"អ៊ក!អ៊ូក!" សំឡេងក្អូតចង្អោរបន្លឺឡើងពីព្រឹកប្រហាមៗមានរះពន្លឺ នាយតូចទន់ជើងដៃល្វើយអស់ក្នុងខ្លួនកូនលើកនេះចាញ់ជាងលើកមុនឆ្ងាយណាស់គេក្អូតធ្វើអីក៏លេងកើតដែរក្រោកមកភ្លាមរកមុខក្អូតភ្លាម តែឲ្យធ្វើយ៉ាងម៉េចយើងវាចង់តាមយកកូនស្រី តែអីដដែលធ្វើឲ្យគេខកចិត្តទៅបានកូនប្រុសទៅវិញ ខឹងចិត្តណាស់។
"អូនយ៉ាងម៉េចហើយ?" នាយក្រាស់ដើរចូលមកជួយគ្រានាយតូចឲ្យគេអង្គុយស្រួលបួលសឹមអង្គុយចុះសិនជួយច្របាច់ដៃជើងប្រពន្ធ
"មិនអីទេបង ចុះកូនៗយើងពួកគេទៅណាអស់ហើយ?" នាយតូចងាករកមើលកូនមិនឃើញគេនៅជាមួយប្ដីគេចោទសួរនាយទាំងសំឡេងនឿយហត់
"ម៉ាក់នាំកូនៗយើងទៅលេងខាងក្រោមហើយ" ពីរឆ្នាំហើយកូនពួកគេធំច្រើនណាស់ បងប្រុស ឈ្មោះ ជេកហ្គូ ចំណែកឯប្អូនប្រុស ឈ្មោះ ជេតថេ
"អូនសុំគេងសិនណាស់ហត់ណាស់" នាយតូចទម្លាក់ខ្លួនឯងជុងគុកនាយឃើញ ដូច្នេះក៏មិនហ៊ានមាត់.កនាយទាញភួយដណ្ដប់ឲ្យ ប្រពន្ធរួចក៏ថើបគេមួយខ្សឺតមុនចុះទៅមើលកូនៗដោយទុកឲ្យប្រពន្ធសម្រាកយកកម្លាំង។
នៅក្នុងបន្ទាប់វះកាត់មនុស្សចាស់កំពុងតែអង្គុយចាំទាំងអន្ទះសាក្រោយថេយ៉ងចូលទៅជិតមួយម៉ោង ភ្លាមៗសំឡេងក្មេងយំក៏បន្លឺឡើងចេញពីក្នុងបន្ទប់មកឲ្យមនុស្សចាស់ញញឹមឡើង។
"អូនយ៉ាងម៉េចហើយ?"នាយក្រាស់ចូលទៅអង្គុយក្បែរគ្រែដៃលើកអង្អែលក្បាលប្រពន្ធថ្នមៗ
"អូនមិនអីទេចុះកូនយើងនោះ?"
"បន្តិចពេទ្យយកមកហើយ"
ក្រាក!
និយាយចប់ភ្លាមគ្រូពេទ្យក៏បានរុញរទេះ ទារកមកដាក់នៅក្បែរលោកប៉ា
"មុខកាត់ទៅរកបងណាស់ មើលចុះ" នាយតូចលូកដៃប៉ះថ្ពាល់កូនញញឹមសម្លឹងមើលទៅមុខប្ដីដែលកូនទីបីកាត់ទៅរកគេសឹងតែទាំងអស់គេខំពពោះដប់ខែតែរកកន្លែងកាត់គ្មាន
"បងលើកកូនឲ្យអូនបន្តិចមក" ដោយសារតែខ្លួនមិនអាចទាន់ក្រោកអង្គុយមកព្រោះតែឈឺមុខរបួសទើបនាយតូចសុំឲ្យនាយជួយបីកូនឲ្យគេ ជុងគុកបីកូនដាក់នៅក្បែរដៃនាយតូចមើលឲ្យកាន់តែជិតៗ
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024