ថេយ៉ុងឈរសម្លឹងទៅផ្ទៃមេឃក្នុងដៃមានកាន់បារីមួយដើមជក់បង្ហុយ បញ្ចេញអារម្មណ៍តានតឹងមកក្រៅ ក្រោយឈរជក់បានមួយសន្ទុះអស់មួយដើមហើយសឹមគេចូលទៅក្នុងបន្ទប់មកមើលនាយក្រាស់កំពុងតែសម្រាកដោយការ នឿយហត់កាលពីយប់មិញ។
"លោកចនក្រោកឡើង..." សំឡេងស្រទន់ពីរោះរណ្តំបង្ហើយស្រាលក្បែរត្រចៀកឲ្យអ្នកដែលគេងត្រូវបង្ខំបើកភ្នែកទាំងមិនចង់ ពេលបើកមកឃើញមុខនាយតូចកំពុងញញឹមសម្លឹងមកគេ
"សុំ10នាទីសិន" នាយបិទភ្នែកសំងំគេង ដោយមិនចង់រំខានដំណេកថេយ៉ុងចូលទៅសម្អាតខ្លួនចុះទៅខាងក្រោម ដើម្បីរៀបចំអាហារពេលព្រឹកឲ្យនាយ ចុះមកដល់បានឃើញក្លារីសកំពុងតែឈរនិយាយទូរស័ព្ទ ពេលសន្ទនាចប់ងាកមកវិញក៏ឃើញគេឈរពីក្រោយឱបដៃញញឹមដាក់នាងយ៉ាងស្រស់
"ឯង!...ហេតុអី..ហេតុអីក៏ឯងមកបាន?" នាយញ័រមាត់ទទ្រើតខ្លួនញ័រភ័យសុខៗគេមកឈរពីក្រោយនាង តើគេមកបានយ៉ាងម៉េច?ហើយចុះពួកនោះវាទៅណាហើយ ហេតុអីក៏បណ្ដោយឲ្យគេមកវិញបាន?
"ភ័យហ៎...?អ្នកនាងក្លារីដ៏សែនល្អ ហឹស!! នាងគិតថាជួលគេមកសម្លាប់យើងហើយ យើងនឹងស្លាប់? សុំទោសផងអ្នកដែលស្លាប់ពួកវាទៅវិញទេ បើយល់ល្អនាងគួរតែបញ្ឈប់ត្រឹមនេះមុននឹងអ្នកស្លាប់បន្ទប់គឺជានាង..!" ថេយ៉ុងដើរមកក្បែរឱនខ្សឹបដាក់នាងតូចៗទាំងសំឡេងស្មើ គេនូវមិនទាន់បាត់ខឹងឡើយរឿងនាងធ្វើរឿងថោកទាបមកលើគេ
"ខ្ញុំគួរតែប្រាប់ជុងគុកឬក៏អត់ថាយប់មិញនាងជួលមនុស្សមកសម្លាប់ខ្ញុំ" ក្លារីសបែកញើសប៉ុនគ្រាប់ពោតពេលឮថាគេចង់ប្រាប់រឿងឲ្យជុងគុកដឹង បើជុងគុកដឹងច្បាស់ណាស់ថានាងគ្មានថ្ងៃរួចខ្លួនស្រួលមិនស្រួលមិនអាចមាន ជីវិតផងក៏ថាបាន
"ខ្ញុំ..សុំទោសសូមឯងកុំប្រាប់គាត់អី" នាងរលីងរលោងកល់ចង់យំចាប់ដៃគេនិយាយសុំ អង្វរទឹកមុខគួរឲ្យអាណិត
"បើមានលើក្រោយខ្ញុំមិនលើកលែងឲ្យនាងទៀតទេ" ស្រដីចប់នាយតួចដើរចេញទៅវិញទុកឲ្យស្រីល្អទន់ជង្គង់ក្រាបនឹងការ៉ូភ័យអស់ប្រលឹង។
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024