ភាគ36: អូនដាច់ចិត្តណាស់ថេយ៍

1.5K 125 11
                                    

"ប៉ា....បាទ!" កំលោះតូចកេះជុងគុកពីក្រោយនាយងាកទៅមើលក្មេងតូចទាំងឆ្ងល់ កំលោះតូចសើចស្ញេញដាក់នាយឃើញហើយអត់នឹងសើចតាមមិនបាន នាយបន្ទន់ជង្គង់ចុះឲ្យស្មើនឹងកំលោះតូច

"ម៉េចក៏ហៅពូថាប៉ាចឹងកំលោះតូច?" នាយលើកដៃញីក្បាលក្មេងតិចៗទាំងគ្រឺតខ្នាញ់ថ្ពាល់ប៉ោងៗទន់ៗអត់នឹងក្ដិចមិនបានមែន កែវភ្នែកមូលក្រឡង់សម្លឹងមើលទៅនាយធំមុខញញឹមស្រស់មិនរីងស្អួត

"ព្រោះលោកពូគឺជាលោកប៉ារបស់អូន ហិហិ" កំលោះតូចសើចបញ្ចេញធ្មេញទន្សាយដាក់ ជុងគុកឃើញហើយអត់នឹងច្របាច់ចាប់ថ្ពាល់ក្មេងពុំបាន នាយចាប់លើងកំលោះតូចគាវជាប់នឹងពោះដៃម្ខាងទ្រគូទដៃម្ខាងក្ដិចខ្នក់ខ្នាញ់ នាយថើបក្រញិចញាំញីថ្ពាល់កំលោះតូចជាកូនប៉ុនមេដៃ

"ហិ...ហិ" កំលោះតូចសើចកខិកកាច់.កពេលត្រូវអ្នកជាឪពុកថើបញីពាសពេញថ្ពាល់ ថ្ពាល់ឡើងក្រហមព្រោះស្នាដៃនាយធំ

"ខ្នាញ់ណាស់ កូនសម្លាញ់ សឺតៗ!!"

"ប៉ា ....."កំលោះតូចមុខមូលហៅអ្នកជាឪពុកទាំងសំឡេងខ្សោះខ្សោយហាក់ដូចកំពុងតែពិបាកនូវក្នុងខ្លួន ជុងគុកងើបមុខឡើងបើកភ្នែកធំៗសម្លឹងមើលទៅកូនក្នុងដៃទាំងញ័រទទ្រើតក្នុងទ្រូងភ័យស្លន់ ទឹកមុខស្លេកស្លាំង កែវភ្នែកឡើងក្រហម បបូរមាត់ញ័រញាក់

"កូនប៉ា!!កូនកើតអីកូន?" នាយចាប់មុខកូនពេលឃើញកូនទឹកមុខប្រែជាស្លេកដូចមនុស្សគ្មានឈាម

"ប៉ា ....កូនឈឺ..ហឹក...ហឹក" កំលោះតូចហើបបបូរមាត់ទាំងគ្មានកម្លាំងប្រាប់ទៅឪពុក

"ចាំប៉ានាំកូនទៅពេទ្យកូនកុំកើតអីណា....យើងទៅជាមួយគ្នា" នាយបីកូនរត់ទៅពេទ្យតែគ្រប់យ៉ាងទទេរស្អាតឃើញតែពណ៌សសុទ្ធ

"ប៉ាៗបាទ...អូនទៅអត់រួចទេប៉ាបាទ"

"អត់ទេ...កូនប៉ារឹងមាំឡើងកុំកើតអីណាប៉ានៅក្បែរកូនហើយ កូនប៉ា" នាយលើកដៃអង្អែលមុខកូនទឹកភ្នែកហូរស្រក់ដូចទឹកទន្លេដោយហាមវាមិនបាន

"ប៉ាមើលថែខ្លួនផងណាកុំភ្លេចម៉ាក់...កូនទៅអត់រួចទេ..កូនទៅមុខអត់កើតទេ កូននឹងមករកប៉ាម៉ាក់វិញម្ដងទៀតណា ប៉ាបាទ..." និយាយចប់ដៃដែលលើកប៉ាថ្ពាល់ប៉ាក៏ធ្លាក់ចុះ ជុងគុកយំឱបកូនស្រែកយំសុំកុំឲ្យកូនទៅ

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now