"ថេយ៍" នាយភ្ញាក់ឲ្យព្រឺតដៃដែលច្របាច់មុននោះក៏ប្រែជាថ្នមដៃវិញនាយហៅឈ្មោះនាយតូចយ៉ាងស្រាលបំផុតបើមិញនេះមានកាំភ្លើងនៅជិតដៃ នាយអាចនឹងទាញបាញ់គេក៏ថាបាន ដឹងទេថាមុននេះនាយភ្ញាក់យ៉ាងណាសុខៗមកដាស់គេស្ងាត់ៗ
"ខ្ញុំមកហៅលោកម្ចាស់ញ៉ាំបាយ" ឃើញគេប្រែមុខជាមក ធម្មតាវិញហើយទើបនាយតូចស្រដីឡើងប្រាប់ទៅអ្នកអង្គុយចាំដៃគេមិនលែងទាំងដែលនាយអង្គុយគ្មានអាវនូវលើខ្លួន នាយសម្លឹងមុខគេមិនដាក់ភ្នែកចំណែកថេយ៉ុងក៏គេចមិនហ៊ានសម្លឹងមុខនាយឡើយ បើអាចជ្រេកដីបានគេនឹងជ្រេកបាត់ទៅហើយសុខៗមកសម្លឹងមិនមាត់មិន.ក ទម្រាំតែនាយព្រមលែងដៃមួយសន្ទះឯណោះ។
#ខាងក្រោក
ជុងគុកនាយចុះមកជាមួយសម្លៀកបំពាក់ធ្វើការចុះមកដល់ជាន់ក្រោមនាយកៃក៏ដើរមកចាំទទួលកាបូបធ្វើការដើរទៅរកឡានមុនទុកឲ្យលោកម្ចាស់ពិសាអាហរពេលព្រឹកសិន។
"អ៊ំស្រីសួរថេយ៍មើលថាគេចង់ញ៉ាំឬអត់?ចាំខ្ញុំមកវិញទុកឲ្យ" ក្រោយចាប់ហើយនាយក៏ក្រោកឡើងនិយាយទៅកាន់អ៊ំផេនឲ្យគាត់ជួយសួរនាយតូចថាគេចង់ញាំអីគេនឹងទិញឲ្យពេលគេមកវិញ អ៊ំស្រីផេកងាកមកនឹងធ្វើកាយវិកាដាក់នាយតូច ដើម្បីសួរអ្នកប្រុសតូចគាត់ចង់បានអ្វីឬញ៉ាំអ្វី
"គាត់ថាចង់ញ៉ាំស្វាយទុំនិងចង់បានផ្កាលីលីៗយកមកដាំ" គាត់ងាកទៅប្រាប់លោកម្ចាស់ឲ្យគាត់បានដឹង នាយលើកចញ្ចឹមឡើងខ្ពស់
"ស្វាយទុំ?" នាយចោទសួរទៅគាត់ នាយមិនស្គាល់ហើយក៏មិនដែលឃើញឡើយ
"ចាំបន្តិចលោកម្ចាស់!" គាត់រត់ទៅយក ទូរស័ព្ទមកចែកឲ្យនាយមើលថារូបរាងវាយ៉ាងម៉េច នាយមើលហើយក៏ដឹងទើបងក់ក្បាលតិចៗមុននឹងងើបមុខសម្លឹងមុខនាយតូច ចង់ដឹងថាគេស្គាល់វាមកពីណា? ហេតុអីក៏ចង់ញាំវាទាំងដែលផ្លែឈើក្នុងស្រុកច្រើនហើយសុទ្ធតែឆ្ងាញ់ៗទាំងអស់សុខចិត្តទៅរកយកផ្លែឈើក្រៅស្រុខទាំងមិនដឹងរស់ជាតិវាយ៉ាងម៉េច ដោយអត់នឹងឆ្ងល់មិនបាននាយក៏ឲ្យអ៊ំផេនសួរ នាយតួចក៏ប្រាប់ថាគេបានមើល ទូរទស្សន៍ថាផ្លែនឹងឆ្ងាញ់ផ្អែមហើយក្រអូបឆ្ងុយទើបគេចង់សាកមើល។លុះសួរដឹងអស់ហើយនាយក៏ចេញដំណើរទៅធ្វើការដោយមិនភ្លេចផ្ដាំឲ្យស្ទេរីនាងចូលទៅហាងរកមើលផ្លែឈើដែលអ្នកប្រុសតូចនាងចង់ញ៉ាំ។
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024