"បងញ៉ាំទៅអូនធ្វើដើម្បីបងណា" ក្លារីញញឹមដួសម្ហូបចូលក្នុងចាននាយហើយងាកមកញញឹមឌឺដាក់នាយតូច ជុងនាយងាកមកសម្លឹងមើលមុខនាយតូចបន្តិចដោយឃើញគេញញឹមហើយទើបនាយព្រមញ៉ាំតែដាក់បានមួយម៉ាត់នាយប្រញាប់ខ្ជាក់បាយមកវិញទាំងអស់ នាយងើបមុខរេទៅសម្លឹងមុខនាង
"តើម្ហូបអូនធ្វើយ៉ាងម៉េចដែរ?" នាងសួរនាយទាំងភ័យវាជាលើកទីមួយហើយដែលនាងធ្វើ មិនដឹងថាវាឆ្ងាញ់ឬក៏អត់ តែតាមមើលទឹកមុខដូចជាមិនស្រួលសោះ
"នាងភ្លក់ទៅនឹងដឹងហើយ" ក្លារីសយកស្លឹកព្រាដួលដាក់ចូលមាត់
"ប្រៃណាស់!"
"បើមិនចេះធ្វើទេកុំធ្វើអី"
"អូនសូមទោស"នាងឱបមុខចុះសុំទោសទាំងអន់ចិត្តពេលត្រូវនាយនិយាយមិនពីរោះដាក់
"តោះអូនទៅ" នាយកករោកឡើងចាប់ដៃនាយតូចចេញទៅខាងក្រៅទុកឲ្យនាងនៅអង្គុយតែម្នាក់ឯង។
"បងមិនញ៉ាំបាយទេឬបានចេញមក?" ចូលមកដល់ក្នុងឡានថេយ៉ុងក៏និយាយសួរឡើង
"អូនឲ្យបងញ៉ាំសម្លប្រៃដូចទឹកសមុទ្រឲ្យបងកើតទឹកនោមប្រៃ?"
"តែនាងខំធ្វើបងក៏មិនគួរនិយាយដាក់នាងថ្នាក់នោះដែរ"
"ល្អដាក់គ្រប់គ្នាដល់ហើយលោកប្រពន្ធ ប្រយ័ត្ននាងឆក់បងចេញពីអូនទៅបាត់ទៅ" អត់នឹងខ្នាញ់មិនបានពេលឃើញថ្ពាល់ប៉ោងៗរបស់គេនាយស្ទុះឱនទៅខាំក្រញិចតិចៗលើវា
"បងធ្វើអី...នេះក្នុងឡានណា" នាយតូចទប់ទ្រូងនិយាយខ្សឹបៗនេះក្នុងឡានមានមនុស្សនៅដែរណា
"ពួកឯងមានឃើញអីឬអត់មិញនេះ?" នាងងាកទៅសួរកូនចៅបាំងខាងមុខលាយឡំសំឡេងធ្ងន់
"អត់ទេលោកម្ចាស់" ម្នាក់ៗឆ្លើយទាំងមិនបានឃើញ ទោះឃើញក៏មិនត្រូវឆ្លើយថាឃើញដែរបើមិនចង់ខ្ទប់របស់នាយជាចៅហ្វាយពេលក្រោយ ជុងគុកនាយងាកមកញញឹមឌឺពេលឮកូនចៅនាយតប
"ពួកគេមិនឃើញទេ..." នាយកំហូចបញ្ចេញស្នាមញញឹមដៃរវាមលើកអង្អែលចង្កេះមួយក្ដាប់ចុះឡើងៗទោះជាត្រូវអ្នកម្ខាងទៀតចាប់បេះចេញក៏ដៃនាយមិនរបូតទៅណាដែរ ថេយ៉ុងបានតែខាំបបូរមាត់ខ្នាញ់ចរិតច្រឡឹមរបស់គេពេលបេះដៃគេមិនចេញចុងក្រោយត្រឹម សំងំស្ងៀមឲ្យនាយលូតលាស់តាមតែចិត្តបើហាមមិនស្ដាប់ផងមានតែបណ្ដោយ។
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024