ចាប់តាំងពីពួកគេស្គាល់គ្នាពេលនេះមាន រយះពេលមួយខែជាងទៅហើយ បើនិយាយពីទំនាក់ទំនងពួកគេក៏អាចថាស្អិតជាងមុន ពេលខ្លះក៏ថេយ៉ុងមកគេងនៅឯវិមាន ពេលនេះក៏ដូចគ្នាគេកំពុងតែស្ថិតនៅវិមានរបស់នាយក្រាស់។
"មេឃជិតភ្លៀងហើយវីគួរតែចូលផ្ទះវិញទៅ" នាយរុញរទេះមកក្បែរស្រដីប្រាប់ដល់អ្នកកំពុងតែដាំផ្កាលំអងនោះ
"ជិតរួចហើយ ចាំបន្តិច" ថេយ៉ុងញាប់ដៃញាប់ជើងប្រឹងដាំផ្កាឲ្យឆាប់ហើយ
"រួចហើយ..." ថេយ៉ុងបោះដីចេញពីដៃទាំងញញឹមសម្លឹងមើលផ្កាដែលគេដាំ គេក្រោកឡើងបែរទៅក្រោយក៏ឃើញនាយក្រាស់នូវមិនទាន់ទៅ
"ខ្ញុំស្មានតែលោកទៅហើយ..."
"ខ្ញុំចាំវី..មុខវីប្រលាក់ហើយ" ឮហើយថេយ៉ុងលើកដៃជូតមុខ ដោយឃើញគេជូតចេះតែខុសពេក នាយក៏ប្រាប់ឲ្យគេឱនទុកឲ្យនាយជាអ្នកជូត
"ស្អាតហើយ"
"ខ្ញុំសុំសួរមួយបានទេ?"
"វីចង់សួរអីក៏បាន ខ្ញុំរីករាយនឹងឆ្លើយ"
"ហេតុអីក៏លោកដើរមិនបាន?ឬមួយលោកបែបនេះតាំងពីដើម?"
"ពីមុនខ្ញុំដើរបាន តែដោយសារគ្រោះថ្នាក់ទើបជើងខ្ញុំពិការ"
"ដើរមិនបានមួយជីវិត?"
"អត់ទេ...ពេទ្យប្រាប់ថាអាចដើរវិញបាន តែខ្ញុំមិនចង់ដើរ" នាយគិតថាវាជាកំហុសរបស់នាយដែលមិនព្រមស្រាប់តាមសម្ដីថេយ៉ុងបានជារឿងកើតឡើងធ្វើឲ្យគេស្លាប់ គេមិនចង់ដើរមិនចង់ឈរឡើយ វាជាកំហុសវាចង់លប់លាងវាដោយការមិនដើរឲ្យវាពិបាកចេះរទេះបែបនេះទៅ
"ហេតុអីទៅវានឹងស្រួលជាងពេលលោកជិះវា"
" ដើរដើម្បីអីបើគេទៅបាត់ហើយ វាជាកំហុសខ្ញុំដែលខ្ញុំមិនស្ដាប់តាសម្ដីគេ បើខ្ញុំស្ដាប់ក៏ពេលនេះគេមិនទៅចោលខ្ញុំដែរ ខ្ញុំរឹងទទឹងមិនស្ដាប់ទោះជាគេប្រាប់ វាសមហើយដែលខ្ញុំមកជិះវាបែបនេះ"
"ស្ដាប់ខ្ញុំ" ថេយ៉ុងឈប់មួយកន្លែងមិនរុញរទេះគេដើរទៅឱនចុះឲ្យស្មើអ្នកអង្គុយមុននឹងចាប់ដៃនាយអង្អែលសម្លឹងមើលទៅមុខនាយក្រាស់
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024