ទោះជាពួកគេមិនត្រូវគ្នាក៏ដោយតែដោយសារមានអាយ៉ុននៅជាមួយម្នាក់ៗមិនអាចធ្វើអីបានក្រៅពីអង្គុយសម្លុកសម្លឹងភ្នែកគ្នាទាំងទើសចិត្ត ជុងគុកត្រូវលោកវ៉ាងអញ្ចើញឲ្យនាយនៅញ៉ាំបាយផ្ទះគាត់មួយល្ងាចដោយហេតុតែមិនអាចប្រកែកនឹងគាត់បាននាយក៏យល់ព្រមញ៉ាំបាយទំរាំតែអាចទៅផ្ទះវាក៏មេឃងងឹតល្មម។ ជុងគុកជិះមកតាមផ្លូវទៅផ្ទះវិញឡានមួយក៏បានបើកតាមពីក្រផយនាយដោយមិនឲ្យនាយដឹងខ្លួន តែមនុស្សដូចជា ចន ជុងគុក ឆាប់ដឹងក្លិនណាស់មើលតែមិនស្រួលនាយដឹងភ្លាម។
"ពួកឯងរកងាប់ដោយខ្លួនឯងទេកុំបន្ទោសយើងឲ្យសោះ" ថាហើយនាយក៏វេចង្កូតឡានបើចេញពីផ្លូវធំទៅផ្លូវតូចដែលមិនសូវជាមានឡានច្រើន នាយលូនដៃទាញកាំភ្លើងចេញពីក្នុងក្រអប់ដែលនាយប្រចាំទុកពេលមានអាសន្នឬសត្រូវណាមួយចាប់ការនាយ ពេលនេះដល់ពេលនាយត្រូវយកវាមិនប្រើការម្ដងហើយ។
_________
"កុំឲ្យវាមកបានឲ្យសោះសម្លាប់វាចោលតែម្ដងទៅ ពេលចប់ការងារពេលណាយើងនឹងបាញ់លុយឲ្យពួកឯង" នាយកៃនិយាយទៅខ្សែទូរស័ព្ទម្ខាងទៀតទាំងញញឹមលាក់គំនួចនាយបានជួល ឃាតករ3ទៅ4នាក់ឲ្យទៅសម្លាប់ជុងគុក ព្រោះនេះជាឱកាសល្អបំផុតគ្មានចៅណាទៅតាមគេឡើយ ទឺត!ទឺង ការសន្ទនាត្រូវបានបញ្ចប់នាយញញឹម សប្បាយចិត្តពេលដឹងថានឹងអាច សម្លាប់ចៅសំណព្វចិត្តរបស់លោកដែនសានបាន នាយងាកបំរុងនឹងដើរទៅវិញ តែពេលភ្លាមៗនាយសិងតែភ្ញាក់ក្នុងខ្លួនចាប់ផ្ដើមភ័យមុខប្រែជាស្លេកកែវភ្នែកសម្លឹងមើលទៅអ្នកឈរជិត ជញ្ជាំង
"អ្នក..អ្នកប្រុសតូច!!" នាយនិយាយទាំងត្រដិតបុកពោះតិចៗដែរ ពេលឃើញក្រសែភ្នែកស្មើៗរបស់នាយតូចសម្លឹងមើលមកនាយទាំងពិបាកស្មានក្នុងចិត្ត តែពេលឃើញថាថេយ៉ុងគេកាយវិការទើបដឹហថាគេស្ដាប់មិនឮពាក្យអ្វីដែលនាយនិយាយ
"ខ្ញុំទៅក្នុងហើយ" ថេយ៉ុងចង្អុលទៅក្នុងផ្ទះញញឹមតិចៗដាក់នាយមុននឹងបែរខ្នងដើរចេញទៅ
"ប៊ិសទៅហើយ សំណាងហើយដែលវាថ្លង់នោះ"
ក្រឡេកមកមើលនាយក្រាស់ពេលនេះក៏កំពុងតែបើកឡានចូលមកផ្លូវស្ងាត់គ្មានឡានម៉ូតូឆ្លងកាត់ហើយ នាយបន្ថយលឿនឈប់ងកចុះពីក្នុងឡានមកទាំងដៃកាន់កាំភ្លើងបាញ់ទៅពួកនោះ ផាំង!ផាំង! ឃាតកពួកគេក៏មិនចាញ់ដូចគ្នាម្នាក់ៗមានកាំភ្លើងនៅក្នុងដៃបាំទៅវិញផូងផាំងៗ
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024