ព្រឹកថ្ងៃថ្មីបង្ហាញឲ្យឃើញពីបន្ទប់ធំមួយនៅកណ្ដាលក្រុង សភាពក្នុងបន្ទប់មើលសិងតែមិនយល់សម្លៀកបំពាក់រប៉ាត់រប៉ាយពេញឥដ្ឋមនុស្សប្រុសមួយគូកំាបុងតែគេងលើគ្រែប្រណិតយ៉ាងសុខស្រួល។
"ហុឹមមមម" សំឡេងក្រហឹមបន្លឺឡើងចេញពីបបូរមាត់នាយតូចជីមីនកម្រើកត្របកភ្នែកក៏ទទួលបាន អារម្មណ៍ឈឺចាប់ផ្នែកខាងក្រោមភ្លាមៗ គេបើកភ្នែកយឹតៗសម្លឹងមើលពីដានទាំង ស្រពិចស្រពិលមើលមិនសូវច្បាស់ដៃលើកឡើងយីលើវាចុះៗឡើងៗ
"ភ្ញាក់ហើយហ៎អូនសម្លាញ់?" ជីមីនភ្ញាក់ដូចគេទះកណ្ដាលមុខពេលឮសំឡេងមនុស្សប្រុសនិយាយមកកាន់គេជីមីនងាកមុខទៅក៏ទល់មុខអ្នកម្ខាងទៀតចំៗសិងតែប៉ះគ្នាទៅហើយ
"លោកជាអ្នកណា?" ជីមីនចោទសួរទៅនាយឮយប់មិញគេមិនចាំទេបានជាមកសួរនាយនូវសំណួរឆ្គួតឡប់នេះឡើងមក?
"នេះអូនមិនចាំថាពួកយើងមានក្ដីសុខជាមួយគ្នាកាលពីយប់មិញទេ?" ឮសម្ដីគេហើយជីមីនស្ងាត់មាត់នឹងគិតរឿងកាលពីយប់មិញ
"នេះខ្ញុំនិងលោក!?" ក្រោយគិតឃើញហើយគេនិយាយទាំងញ័របបូរមាត់ គេទៅកើតឆ្គួតស្អីបានមកដេកជាមួយមនុស្សប្រុសមិនស្គាល់ឈ្មោះអញ្ចឹង ដោយចង់ដឹងបញ្ជាក់គេក៏ទាញភួយឡើងឱនសម្លឹងក្នុងភួយខ្លួនគេទទេរស្អាត នេះៗច្បាស់ណាស់កាលពីយប់?
"មែនដូចអូនគិតពួកយើងយប់មិញគេងជាមួយគ្នា" នាយនិយាយបណ្ដើរដៃក៏លើកឡើងអង្អែលលើទ្រូងរលោងនោះលេងទាំងរចិតច្រឡើម
"ខ្ញុំសុំទោសរឿងពីយប់មិញផងលោកចង់បានប៉ុន្មានខ្ញុំឲ្យលោក?" ជីមីនងើបអង្គុយដោយគិតថានាយជាអ្នករកសុីផ្លូវភេទ(លក់ខ្លួនដើម្បីលុយ)
"នេះគិតថាបងលក់ខ្លួនដើម្បីលុយ?លុយបងមិនខ្វះចាយមិនអស់ការងារក៏មាន តើបងចង់បានលុយអូន ដើម្បីអីទៀត"
"បើលោកមិនចង់បានលុយ តើលោកចង់បានអី?"
"ចង់បានអូន! ធ្វើជាប្រពន្ធបង"
"តែខ្ញុំមានប្ដី"
"តែក៏លែងលះហើយ"
"ជីវិតគ្រួសារមិនចេះតែចង់បានហើយគិតថាស្រួលនោះ ជីវិតគ្រួសារវាមិនស្រួលឡើយ ខ្ញុំថាមិនចាំបាច់ដល់ថ្នាក់ចង់បានខ្ញុំធ្វើប្រពន្ធលោកទេ " គេធ្លាប់ឆ្លងកាត់គេដឹងថាមានយ៉ាងម៉េច
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024