តើអ្នកឆ្ងល់ទេហេតុអីក៏ថេយ៉ុងគេដឹងខ្លួនហើយតែគេមិនទៅរកជុងគុក?សុខចិត្តឲ្យបងប្រុសទៅវិញ?តាមពិតទៅគេចង់ទៅណាស់តែមិនអាច ក្នុងចិត្តគេសង្ស័យលើកៃដែលនូវក្បែរខ្លួនជុងគុកគេតាមសង្កេតមើលទឹកមុខនិងកាយវិការគេរហូតមកតាំងពីថ្ងៃជុងគុកត្រូវគេធ្វើបាប តែគេក៏មិនហ៊ាននិយាយប្រាប់ជុងគុកខ្លាចថានាយមិនជឿហើយគិតថាគេគិតអាក្រក់លើកៃថែមទៀត នៅថ្ងៃកើតហេតុក៏គេបានឃើញនាយលិបលធ្វើឲ្យគេចាប់មានពិរុទ្ធ ថ្ងៃនោះគេក៏បានហាមជុងគុកឲ្យជិះឡានផ្សេងដែរតែជុងគុកគេមិនតាម ទើបគេសុខចិត្តជិះជាមួយទាំងក្នុងចិត្តក៏ភ័យខ្លាចថានឹងមានរឿងកើតឡើង ហើយវាក៏ដូចអ្វីដែលគេគិតទុក ទាំងរឿងដាច់ហ្វ្រាំងឬឡានធំបើកមកបុក ផ្លូវមានព្រិលវាអាចថារអិលមិនសមណាឡានអាចនឹងបើកលឿនថ្នាក់នោះទេ វាដូចមានគេរៀបគម្រោងទុកមុនអញ្ចឹង គេចង់យកពេលនេះដើម្បីអភិវឌ្ឍន៍ខ្លួនឯងឲ្យរឹងមាំនឹងអាចទៅក្បែរនឹងការពារជុងគុកពីកៃ បើសុខៗទៅប្រាប់ម៉េចនឹងជុងគុកជឿ គេនឹងធ្វើគ្រប់យ៉ាង ដើម្បីបោកស្បែកមុខរបស់នាយកៃឲ្យបាន ហើយគេក៏ឆ្ងល់ដូចគ្នាហេតុអីក៏នាយកៃគេចង់ធ្វើបាបជុងគុកតើនាយមានរឿងអ្វីបានជាគុំគួនដល់ថ្នាក់នេះ? ចង់សម្លាប់ជុងគុក។
"កូនគិតច្បាស់ហើយមែនទេថានឹងចូលរៀន?" លោកលោសិនស្រដីកែវភ្នែកសម្លឹងមើលទៅកូនប្រុសជាមួយទឹកមុខហាក់កំពុងតែ បារម្ភពីគេ វាមិនមែនងាយស្រួលឡើយដែលទៅហ្វឹកហាត់ក្នុងជួរយោធា
"ខ្ញុំចង់ការពារគាត់ ខ្ញុំចង់រឹងមាំបើខ្ញុំទៅមិនចេះស្អីសោះម៉េចនឹងអាចការពារគាត់បានទៅ" នាយតូចនិយាយដោយទឹកមុខ ប្រាកដប្រជាថាគេនឹងទៅក្នុងជួរកងទ័ព ដើម្បីហ្វឹកហាត់ឲ្យគេរឹងមាំ
"តែវាមិនស្រួលឡើយ កូនអាចធ្វើបានទេ?" គាត់មិនទុកចិត្ត បើរាងរៅរបស់កូនគាត់តូចតែមួយគេខ្សោយៗតើអាចទ្រាំទ្របានដែរមែនទេ? ការចូលហ្វឹកហាត់វាមិនស្រួលក្ដៅក៏ក្ដៅហត់ក៏ហត់
"ខ្ញុំអាចធ្វើបាន"
"អញ្ចឹងចាំប៉ាត្រៀមឲ្យកូន កន្លះខែទៀតកូននឹងទៅ"
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024