វាមិនគួរឲ្យជឿមែនទេ? ហាសហាខ្លួនខ្ញុំផ្ទាល់ក៏មិនគួរឲ្យជឿដូចគ្នា វេទនាមនុស្សពិតជាមើលមិនឃើញពិតមែន ខ្ញុំគ្រាន់តែសង្ឃឹមថាទៅថ្ងៃមុខខ្ញុំអាចមាន ជីវិតល្អជាងនេះ តែគ្រប់យ៉ាងវាលើសពីការគិតរបស់ខ្ញុំទៅទៀតក្រោយពីបានជួបបុរសម្នាក់នោះហើយ គេដូចជាទេវតាម្នាក់ដែលចាំការពារមើលថែខ្ញុំគ្រប់ពេលខ្ញុំមាន បញ្ហាត្រូវការគេបែរ ពេលខ្ញុំយំពេលខ្ញុំពិបាកចិត្តគេតែងតែនៅក្បែរខ្ញុំគ្រប់ពេលខ្ញុំត្រូវការ វាដូចជាសុបិនមួយដែលខ្ញុំសុបិនតែវាជាការពិត ពេលនេះខ្ញុំមានក្ដីសុខនិងសុភមង្គលខ្លាំងបំផុតមានកូនៗមានស្វាមីដ៏ល្អមានប៉ាម៉ាក់និងបងប្រុសដែលចាំជួយខ្ញុំពីក្រោយ គ្រប់យ៉ាងដូចជាសុបិនមួយដែលភ្ញាក់ពីដំណេកក្លាយទៅជាការពិត។
"ម៉ាមី~~~" នាងតូចកូនស្រីពៅរបស់នាយតូចថេយ៉ុងស្រែកហៅម៉ាមីរបស់ខ្លួនពីចម្ងាយទាំងដៃនាងច្រម៉កត្រូវឪពុកចាប់ដៃនាងតូចចាប់ ជុងគុកប្រលែងដៃកូនឲ្យនាងតូចដើរទៅរកម្ដាយ
" សប្បាយទេកូន?សឺតៗ!!"នាយតូចលើកកូនបីចាប់ថើបក្រញិចថ្ពាល់ទប់ល្មើយនាងតូច កាលបើត្រូវម៉ាមីចាប់ថើបចាប់ក្រញិចនាយតូចសើចកាច់កត្រហឹងពេញមាត់សមុទ្រ
"សប្បាយណាស់ម៉ាមី ហិហិ" នាយតូចឆ្លើយហើយក៏លោមុខទៅថើបថ្ពាល់ម្ដាយថើប ឮសូរ ជុប៎ៗ
"យ៉ាង....កូនក្បាលខូចម៉េចក៏ថើបរបស់ប៉ាអញ្ចឹងហាស៎?" ជុងគុកដើរមកសំដៅមករកពួកគេទាំងស្រដីសំឡេងសម្លុកសម្លឹងមុខកូនស្រីដូចជាសត្រូវសុីសាច់ហុតឈាមគ្នាអញ្ចឹង រីឯងនាងតូចក៏សម្លុកខាំបបូរមាត់ក្រោមទៅកាន់ឪពុកដូចគ្នា
"របស់ដេតឌីឯណា?របស់អូនសោះ!!" នាយតូចតបទាំងឌឺហើយក៏ ឆ្មក់ថើបថ្ពាលម៉ាមីឌឪពុក បន្ថែមទៀត ឌឺបានណស់លោកកូនសមឲ្យដេកជាមួយបងៗបន្ទប់ផ្សេងតើនេះ!!
"មើល!!មកថើបអី ប្រពន្ធគេ ឆើស!!" ជនាយចូលទៅចាប់កូនចេញពីដៃនាយតូចឲ្យគេចុះ សឹមដើរមកចាក្រសោបមុខនាយតួចញីត្រង់ថ្ពាល់ដែលនាយតូចបានថើបនោះត្រដុសចេញតិចៗឲ្យនាងតូចជាកូនឃើញ
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024