ភាគ11: អូនឮសំឡេងបង

2.5K 147 10
                                    

     ពេលវេលាដើរយឺតណាស់ភ្លេចៗខ្លួនមួយខែជាងទៅហើយ រីឯនាយតូចក៏បានមករស់នៅវិមាននាយសង្ហារមួយខែជាងដែរ តែបើងាកទៅមើលពីភាពស្និតស្នាលវាលើសពីពាក្យនឹងទៅទៀត ពេលខ្លះមានអ្នកបម្រើស្រីប្រុសនូវចំពោះមុខក៏នាយហ៊ានថើបគេដែរ ទៅខ្វល់អីកូនចៅខ្លួនអសោះបើចង់មើលណាស់ក៏មើលទៅ ពេលនេះក៏ដូចគ្នាដែរ ថេយ៉ុងកំពុងតែអង្គុយនៅលើភ្លៅមាំរោងចាំអ្នកកំលោះបញ្ចុកបាយមើលតែគេជាកូនង៉ាមានអ្នកចាំបញ្ចុក និយាយទៅគេមិនចង់ទៅអង្គុយឲ្យគេបញ្ចុកបាយទេតែណាស់តែលោកម្ចាស់ក្បាលរឹងម្នាក់នោះចូលចិត្តបញ្ជារ។

     "សឺត! ឆ្លាត...ថ្ងៃនេះញ៉ាំបាយអស់" នាយបញ្ចេញស្នញញឹមឡើងលោមុខទៅថើបថ្ពាល់ក្រពុំនោះមួយខ្សឺត ជាទម្លាប់ហើយបើអត់បានថើបនាយដូចធ្វើអីមិនកើតទេ ព្រឹកនឹកថ្ងៃនឹកយប់ក៏នឹក អញ្ចឹងហើយពេលនៅជាមួយគ្នាថើបឲ្យបានច្រើនតាំងតែអាចធ្វើទៅបាន

     "បងមិនទៅធ្វើការទេឬ?" ពេលនាយទម្លាក់ស្លាបព្រាចុះនាយតូចដែលនៅលើភ្លៅក៏ចោទសួរឡើងព្រោះតែមិនឃើញស្លៀកអាវធ្វើការ ជុងគុកក្រវីក្បាលថ្ងៃនេះគេមិនបានទៅធ្វើការទេ តែគេចង់យកពេលនេះចង់និយាយរឿងត្រចៀកចង់នាំគេទៅមន្ទីរពេទ្យ នាយពិតជាចង់មានការសន្ទនាដ៏ល្អមួយរវាងនាយនិងនាយតូចខ្លាំងណាស់

     "ថេយ៍បងចង់អូនទៅឲ្យពេទ្យពិនិត្យមើលត្រចៀកអូន បងចង់និយាយជាមួយអូន បងចង់និយាយឆ្លើយឆ្លងជាមួយ" នាយសរសេរអក្សរសម្លឹងមើលកែវភ្នែកថ្លារបស់នាយតូចថេយ៉ុង

     "ចុះបើអូនមិនអាចស្ដាប់បានមួយជីវិត?តើបងនឹងនៅស្រឡាញ់អូនទេ មិនអាចឮសំឡេងបង" នាយតូចលូកដៃចាប់ក្រសោបមុខនាយកំលោះឲ្យសម្លឹងមើលមកខ្លួន

     "តាំងពីបងដាក់ចិត្តស្រឡាញ់អូន...បងពុំបានខ្វល់រឿងនោះឡើយ មិនថាអូនស្ដាប់មិនឮសំឡេងបងមួយជីវិតក៏ដោយតែយ៉ាងណាក៏បងអាចស្ដាប់សំឡេងអូនបាន" នាយលើកដៃដាក់ពីលើដៃស្រលូននិយាយដោយសំឡេងស្រទន់និយាយចេញពីក្រអៅបេះដូង មិនថាមនុស្សនាយស្រឡាញ់ទៅជាបែបណាក៏គេនូវតែស្រឡាញ់នូវតែស្មោះត្រង់ អាចថាគេល្ងង់ទៅស្រឡាញ់មនុស្សមិនដូច មនុស្សទូទៅតែគេពេញចិត្តគេស្រឡាញ់ថ្នាក់ថ្នម ព្រោះមនុស្សដែលនិយាយមិនបានមករស់នៅជាមួយគេឯណា

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now