ភាគ5: ខ្ញុំនឹងរកប្អូនឲ្យឃើញ

3K 160 11
                                    

#ពេលព្រឹក

     "ហុឹម.." កាយតូចស្ដើងក្នុងឈុតគេងយប់ក្រហឹងឡើងតិចៗមុននឹងបើកត្របកភ្នែកឡើង សន្សឹមៗទាំងមិនទាន់អស់ងងុយ ស្នាមញញឹមក៏ផិសឡើងកាលបើភ្ញាក់មកឃើញស្វាមីកំពុងតែគេងលើទ្រូងរបស់ខ្លួន ដៃតូចវែងស្រឡូនលើកឡើងអង្អែលសក់នាយជាស្វាមីថ្នមៗហើយក៏មិនភ្លេចឱនហើបសក់នាយមួយខ្សឺតនាពេលព្រឹកព្រលឹម។

     "ក្រោកឡើងលោកប្ដី..." សំឡេងស្រាលស្រទន់បន្លឺឡើងល្វើយៗក្បែរត្រចៀក នាយសន្សឹមបើកភ្នែកបើកមកក៏ឃើញមុខ ប្រពន្ធកំពុងតែញញឹមសម្លឹងមើលមកគេទើបងើបផុតពីពូកថើបលើបបូរមាត់ក្រហមព្រឿងៗនោះជីមីនក៏សំងំឲ្យប្ដីថើបអស់ចិត្តទើបក្រោកចូលទៅងូតទឹកទាំងពីរនាក់ ចំណាយពេលជិតមួយម៉ោងឯណោះទម្រាំតែរួចនូចក្រឡែងគ្នាលេងមួយសន្ទុះទើបងូតទឹកស្លៀកពាក់។

     "អូនទៅធ្វើម្ហូបសិន" ប្រាប់ហើយនាយតូចជីមីនក៏ក្រោកឡើងពីតុកញ្ចក់ចុះទៅក្រោកដើម្បី ចម្អិនអាហារពេលព្រឹក មួយសន្ទុះធំទើបរួចរាល់សាគីរូនាយក៏ចុះមកដល់ក្រោកល្មម

     "ឆ្ងុយដល់ហើយ...សឺត!" នាយនិយាយហើយក៏ដើរទៅថើបថ្ពាល់នាយតូចមួយខ្សឺតមិនដឹងថាមួយព្រឹកនេះអស់ប៉ុន្មានខ្សឺតទេបើថើបម្លឹងៗ។ ជីមីនញញឹមអៀនពេលឃើញនាយថើបនៅចំពោះមុខអ្នកបម្រើហើយក៏វ៉ៃទ្រូងនាយជាប្ដីទាំងខ្នាញ់

    "ញាំបាយទៅនឹងអាលបងទៅធ្វើការ" ជីមីនបន្លឺឡើងទើបនាយចាប់ចង្កេះនាយតូចឲ្យអង្គុយលើភ្លៅមាំរបស់ខ្លួនដោយនាយញ៉ាំបាយទាំងដៃម្ខាងទៀតនៅឱបចង្កេះអង្ក្រងផងបញ្ចុកបាយគេផង ចំណែកឯអ្នកបម្រើក៏គ្នាចេញទុកឲ្យប្ដីប្រពន្ធគេនៅតែពីរនាក់ដោយមិនចង់នូវមិនរំខាន។

ជីមីនឬ ផាក ជីមីន ជាកូនប្រុសរបស់លោកផាកដែលជាម្ចាស់ក្រុមហ៊ុនផលិតស្រាក្រហមគេមានរូបរាងស្រដៀលទៅនឹងមនុស្សសោងតែមួយរយភាគរយទៅហើយមិនថារូបរាងឬក៏និយាយស្ដីគេជាមនុស្សសុភាពមិនចូលចិត្តនិយាយច្រើនតែក៏មិនបានន័យថាគេសុភាពគ្រប់ពេលដែរ សព្វថ្ងៃគេមានឈ្មោះជាប្រពន្ធរបស់ តាន សាគីរូ ពួកគេស្រឡាញ់គ្នាតាំងពីរៀនូវមហាវិទ្យាល័យមកម្លេះតែទើបតែរៀបការបាន2ឆ្នាំទេ បើនិយាយពីសាគីរូវិញ នាយជាកូនកាត់កូរ៉េជប៉ុនពួកគេស្គាល់គ្នាដោយសារតែនាយមករៀននៅទីនេះឯង នាយក៏ជាកូនអ្នកមានម្នាក់ដែរនៅក្នុងប្រទេសជប៉ុនប៉ានាយបានបើកក្រុមហ៊ុនគ្រឿងចាក់នៅទីនោះ បើនិយាយពីនាយវិញក៏មិនអន់ដែរមានរូបរាងសង្ហារស្រីណាឃើញហើយក៏លង់នឹង សម្រស់នាយដែតបូករួមទាំងប្រពន្ធនាយសព្វថ្ងៃនឹងតែម្ដង ហើយអ្វីដែលជីមីនគេមិនដឹងនោះនាយជាមនុស្សប្រុសមានចំណង់ផ្លូវភេទខ្ពស់ទោះជាមានប្រពន្ធក៏នាយនៅតែរកស្រីខាងក្ដៅតែរឿងនេះនាយមិនបានឲ្យ ប្រពន្ធដឹងគេបើមិនអញ្ចឹង ប្រាកដជារឿងធំមិនខាន តែក៏មិនអាចលាក់បានរហូតដែរអាថ៌កំបាំងគ្មាននៅលើកលោកនេះអើយថ្ងៃណាមួយគេប្រាកដជាដឹង...។

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now