ភាគ21: កុំធ្វើឲ្យយើងខឹងឲ្យសោះ ជុងគុក

1.8K 106 3
                                    

#ពេលរសៀល

     "កូនឆ្កែពេលគេងចឹងទៅគួរឲ្យខ្នាញ់ណាស់" ជុងគុកក្រោយមើលការងារចប់ដើរមកមើលក្មេងកំពុងតែគេងនោះនាយសើចហឹសៗចាប់ទាញថ្ពាល់គេលេងតិចៗមើលចុះឥឡូវសាច់ថ្ពាល់ហើមហើយសាច់ណែនតែម្ដងនាយចិញ្ចឹមឲ្យគេញ៉ាំរបស់ឆ្ងាញ់ៗពេក

     "ភ្ញាក់ឡើងកូនខ្លាតូច..."នាយរុលមុខទៅនឹងកញ្ចឹង.កនាយតូចត្រដុសដាក់ឲ្យអ្នកគេភ្ញាក់តាំងពីបាយហើយលក់ដូចគេដាក់ថ្នាំមិនរវីរវល់ជាមួយគេបន្តិចទេ។

     "ហុឹម...កុំរំខានអូន អូនគេង" ថេយ៉ុងជញ្ជាក់មាត់ជីបៗដៃលើករុញនាយឲ្យចេញមនុស្សកំពុងតែគេងស្រួលមករំខានទៅកើត មិនជាមិនយល់ការពិតមែន

     "ក្រោ__" រកថានិយាយហើយសំឡេង ទូរស័ព្ទនាយក៏រោទ៍ឡើងទើបគេក្រោកទៅមើលថាអ្នកណាគេខលមក ពេលឃើញហើយនាយក៏អស់ អារម្មណ៍នឹងទទួលភ្លាមទឹកមុខក៏ប្រែជាមាំមួយរំពេចខុសដាច់ពេលមិញនេះ

     "លោកតាមានការអីមែនទេ?" នេះហើយជាមូលហេតុដែលនាយមិនចង់ទទួល

     "ឆាប់បែកគ្នាជាមួយអាក្មេងនោះទៅ!" ជុងគុកសើចតិចៗ គាត់ជាអ្នកណា? ហេតុអីក៏មិនប្រាប់ឲ្យគេបែបគ្នា ទោះជាគាត់ជាតាគេមែនតែមិនអាចគ្រប់គ្រងជីវិតគេបានឡើយ គេមិនមែនជាលោកប៉ាគេឡើយកុំគិតថាគេតាមនោះ

     "ហឹស!លោកតាខលមកខ្ញុំព្រោះតែរឿងនេះ? ប្រហែលជាលោកតាដឹងអស់ហើយ ខ្ញុំប្រាប់ទៅលោកតាទៅថាខ្ញុំមិនបែកគ្នាជាមួយគេជាដាច់ខាត!! ជីវិតខ្ញុំៗជាអ្នកកំណត់ដោយខ្លួនឯងខ្ញុំជាអ្នក ជ្រើសរើសដោយខ្លួនឯង ខ្ញុំមិនមែនជាលោកប៉ាដែលតាមសម្ដីលោកតា លោកតាគ្រប់គ្រងជីវិតគាត់បានតែមិនមែនខ្ញុំ" នាយនិយាយទាំងសំឡេងមាំគ្រប់ពាក្យគ្រប់ម៉ាត់ កុំគិតថាគាត់ជាតាហើយគិតចង់មកក្ដោបក្ដាប់ជីវិតគេបាន មុនដោយសារគេទេមែនទេបាន ជីវិតគេមកដល់ពេលនេះ? គាត់ឲ្យគេធ្វើអ្វីដែលគេមិនចង់ធ្វើ គេចង់រៀនគូរគំនូរតែគាត់មិនព្រោះឲ្យគេធ្វើនូវវ៉ៃ បំផ្លាញរបស់របរគេស្រឡាញ់នូវចំពោះមុខគេ ថ្ងៃនោះហើយជាថ្ងៃដែលគេបានរត់ចេញពីផ្ទះតាំងពីថ្ងៃនោះមកគេមិនដែលទៅជាន់ទីនោះទៀតឡើយ ហើយថ្ងៃនេះគាត់ខលមកប្រាប់ឲ្យគេបែកគ្នាជាមួយកូនខ្លារបស់គេអញ្ចឹង?

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now