ភាគ9: តើប្រពន្ធមួយណាដែលថាទ្រាំបាន

2.7K 143 6
                                    

ចំណាយពេលយូរគួរសមនាយសង្ហារក៏បានមកដល់វិមានវិញចុះមកពីក្នុងឡានទាំងញញឹមស្រស់ភ្ញាក់អស់អ្នកបម្រើស្រីប្រុសទាំងលាយម្នាក់ៗនាំគ្នានឹកឆ្ងល់មិនដឹងថាខ្មោចខាងណាចូលខ្លួនលោកម្ចាស់របស់ពួកគេបានជាដើរញញឹមបិទមាត់មិនជិតក្នុងដៃក៏មានកាន់ស្បោងធំល្មមនាំមកជាមួយចូលមកដល់នាយសង្ហារងាកមើលជុំវិញបំណងចង់រកមើលម្ចាស់ស្វាយទុំព្រឹកវិញប្រាប់ថាចង់ញ៉ាំឥឡូវគេទៅណាហើយបានជាមិនឃើញ ដោយមិនឃើញមនុស្សដែលចង់រកនាយក៏ងាកទៅស្រែកអ្នកបម្រើស្រីទើបដឹងថានាយតូចទៅលេងសួនផ្កាខាងក្រោយតាំងពីក្បាលល្ងាចមកម្លេះ ពេលដឹងហើយនាយក៏ប្រើឲ្យនាងចិតសម្អាតឲ្យស្អាតដាក់ក្នុងចានរួចនាយក៏លើកទៅសួនខាងក្រោយ មកដល់ផ្ទះមិនទាន់នឹងត្រជាក់ខ្លួនស្រួលបួលផងមកដល់ក៏ទៅលួងលោមចិត្ត អ្នកបម្រើពិសេសទៅហើយ រកឯណាបាន បានលោកម្ចាស់វិមានលើកផ្លែឈើឲ្យដោយផ្ទាល់ដៃ

     "ហេមៗ!!" ដើរមកដល់ឃើញអ្នកអង្គុយមិនចាប់អារម្មណ៍នាយក្រាស់ក៏ក្រហេមបញ្ចេញសំឡេងធ្ងន់ៗពីក្រោយខ្នងនាយតូច ថេយ៉ុងដូចជាមាននរណាម្នាក់កំពុងតែឈរពីក្រោយខ្នងក៏ងាកទៅក្រោយក៏បានឃើញលោកម្ចាស់ គេស្ទុះក្រោកឱនក្បាលគោរពភ្លាម

     "យកទៅ" ពីម៉ាត់យ៉ាងខ្លីនាយហុចឲ្យនាយតូចចំពោះមុខ ថេយ៉ុងងើបមុខឡើងសម្លឹងនាយម៉ក់ៗធ្វើមុខឆ្ងល់ៗនាយតូចសម្លឹងមើលទៅចាននោះក៏ឃើញរបស់ខ្លួនឯងចង់ញ៉ាំ
    
     "អរគុណលោកម្ចាស់ហើយ" នាយតូចលូកដៃទៅទទួលចានយកមកកាន់ទាំងញញឹមឱនអរគុណដល់លោកម្ចាស់ តែស្នាមញញឹមមួយនោះវាក៏បានធ្វើឲ្យនាយកំលោះសង្ហារបេះដូងលោតញាប់កន្ត្រាក់សិងតែធ្លាយចេញមកក្រៅទៅហើយ ស្អាតណាស់ស្អាតរកពាក្យមកដាក់ឲ្យមិនបានឡើយ

     "យើងញ៉ាំដែរ" នាយធ្វើកាយវិកាទាំងឆ្គងៗ តែក៏អាចធ្វើឲ្យនាយតូចយល់បានខ្លះៗដែរថាគេចង់ញ៉ាំ ដោយមិនចង់អូសបន្លាយយូរសាំញ៉ាំនាយសង្ហារក៏ដើរទៅអង្គុយនឹងកៅអីដែលមានតុមូលធំមានថូផ្កាដាក់នៅកណ្ដាល នាយតូចសម្លឹងមើលឫកពារនាយទាំងអស់សំណើចតិចៗពេលឃើញលោកម្ចាស់មុខក្រហម សូម្បីតែត្រចៀកក៏ដូចគ្នា តើគាត់ឈឺមែនទេ?

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now