"ជីមីន!" ជីមីនងាកទៅពិភពសំឡេងស្នាមញញឹមផុសឡើងភ្លាម យ៉ុងហ្គីនាយដើរចូលមករកនាយតូចទាំងភ្ជាប់ដោយស្នាមញញឹមស្រស់ដាក់គេ
"គាត់មកហើយខ្ញុំទៅសិនហើយ សង្ឃឹមថាលោកនឹងមើលថែនាងនិងកូនឲ្យបានល្អ" ជីមីនក្រោកងាកមកផ្តាំសាគូរីមុនឹងដើរទៅរកនាយក្រាស់កំពុងតែដើរមករកគេនោះ
"អូនជួបអ្នកណាគេ?" នាយចាប់នាយតួចមកឱបហើយនាំគេចេញទៅខាងក្រៅហាងងើយក៏មិនភ្លេចសួរចង់ដឹងថាមិញនេះនិយាយជាមួយអ្នកណាគេដែរ
"អតីតប្ដីអូន" ឮសម្ដីនាយតូចជីមីនហើយយ៉ុងហ្គីមិនបានមាត់.កវាក៏បង្កើតជាចម្ងល់ដល់នាយខ្លះដែរមែនទេ?
"បងមិនថាអូនមែនទេដែលអូនទៅជួបគេ?"
"បងមានអីឯណា វាគ្រាន់តែជារឿងអតីត សំខាន់បច្ចុប្បន្នអូនជារបស់បង"
"បងមិនខ្លាចអូនទៅរកគេវិញទេ?" នាយតូចឈប់ងក់សួរទៅនាយចង់ដឹងថាគេគិតយ៉ាងម៉េចដែរបើគេនិយាយបែបនេះតើគេនឹងឆ្លើយយ៉ាងម៉េច
"បើអូននៅស្រឡាញ់គេអូនទៅរកគេចុះ បងមិនថាអីទេ" នាយងាកមកឆ្លើយតបទាំងក្នុងចិត្តប្រេះរហែកដូចគេចាប់ហែក តែឲ្យធ្វើយ៉ាងម៉េចបានបើគេចង់ទៅនោះនាយក៏មិនអាចហាមឃាត់ទុកគេនៅក្បែរនាយបានដែរ សូមត្រឹមតែគេមានក្ដីសុខ សប្បាយរីករាយនាយសប្បាយចិត្តណាស់ពេកទៅហើយ ក្ដីសុខគេក៏ជាក្ដីសុខនាយដូចគ្នា
"បងគួរតែនិយាយថាអូនពេលនេះជារបស់បងហើយបងមិនឲ្យអូនទៅគេវិញទេ ប្រុសឆ្គួតបងនេះបើអូនទៅបងក៏ព្រមមិនគិតហាមឃាតអូនទេ"
"បើអូនចង់ទៅឲ្យបងហាមអូនបានយ៉ាងម៉េច?"
"អូននិយាយលេងហើយបងក៏ចង់ដេញអូនមិនឃាតអូនទេ មនុស្សអីស្រឡាញ់គេតែចង់ឲ្យគេទៅអ្នកចាស់"
"បងខុសចឹងហ៎?"
"ធ្វើអីដឹងខ្លួនឯងហើយ! ឆើស!" នាយតូចពេបមាត់ដើរចេញធ្វើប្រងើយដាក់នាយសិមដើរឡើងចូលក្នុងឡានមុនទុកឲ្យនាយ ឈរអេះក្បាលមិនយល់
"យើងនិយាយអីសុខ?"
___________
"លោកម្ចាស់ខ្ញុំចាប់បានអ្នកដែលលួចដុត ទំនិញយើងហើយ" ស្ទេរីដើរចូលមកទាំងម៉ឺងម៉ាត់ដើរមកដល់ក្នុងបន្ទប់ក៏ឱនក្បាលប្រាប់រឿងអ្នកដែលបានលួចដុតទំនិញត្រូវដឹតនាំទៅ បរទេសតែមិនទាន់បានចេញផងក៏ត្រូវមានអ្នកលួចដុតជាមុននាយត្រូវខាតបង់រាប់សិមលាន
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024