ចុងក្រោយថេយ៉ុងនៅតែជិះឡានដដែលឯមុខវិញមិនបាច់មើលទេក្រញូវជាប់មុខតែម្ដង គេប្រាប់ហើយថាមិនជិះនៅតែរឹងអូសគេចូលឡានឲ្យទាល់តែបានមិនត្រឹមតែ ប៉ុណ្ណឹងទេនៅចាប់គេឲ្យអង្គុយលើភ្លៅជាប់ចង្កេះគេទៀតទាំងពួកគេមិនស្គាល់គ្នាផង។
"លោកលែងខ្ញុំបានហើយ" ថេយ៉ុងបន្លឺជាសំឡេងឡើយក្រោយអង្គុយស្ងាត់អស់រយៈពេលយូរគួរសម ទោះជានាយឮក៏គេមិនបានមាត់ឬធ្វើ សកម្មភាពណាមួយដែរគឺនៅអង្គុយឱបចង្កេះគេជាប់ ចំណែកឯថេយ៉ុងក៏មិនដឹងធ្វើម៉េចទៀតដែរមានតែសង្ងំនៅស្ងាត់ៗឲ្យតែបានទៅដល់ផ្ទះទេ។
ងុឺត... កងឡានឈប់ងកនៅពីផ្លូវតូចមួយជាផ្លូវដើរទៅផ្ទះរបស់នាយតូចថេយ៉ុង ទ្វារឡានក៏បើកឡើងនាយក៏ព្រមប្រលែងដៃចេញពីចង្កេះទាំងមិនចង់ថេយ៉ុងចុះពីភ្លៅមាំនាយចុះពីឡានដោយមាននាយក្រាស់ចុះទៅតាមជាមួយ នាយសម្លឹងមើលទៅផ្លូវតូចនោះបន្តិចទើប សរសេរអក្សរលើក្រដាសសបើនិយាយក៏គេស្ដាប់មិនបានដដែលនឹង?
"ទីនេះកន្លែងឯងស្នាក់នៅ?" អានហើយថេយ៉ុងក៏ងក់ក្បាលឆ្ងក់ៗទើបនិយាយអរគុណនឹងសុំលាគេទៅផ្ទះវិញក្រោមការមើលរបស់នាយក្រាស់។
"ទៅវិញ!" នាយប្រែជាសំឡេងមាំមួយរំពេចពេលឃើញនាយតូចដើរទៅវិញទើបគេងាកមកបញ្ជាតាកុងមុននឹងឡើងឡាន។
#ពេលយប់
នៅក្នុងបន្ទប់ប្រណិតមានក្បាច់រចនាយ៉ុងល្អឯកដោយមានការតុបតែងយ៉ាងគួរឲ្យរស់នៅ នាយកំលោះដើរចេញពីបន្ទប់ទឹកដោយមានតែកន្សែងរុំចង្កេះបង្ហាញល្វីងខាងលើទទេរស្អាតសាច់ដុំកងៗមាំមួនហាប់ណែនកំពុងតែឈរបង្អួតជំនាងផ្ទះ នាយក្រាស់ដើរទៅអង្គុយលើពូកយកកន្សែងញីសក់សើមដៃក្រាស់ធំបានឈប់ភ្លាមៗពេលក្រឡេកឃើញក្រដាសនៅលើតុអង្គុយដែលនាយបានបញ្ជារឲ្យនាយកៃទៅសេុីបពីក្មេងគរនោះ នាយក៏មិនយល់ពីខ្លួនឯងដែរ ដែលទៅនឹករលឹកពីក្មេងមុខស្លេកៗគ្មានឈាមនោះ នាយបើកមើលនិងអានវាម្ដងមួយអក្សរៗពី ប្រវត្តិរូបរបស់នាយតូចកាន់តែអានក៏កាន់តែអាណិតមិនគិតថាក្មេងតូចៗដូចជាគេត្រូវមកជួបរឿងឈឺចាប់ច្រើន។
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024