ថេយ៉ុងត្រូវបានជុងគុកបីត្រឡប់ទៅបន្ទប់សម្រាកវិញចូលមកដល់បន្ទប់នាយដាក់ឲ្យគេគេងឲ្យស្រួលបួល សិមងាកទៅនិយាយជាមួយអ៊ំផេនឲ្យគាត់ទៅហៅជូលីនាយជាគ្រូចាប់ខ្មោចហើយនាងក៏ធ្លាប់មកដល់ដែរកាលពី3ឆ្នាំមុន ពេលនេះនាយគ្មានចិត្តមេត្តាឲ្យនាងខ្មោចតៃហោងម្នាក់នោះទៀតទេ នាងហ៊ានណាស់ចង់មកសម្លាប់មនុស្សរបស់ផង។
"បើបងមកមិនទាន់តើអូននឹងទៅជាយ៉ាងណាទៅ..?" ពេលគ្រប់គ្នាចេញទៅវិញអស់នាយក៏ងាកទៅនិយាយដាក់ក្មេងកំពុងតែសន្លប់ដឹងទេថាពេលគេចូលមកក្នុងបន្ទប់មិនឃើញគេនាយភ័យយ៉ាងណាគ្រប់គ្នាដើររកពេញទាំងវិមានមិនឃើញគេសោះ បើនាយទៅមិនទាន់នោះនាងខ្មោចស្រីនឹងយកគេទៅជាមួយមិនខាន ចេះសំណាងហើយគេទៅទាន់ពេល។
មួយស្របក់ក្រោយមកអ៊ំផេកក៏បានឡើងមកហៅនាយថាជូលីនាងមកដល់ហើយនាយក៏ឲ្យអ៊ំផេននៅកំដរនាយតូចនៅក្នុងបន្ទប់ចំណែកនាយចុះទៅខាងក្រោមដើម្បីចាប់ការនាយខ្មោចស្រី
"លោកម្ចាស់!" ជូលីនាងឱនក្បាលចុះឱនគោពលោកម្ចាស់របស់ខ្លួន នាងជាគ្រូចាប់ផ្តើមតែនាងនូវផ្នែកល្អមិនមែនជាផ្នែកអាក្រក់ឡើយ
"ប្រហែលជានាងដឹងហើយថាយើងហៅនាងមកធ្វើអី" នាយបន្លឺសំឡេងឡើងទាំងរៀបស្មើគ្មានទឹកដមសម្លឹងមើលតែកែវភ្នែកគេនាងក៏ដឹងបាត់ទៅហើយថាមានរឿងអ្វីកើតឡើង ដែលអាចធ្វើឲ្យលោកម្ចាស់នាងខឹងក្រោធដល់ថ្នាក់នេះ
"ចា៎ស" ជូលីនាងខក៏តបរួចហើយក៏ដើរនាំមុខដើរសំដៅទៅរកដើមឈើកំពុងតែមានខ្មោចស្រីសណ្ឋិតនៅក្នុងដើមឈើនោះ ពួកគេទាំងអស់គ្នាដើរមកដល់ជូលីនាងក៏ចាន់ផ្ដើមរៀបចំដោយមានកូនចៅពីរបីនាក់ទៀតចូលទៅជួយ ចំណែកនាយនិងកែនិងស្ទេរីនៅឈរជិតនោះ ក្រោយពីរួចរាល់ហើយនាងក៏ចាប់ផ្ដើម សូត្រហៅខ្មោចឲ្យនាងចេញមក
"នាងឯងហៅយើងមានការស្អី!!?" ខ្មោចស្រីនោះក៏បង្ហាញខ្លួនទាំងស្រែកដាក់ជីលីទាំងខឹងសម្បាខ្យល់ក៏បោកបក់ឡើងខ្យល់ត្រជាក់ព្រឺអស់ដល់កូនចៅដែលនៅពីក្រោយនាយជាចៅហ្វាយនោះតែចំពោះនាយគេមិនខ្លាចនាងឡើយតែរឹតតែខឹងពេលឃើញនាងចេញមក(ខ្មោចស្រី)
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024