"បង!អូននិយាយលេងទេ" នាយតូចស្រែកឡើងបន្តិចពេលឃើញពួកគេជិតទៅដល់ហាងសាក់ នាយតួចរុលខ្លួនចូលទៅឱបនាយពីក្រោយជាប់ បើមិនធ្វើអីនូវពេលនេះទេ ប្រាកដណាស់ថាសាក់នឹងខ្ទិចមិនខាន។
"អូននិយាយលេងមែនណា...ជុង បងស្រឡាញ់អូនទាំងដឹងថាអូនមិនដូចមនុស្សដទៃតែបងនូវតែស្រឡាញ់អូនជាអូន ចំណែកអូនក៏ស្រឡាញ់បងជាបងដូចគ្នា តែមិញនេះអូននិយាយលេងទេ កុំទៅលុបចោលអីមើលទៅវាស្អាតតើហើយឡូយទៀត" នាយតូចលើកដៃតូចៗឡើងទៅចាប់ដៃគេលើកឡើងមកចុចតិចៗពេបមាត់ពេប.កឲ្យគេឃើញហើយនឹងអាណិតកុំឲ្យគេមានគំនិតគិតចង់ទៅលុបទៀត
"អញ្ចឹងអូននិយាយថា ស្រឡាញ់បងមក អូនស្រឡាញ់បង ប្ដីសម្លាញ់ " នាយញញឹមប៉ោងថ្ពាល់ក្រោយឮសម្ដីរបស់កូនខ្លាតូចទើបនាយបែរទៅចាប់ឱបស្មាសម្លឹងមើលទៅនាយតូចចង់ឲ្យគេនិយាយពាក្យនាយចង់ស្ដាប់បំផុត
"អូនស្រឡាញ់បង ប្ដីសម្លាញ់ ជុប៌!" នាយតូចនិយាយចប់ភ្លាមក៏ងើបមុខឡើងថើបមាត់នាយមួយខ្សឺតទើបរឹកកម្លាំងដៃឱបចង្កេះកាន់តែខ្លាំង
"បងក៏ស្រឡាញ់អូនដូចគ្នា សឺត! " នាយឱនមុខចុះថើបថ្ងាសមួយខ្សឺតទៅវិញរួចហើយទើបពួកគេបន្តដើរលេងតែពីរនាក់។
"បងចង់ទៅណាមែនទេ?" មកដល់ផ្ទះងូតអឹកហើយភ្លាមនាយតួចក៏ស្រដីសួរទៅនាយកំលោះពេលឃើញនាយស្លៀកអាវធំដូចជាកំពុងតែចង់ចេញទៅខាងក្រៅ
"បងមានការងារនៅកំពុងផែ អូនចូលគេងមុនបងទៅមិនបាច់ចាំបងទេ" នាយលូកដៃទៅក្នុងអាវធំតបទៅនាយតួចវិញនាយដើរទៅឈរមុខកញ្ចក់រៀបចំសក់ឲ្យស្រួលបួល
"អូនសុំទូរស័ព្ទបងមកលេងបានទេ?អូនគេងមិនលក់ទេបើគ្មានបងគេងឱប"
"កុំលេងយូរពេក បងនឹងប្រញាប់មកគេងឱបអូនវិញ" នាយទុក ទូរស័ព្ទនៅលើភ្លៅនាយតូចនិយាយដោយសំឡេងស្រទន់ផ្អែម មុននឹងលោមុខទៅថើបថ្ពាល់គេមួយខ្សឺតទៀត
"អរគុណបាទ ហិហិ " ពេលដែលទៅទទួលបាន ទូរស័ព្ទភ្លាមនាយតូចក៏ប្រែទឹកមុខកំសក់ទៅជាញញឹមស្ញេញទាញ ទូរស័ព្ទមកចុចមើលរឿងលែងចាប់ អារម្មណ៍នឹងគេទៀត នាយឃើញហួសចិត្តមិនស្ទើទេ បានទូរស័ព្ទភ្លាមភ្លេចគេភ្លែត
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024