"គេស្ដាប់មិនឮលោកនិយាយទេ" អ៊ំស្រីនៅជិតនោះឃើញនាយធ្វើមុខដូចជាមុនយល់ពិកាយវិការបស់នាយតូចទើបគាត់ស្រដីប្រាប់ទៅនាយកំលោះឲ្យបានដឹងពីក្មេងអង្គុយធ្វើដៃធ្វើជើងបើកភ្នែកម៉ក់ៗសម្លឹងមុខនាយភ្លឹសៗ
"ឯងថ្លង់?" ថេយ៉ុងមើលមាត់និយាយក៏ងក់ក្បាលថាគេស្ដាប់មុនឮនាយនិយាយមែន(ទោះស្ដាប់អត់ឮតែអាចមើលមាត់មនុស្សនិយាយបានដឹងយល់ន័យ) ជុងគុកសម្លឹងមុខនាយតូចទាំងក្ដីអាណិតមុខនូវក្មេងណាស់មិនគួរណាថ្លង់ស្ដាប់មិនឮទេ
"ផ្ទះឯងនៅឯណា?ប្រាប់យើងមកចាំយើងជូនទៅ" ជុងគុកដើរទៅយកក្រដាសប៊ិចមក អក្សរឲ្យថេយ៉ុងមើលក្រែងគេចេះអាន ថេយ៉ុងអានហើយទើបចាប់ក្រដាសពីនាយយកមក សរសេរវិញ
"អរគុណតែខ្ញុំអាចទៅវិញខ្លួនឯងបាន" ថេយ៉ុងរុញឲ្យនាយហើយទើបក្រោកចុះពីគ្រែរួចឱន អរគុណដែលបានជួយគេមុននឹងដើរចេញទៅ ដើរមិនទាន់បានបីជំហានផងនាយកំលោះរហ័សចាប់.កដៃនាយតូចជាប់ឲ្យគេងាកមកមើលមុខនាយ
"ចាំយើងជូនទៅ...ទុកជាការសុំទោសដែលកូនចៅយើងបើកឡានបុកឯងមិញនេះ" នាយចាប់លើកក្រដាសបង្ហាញនាយតូចទោះពេលនេះចង់ប្រកែកក៏មិនកើតបើគេចង់ជូនទៅហើយ ថេយ៉ុងងក់ក្បាលហើយទើបនាយអូសដៃនាំគេដើរចេញពីមន្ទីរដោយមានឡាននៅចតចាំពីមុខជាស្រេច មកដល់ថេយ៉ុងរាង ស្ទាក់ស្ទើក្នុងការចូលព្រមតែគេមិនស្គាល់នាយថាគេជាអ្នកណាឡើយចេះតែភ័យខ្លាចថាគេបោកយកគេទៅលក់ ដោយឃើញនាយតូចមិនព្រមចូលឡានសោះនាយកំលោះក៏រុញគេចូលតែម្ដងមុននឹងឡើងទៅតាមក្រោយ ឡានចាប់ផ្តើមរំកិលទៅមុខជារឿយៗបើក្រឡេកមកមើលពីទឹកមុខថេយ៉ុងវិញមិនស្រស់សោះមុខស្លេកដៃជើងត្រជាក់ដូចសាកសពអត់នឹងនាយក្រាស់មិនសួរមិនបាន
"ត្រជាក់មែនទេ?" នាយលើកក្រដាសតែថេយ៉ុងក្រវីក្បាល
"ខ្ញុំវិលមុខចង់ក្អួត ឈប់ឡានទៅ!" គ្រាន់តែឃើញអក្សរនាយស្រែកវ៉ាសទៅអ្នកបើកឡានមិនចាំយូរទេថេយ៉ុងស្ទុះក្រោករត់ចេញទៅក្អួតខាងក្រៅ ចង់ប្រាប់ថាគេពុលឡាន មនុស្សមិនដែលជិះឡានផងដល់បានជិះម្ដងពុលអញ្ចឹងឯង...><
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024