ភាគ6: ម៉េចក៏លោកនៅទីនេះ?

2.8K 161 8
                                    

     ព្រឹកថ្ងៃដំបូងដែលថេយ៉ុងមកធ្វើការនៅវិមានដ៏ធំស្គឹមស្កៃមួយនេះព្រឹកមិនទាន់ទេគេក្រោកងូតទឹកសម្អាតខ្លួនបត់ភួយខ្នើយស្អាតរួចសិមចុះទៅក្រោកមកជួយធ្វើការ ព្រោះនេះក៏ជាការងារដែលគេត្រូវធ្វើផងដែរ តែគេនូវមិនទាន់ឃើញម្ចាស់វិមាននេះនូវឡើយទេ។

     "អ្នកប្រុសតូច!" គាត់ងាកទៅក៏ឃើញនាងតូចកំពុងតែឈប់សម្លឹងមើលមកគាត់ ងេយ៉ុងកាយវិការជាការសុំចូលមកធ្វើដែរ ឯអ៊ំផេនមិនបានប្រកែកគាត់ថយចេញឲ្យនាយតូចចូលមកធ្វើអាហារទុកសម្រាប់លោកម្ចាស់ពិសារស្នាដៃម្ចាស់តូចដោយផ្ទាល់។

     ក្រោយចំណាយពេលយូរគួរសមល្មមថេយ៉ុងក៏បានធ្វើអាហារជាច្រើនមុខហើយក៏កំពុងតែរៀបចំដាក់លើតុវែងធំត្រៀមលោកម្ចាស់វិមានចុះមកពិសារអាហារពេលព្រឹក លុះធ្វើនាយតូចដើរទៅសួរអ្នកបម្រើដទៃទោះគេមិនអាចស្ដាប់បានក៏គេធ្វើដៃធ្វើជើងតិចតួចអ្នកបម្រើក៏អាចកាត់ន័យយល់ដោយខ្លួនឯង តែគ្មានអ្នកណាឲ្យគេធ្វើទេឲ្យតែគេចូលមកជួយម្នាក់ៗដឹងតែក្រវីដៃក្រវីក្បាលញាប់ស្អេក នេះជាបញ្ជារលោកម្ចាស់របស់ពួកនាងថាមិនឲ្យអ្នកប្រុសតូចគេធ្វើអីទាំងអស់លើកលែងតែរឿងធ្វើម្ហូបព្រោះគេចង់ញ៉ាំស្នាដៃអនគតប្រពន្ធរបស់គេ( អនគតហៃប្រូ🥲)

     ដោយហេតុតែសុំគេមិនឲ្យធ្វើទើបថេយ៉ុងត្រូវមកអង្គុយលេងនៅលើទោងចងដោយខ្សែមាំធំក្រោមដើមឈើធំត្រជាក់រហឹមមានជាសួនផ្កាជាច្រើន ផ្កាស្រស់ក្រអូបសាយភាយពេញសួនផ្កាថេយ៉ុងបិទភ្នែក ស្រូបក្លិនក្រអូបផ្កានោះចូលពេញពោះទើបប្រលែងខ្យល់ចេញមកធកវើ អារម្មណ៍ធូរស្រាលទីនេះស្អាតណាស់ក្នុងវិមានមានសភាពស្ងប់ស្ងាត់ស្អាតទោះជាមានអ្នកបម្រើច្រើនក្ដី។

     បើក្រឡេកមកមើលម្ចាស់វិមានពេលនេះក៏កំពុងតែចុះមកក្រោមដើម្បីញ៉ាំអារហារពេលព្រឹកធ្វើដោយដៃនាយតួចផ្ទាល់។

     "អ្នកប្រុសតូចពួកនាងទៅណាហើយ?" សំឡេងធំមាំចោទសួរទៅនាងស្រីបម្រើតាំងពីម្សិលគេនូវមិនទាន់បានឃើញមុខទេ ចង់ដឹងណាស់ថាពេលឃើញមុខនាយហើយតើ ប្រតិកម្មរបស់គេទៅជាយ៉ាងណាទៅ

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now