ភាគ2: ខ្ញុំស្ដាប់មិនឮលោកនិយាយទេ

3K 190 10
                                    

   ជីវិតមនុស្សម្នាក់ៗពិតជាមិនដូចគ្នាឡើយ អ្នកខ្លះក៏សប្បាយរីករាយជួបជុំគ្រួសារចំណែកឯអ្នកខ្លះទៀតក៏ត្រូវរស់នៅបែកបាក់គ្នា។

     "ម៉ាក់កុំទៅចោលខ្ញុំអី... " ក្មេងប្រុសអាយុប្រហែលជា15ឆ្នាំស្រែកហៅម្ដាយដែលគេបិទភ្នែកគ្មានទាំងដង្ហើមគេស្រែកដង្ហើយកុំឲ្យម្ដាយទៅចោល គេមានតែពីរនាក់ម្ដាយកូនចុះបើគាត់ទៅបាក់តើគេត្រូវរស់នៅជាមួយអ្នកណាទៅ បើសូម្បីតែមុខឪពុកក៏មិនបាននៅជាមួយ ព្រោះតែគាត់មានគ្រួសារផ្សេង

     "ខ្ញុំនឹងសងសឹកពួកវា..ដែលធ្វើឲ្យម៉ាក់និងខ្ញុំក្លាយទៅជាបែបនេះ ខ្ញុំនឹងសងសឹក រាល់ការឈឺចាប់ដែលម៉ាក់មានត្រឡប់ទៅពួកវាវិញ ពួកវានឹងសងគ្រប់យ៉ាង ហ្ហឹកហុឺ" កែវភ្នែកក្រហមចងដោយកំហឹងរបស់គេទៅកាន់គ្រួសារនោះឲ្យទទួលបានការឈឺចាប់ដូចអ្វីដែលគេធ្លាប់ឆ្លងកាត់ មិនថាយូរយ៉ាងណាកំហឹងនិងកាចងគំនុំនៅតែជាប់ទ្រូងគេជានិច្ច គេសូមស្បថនៅមុខអំពូលភ្លើង។

#មន្ទីរពេទ្យ

          "បងស្រីអាត...ម៉េចអូនស្ដាប់អត់ឮចឹង?ត្រចៀកអូនកើតអីទៅ?អូនស្ដាប់អត់ឮបងស្រីអាតយាយទេ..ហុឺ..." អាល្អិតលើកដៃតូចៗជូនទឹកភ្នែកដែលស្រក់នោះគ្រប់យ៉ាងនៅជុំវិញខ្លួនគេនៅពេលនេះស្ងាត់ណាស់មិនឮនរណម្នាក់និយាយអ្វីឡើយ។

    

#15ឆ្នាំក្រោយ

    គ្រប់យ៉ាងដូចជាសុបិនអាក្រក់របស់ថេយ៉ុងតូចអញ្ចឹងពេលនេះគេធំពេញកំលោះហើយបើនិយាយពីរូបរាងវិញស្អាតមិនចាញ់តារាប៉ុន្មានទេពេលនេះគេក៏ហានចូលអាយុ20ឆ្នាំហើយ ក្រោយពីរឿងនោះបានកើតឡើងធ្វើឲ្យគេស្ដាប់មិនឮឪពុកបង្កើតនិងម្ដាយចុងក៏បានជាប់ ពន្ធនាគារជាច្រើនឆ្នាំមិនអាចចេញមកវិញបាន ចំណែកគេវិញត្រូវបានឲ្យទៅរស់នៅក្នុង មណ្ឌលកុមារកំព្រាអស់ជាច្រើនឆ្នាំ ពេលគ្រប់អាយុ19ឆ្នាំ ថាមណ្ឌលក៏បានឲ្យអ្នកគ្រប់អាយុ19ចេញទៅប្រើជីវិតខ្លួនឯងនៅខាងក្រៅពេលដំបូងៗគេពិតជាពិបាកណាស់ក្នុងការរស់នៅមិនមានផ្ទះសំបែងរស់នៅខាងក្រៅបានតែពីរខែរកបានការងារធ្វើជាអ្នកចែកសំបុត្រនៅតាមផ្លូវនៅពេលថ្ងៃឯយប់ឡើងក៏ទៅរត់តុកន្លែងគេសុីផឹក កាសត្រចៀកស្ដាប់សំឡេងក៏ធ្លាក់ខូចប្រើការមិនបានដោយសារតែគ្មានលុយអាចទិញថ្មីទើបគេស្ដាប់មិនឮត្រូវឈប់នៅកន្លែងរត់តុមកធ្វើការតែកន្លែងចែកសំបុត្រព្រោះតែការងារនេះមិនត្រូវការនិយាយអ្វីដែរ។

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now