ភាគ40" ថេយ៍&វី?

1.7K 122 4
                                    

     ព្រឹកព្រលឹមព្រះអាទិត្យរះឡើងជះពន្លឺបំភ្លឺភពផែនដីមនុស្សម្នាក្រោកពត់ពេនខ្លួនរៀបចំ ដើម្បីទៅបំពេញការងារជាប្រចាំ នៅក្នុងបន្ទប់ធំទូលាយមានការតុបតែងយ៉ាងប្រណិតយ៉ាងថ្លៃថ្នូររបស់របប្រើប្រាស់សុទ្ធសឹងតែជារបស់ល្អៗថ្លៃៗ ជោះងស្រឡូនស្រមោចវាជ្រុះទម្លាក់ជើងចុះពីគ្រែបោះជំហានទៅបន្ទប់ទឹក ដើម្បីសម្អាតខ្លួនត្រៀមទៅធ្វើការ។

#ជាន់ក្រោម

     "បងប្រុស..." ថេយ៉ុងចុះមកក្រោមដើរសំដៅទៅតុធំរីឯអ្នកបម្រើក៏រៀនចំចាក់ចានដួសបាយដាក់ក្នុងចាន

     "បងណាត់គេហើយ អូនទៅតាមទីតាំងដែលបងផ្ញើឲ្យអូនទៅ" នាយស្រដីឡើងប្រាប់ថេយ៉ុងក៏លើក ទូរស័ព្ទមកមើលឃើញថានាយផ្ញើទីតាំងមករួចជាស្រេចដូចនាយនិយាយ

     "បាទ!និយាយចឹងបងថ្លៃអត់ចុះមកញ៉ាំបាយទេហ៎?" ដោយឃើញជីមីនមិនទាន់ចុះមកថេយ៉ុងក៏ស្រដីសួរទៅបងប្រុស

     "បងថ្លៃអូនឈឺ" នាយនិយាយដោយសំឡេងស្រាលបំផុតប្រាប់ទៅប្អូន យប់មិញលេងខ្លាំងដៃពេកព្រឹកឡើងគេទ្រោមក្រោកមិនរួចក្ដៅខ្លួនដូចភ្លើង

     "អរ..."

    លុះញ៉ាំអាហារពេកព្រឹកហើយថេយ៉ុងក៏ចេញដំណើរទៅតាមការណាត់ដែលបងប្រុសគេប្រាប់ ថេយ៉ុងជិះនូវក្នុងឡានទាំងស្ទាប់បេះដូងខ្លួនឯងវាកំពុងតែលោតញាប់ខ្លាំងណាស់ នូវមិនយូរទៀតទេគេបានជួបហើយ។

     កងឡានរំពិលទៅមុខអស់ជាច្រើននាទីបន្ត បន្ទាប់ ឡានខ្មៅរលោងបានឈប់នូវពីមុខ អាគារលំដាប់ផ្កាយប្រាំនូវចំកណ្ដាលទីក្រុង ថេយ៉ុង ដកដង្ហើមមួយវ៉ាស ទ្វារក៏បើកឡើងបង្ហាញពីកំលោះតូច ស្ថិតក្នុងរូបរាងដ៏ស្រស់ស្អាតគួតឲ្យគយគន់  សម្រស់ពីធម្មជាតិបូកផ្សំនឹងការតុបតែងខ្លួនទៀតវាក៏បានធ្វើឲ្យសម្រស់គេ កើនឡើងជាលំដាប់ នាយតូច ឈានជើងដើរចូលទៅបរិវេណខាងក្នុងក្រោមក្រសែភ្នែករាប់សិបគូប្របាញ់សម្លឹងមើលមកទេ។

    ឡើងមកដល់ជាន់ខាងលើក៏មាននារីម្នាក់ឈរចាំគេជាស្រេច ថេយ៉ុងដើរទៅតាមនាងចូលមកក្នុងបន្ទប់វីអាយភី ក្រោយនាងនាំមកដល់ហើយនាងក៏ចេញទៅវិញ រីឯអ្នកកំលោះឯណោះពេលដឹងថាអ្នកដែលមកៗដល់ហើយនាយក៏ងើបមុខឡើង វិនាទីប្រែជាឈប់លោតក្រសែភ្នែកពួកគេក៏បាញ់សម្លឹងមើលទៅគ្នាទៅវិញទៅមក ថេយ៉ុងទាញ ស្មារតីមកវិញបានគេក៏ញញឹមដើរទៅរកនាយកំលោះតែក៏ត្រូវគេចាប់ទាញដៃយកមកឱបភ្លាមៗ

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now