#ពេលយប់
សំឡេងទឹកស្រកចេញពីបន្ទប់ទឹកជីមីនអង្គុយនូវលើចុងពូកក្នុងដៃកាន់កន្សែងជូតសក់សើមទាំងញីតិចៗ*ទឺង* ជីមីនងាកទៅមើលពេលឮសំឡេងសារចេញពីទូរស័ព្ទនាយជាស្វាមីដំបូងគេមិនបានខ្វល់អ្វីឡើយព្រោះតែពីដើមមកគេមិនចូលចិត្តឆែកទូរស័ព្ទប្ដីតែសំឡេង ទូរស័ព្ទនូវតែបន្តលោតសារមកឥតឈប់ដោយអត់ទ្រាំមិនបានគេក៏ឈោងដៃទៅយកមកមើលតែមិនបានអូសចូលមើលទេ ត្រឹមមើលលើអេក្រង់ពេលបើកមកក៏ឃើញសារជាច្រើនពីមនុស្សស្រីម្នាក់ដោយក្នុងសារ សរសេរថា÷
_សាគូរីខ្ញុំមានផ្ទៃពោះ
_ខ្ញុំកំពុងតែមានកូនជាមួយលោក ធ្វើយ៉ាងម៉េចទៅ?
_សូមលោកតបសារខ្ញុំផងទៅ ហ្ហឹកហឹក
_ ហេតុអីក៏លោកមិនតបសារខ្ញុំ?
_ សូមអង្វរតបសារខ្ញុំផង ខ្ញុំមានផ្ទៃពោះហើយដៃដែលកាន់ទូរស័ព្ទនោះក៏ធ្លាក់ចុះមួយរំពេចក្រោយពីអានសារចប់ ដៃញ័រទទ្រើករីឯទឹកភ្នែកក៏ហូរស្រក់មកមិនអាចហាមបាន ក្នុងទ្រូងដូចគេយកកាំបិទមកចាក់បេះដូងទាំងរស់ឈឺ ពើតៗ ពួកគេទើបតែបានអ្វីរឿងប្ដី ប្រពន្ធហើយមិញនេះទេ...ហើយហេតុអីក៏មកទទួលនិងឃើញសារឆ្គួតឡប់នេះទៅវិញ ជីមិនងើបមុខមើលពីដានប្រឹងទប់ទឹកភ្នែក ដើម្បីកុំឲ្យវាស្រក់តែយ៉ាងណាក៏វាស្រក់ បើចិត្តវាប្រាប់ថាឈឺទៅហើយ ពេលនេះគេចង់តែស្រែកៗឲ្យខ្លាំងៗ តើប្ដីគេឱបជាប់ទ្រូងកំពុងតែមានកូនជាមួយមនុស្សស្រីផ្សេង? ហាសហា លេងសើចពេកទេដឹង?
ក្រាក!សាគូរីបានចេញពីបន្ទប់ទឹកមកត្រឹមតែកន្សែងជាប់នឹងចង្កេះនាយដើរមកជួនពេលជីមីនក៏ងាកមកមើលនាយទាំងទឹកនេត្រាទ្រូងញ័រ ទទ្រើតថប់ៗអស់ហើយ
"ជីមីនអូនកើតអី...?" នាយចាប់មុខគេពេលឃើញគេយំឡើងក្រហមច្រមុះអស់
"បង...មើលក្នុង ទូរស័ព្ទបងទៅមើល..." គេខំទប់ទឹកភ្នែកនិយាយទាំងសំឡេងញ័រប្រឹងនិយាយប្រាប់គេឲ្យមើលក្នុងទូរស័ព្ទ នាងឱនរើសយកមកបើកមើលក៏បានឃើញសារ
"នេះ!" នាយក៏ភ្ញាក់មិនតិចដែរ តើនាងកំពុងមានផ្ទៃពោះតើមែនទេ?
"ជីមីនបងសុំទោស" នាយងាកមកសុំទោសជីមីនយ៉ាងលឿងតាំងពីមានរឿងនោះមកនាយមិនដែលទៅពាក់ព័ន្ធជាមួយស្រីណាឡើយ តែ...បើនាងមានកូនមែនវាក៏ល្មមហើយព្រោះពេលនោះនាយមិនបានការពារទេ ជីមីនមិនអាចធ្វើអ្វីបានទេពេលនេះ គេនៅអង្គុយស្ងៀមអង្គុយបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ទោះជាសាគូរីនិយាយយ៉ាងណាក៏ត្រចៀកគេពេលនេះថ្លង់អស់ហើយ។
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024