#សូមទោសទុកជាមុនរាល់ពាក្យសម្ដីមិនសមរម្យ សូមអានដោយការទទួលខុសត្រូវ ក្មេងក្រោម18ឆ្នាំមិនគួរអានទេ
#ប្រទេសជប៉ុន ទីក្រុងតូក្យូ
"ឆាប់ចូលមក" លោកស្រីយូរីតាញញឹមពព្រាយចូលទៅចាប់ដៃកូនប្រសារស្រីឲ្យនាងចូលមកខាងក្នុងក្រោយទទួលដំណឹងពីកូនប្រុសថានាំនាងមករកគាត់។"ឃូណីឆាប់ទៅយកទឹកឲ្យអ្នកនាងឯងមក" គាត់ងាកទៅប្រាប់អ្នកបម្រើឲ្យនាងប្រញាប់ទៅយកទឹកមកពីឆ្ងាយផងគេប្រាកដជាស្រេចទឹកហើយ។
"យ៉ាងម៉េចហើយមកពីឆ្ងាយកូន?ហត់ទេ?" គាត់ចាប់ដៃនាងស្រដីឡើងភ្ជាប់ដោយស្នាមញញឹមបើជីមីនគេទទួលបានបែបនេះមិនដឹងល្អយ៉ាងណា តែវាគ្រាន់តែគិត...
"មិនសូវជាហត់ទេអ្នកម៉ាក់" នាងតបទាំងញញឹមស្រាលៗ ក្រោយដឹងថាខ្លួនធ្វើឲ្យ ប្ដីប្រពន្ធគេទៅលែងលះព្រោះតែនាង
"សាគូរីឆាប់នាំ ប្រពន្ធកូនទៅសម្រាកសិនទៅ ល្ងាចចាំចុះមកញ៉ាំបាយ" គាត់ងើបមុខប្រាប់ទៅកូនប្រុស នាយសម្លុកនាងបន្តិចមុននឹងនិយាយ
"ក្រោកមក!" នាយនិយាយទាំងកំបុកៗដាក់ជេអាហើយក៏ដើរតាំងៗទៅមិនទាំងខ្វល់ពីនាងអ្វីបន្តិច បើមិនដោយសារនាង ស្មានេះនាយកំពុងតែមានក្ដីសុខឱបប្រពន្ធនៅឯផ្ទះបាត់ហើយមិនមែនមកនៅទីនេះទេ
"ចរិតគេតែបែបនេះកូនកុំទៅគិតច្រើនអី កូនទៅសម្រាកសិនទៅឲ្យបាត់ហត់"
"ចា៎សអ្នកម៉ាក់!" និយាយចប់នាងក៏ឡើងទៅខាងលើពេលចូលមកដល់ក៏ទទួលបាននូវការរុញច្រានពីសម្នាក់អ្នកជាប្ដី
"អូយ!" នាងស្រែកទាំងពេលខ្នងបុកទៅនឹងទ្វារនាងងើបមុសសម្លឹងមើលទៅនាយលាយឡំសន្សឹម
"ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ហើយពេលឃើញ ប្ដីប្រពន្ធគេលែងលះគ្នា" នាយបញ្ចេញកែវភ្នែកក្រហមដាក់ដៃទាំងគូលើកឡើងច្របាច់ស្មានាងតាមអារម្មណ៍ខឹងស្អប់
"ទោះខ្ញុំស្រឡាញ់បងតែខ្ញុំក៏មិនចង់ឃើញបងលែងលះដែរ ហើយខ្ញុំរឹតតែមិនអាចឲ្យគេកើតមកគ្មានឪពុកហៅដូចគេ" និយាយផងយំផងនាងពិតជាមិនចង់បានបែបនេះពិតមែន តែឲ្យគេធ្វើយ៉ាងម៉េចទៅ គេមិនចង់ឲ្យកូនកើតមកគ្មានឪពុកហៅដូចក្មេងដទៃទេ អារម្មណ៍ពេលទទួលបានពាក្តសម្ដីអស់នឹងវាឈឺចាប់ណាស់ នាងធ្លាប់ឆ្លងកាត់នាងដឹងគ្រប់បែបយ៉ាង
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024