដៃពេលក្មេងប្រុសនោះពុំធ្វើតាមម៊សម្ដីបើទោះជានាងវាយក្មេងតូចយ៉ាងណាក៏ឪពុកដែលអង្គុយផឹកស្រានោះពុំចូលទៅហាមឃាត់ឬចូលទៅជួយកូនបង្កើតដែលមានឈាមជ័ររបស់ខ្លួនសុខចិត្តនៅអង្គុយមើលកូនខ្លួនឯងត្រូវប្រពន្ធចុងវាយធ្វើបាបរហូតដល់ក្មេងតូចបែកមុខបែកមាត់ឃើញហើយលើសពីអាសូទៅទៀត។
" ម៉ាក់ៗហឹកហុឺឈប់វ៉ៃអូនទៅអូនខុសហើយ...ហឹកហឹក អូនសូមទោសម៉ាក់ កុំវ៉ៃអូនទៀតអី " ក្មេងតូចថេយ៉ុងជាក្មេងស្លូតបូកស្មោះត្រង់អង្គុយបត់ជើងលើកដៃសំពះម្ដាយទឹកភ្នែកស្រក់ចុះមកម៉ាត់ៗទោះជាពេលនេះខ្លួនគេឈឺពេញខ្លួនក៏ដោយក៏មិនហ៊ាននិយាយមានតែលើកដៃសំពះអង្វរកុំឲ្យម្ដាយវ៉ៃខ្លួនបន្តទៀត ក្រៅពីការវ៉ៃទាត់ធាក់គេពុំដែលទទួលឡើយអ្វីទៅភាពកក់ក្ដៅពីឪពុកម្ដាយ" អាក្មេងឆ្គួតក្រាន់តែឲ្យទៅដើរសុំលុយគេក៏មិនទៅ "ម្ដាយចុងខាំមាត់គ្រឺតនឹងក្មេងជាខ្លាំងហើយក៏លើកដៃទះចំគុំត្រចៀកក្មេងតូចមួយដៃមួយទំហឹងកាលបើឃើញគេយំមិនព្រមឈប់ មួយទះធ្វើឲ្យក្មេងដួលទៅម្ខាងទាំងស្រែកយំរំពិចនោះឈាមក៏បានហូរចេញពីក្នុងត្រចៀកថេយ៉ុងតូចក្មេងតូចយកដៃតូចៗទប់នឹងឈើនោះហើយក៏អង្គុយទាំងមានអារម្មណ៍ថាហ៊ឹងត្រចៀកជាខ្លាំងមុននឹងក្មេងតូចស្រែកឡើងសួរម្ដាយចិត្តតិរច្ឆាន
" ម៉ាក់...ហឹកហុឺ អូនឈឺត្រចៀកអូនហុឹងត្រចៀកណាស់ម៉ាក់.... " ក្មេងតូចលើកដៃទោងជើងម្ដាយស្រែកយំមុខមាត់ប្រែជាក្រហមអស់ រីឯឈាមក៏បន្តអូរចុះពីក្នុងត្រចៀកមិនឈប់ អ្នកស្រីម៉ូយុនខាំមាត់សម្លឹងក្មេងទាំងដៃខំប្រឹងបេះឲ្យចេញពីជើង
" អាក្មេងឆ្គួតថយចេញទៅ! ព្រូស! " គាត់ស្រែកឡើងទាំងរុញក្មេងចេញឆ្ងាយពីជើងរបស់គាត់ ជាច្រើនលើកជាច្រើនសារទៅហើយដែលម្ដាយរូបនេះធ្វើមកលើក្មេងតូចចាប់តាំងពីអ្នកស្រីម៉ូយុនចូលមករស់នៅមកម្លេះបើគិតទៅវា2ឆ្នាំហើយ។
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024