ភាគ28:ពេលនេះខ្ញុំក៏ត្រៀមសុំគេរៀបការដូចគ្នា

1.7K 136 2
                                    

     ពេលវេលាកន្លងទៅជិតមមួយខែជាងក្រោយទោសសម្ដីគ្នា។

     "យ៉ាងម៉េចហើយកូនតើគាត់មានទៅរករឿងកូនប្រសារម៉ាក់ទៀតទេ?" លោកស្រីលីនជូនិយាយទៅកាន់ជុងគុកត្រូវជាកូនប្រុសរបស់គាត់

     "មិនឃើញគាត់មករករឿងទៀតទេអ្នកម៉ាក់"

     "អឹម..ចឹងល្អហើយ អរ!!មែនហើយថេយ៍គេនៅជិតកូនមែនទេ?"

     "នៅជិតតែគេមិនទាន់ភ្ញាក់ទេអ្នកម៉ាក់ ព្រោះយប់មិញទម្រាំតែបានគេងយប់ជ្រៅហើយ"

     "យ៉ា...អាកូនកំហូចម៉ាក់...តើបានបកកេសហើយតើមែនទេ?"

     "បកយូរហើយអ្នកម៉ាក់" នាយតបទៅគាត់ទាំងញញឹមបិទមាត់មិនជិតដៃម្ខាងលើកអង្អែលសក់ទន់ល្មើយអ្នកកំពុងតែលង់លក់យ៉ាងស្គប់ស្គល់នោះ

     "បានហើយកូនម៉ាកឮរវល់សិន ចាំលើកក្រោយម៉ាក់ខលទៅកុំភ្លេចនាំកូន ប្រសារម៉ាក់មកលេងម៉ាក់ផង" 

     "បាទអ្នកម៉ាក់" ក្រោយពីបញ្ចប់ការសន្ទនាជុងគុកនាយប្រញាប់ទៅសម្អាតខ្លួនទៅធ្វើការដោយទុកឲ្យក្មេងល្អិតគេងឲ្យស្គប់ នាយមិនចង់ដាស់គេឲ្យភ្ញាក់គេយប់វិញគេអាចនឹងហត់

#ជាន់ក្រោម

     "អ៊ំស្រីជួយធ្វើស៊ុបសារ៉ាយនិងបបរស្រីផង ចំណែកនាងថ្ងៃបន្តិចឡើងទៅដាស់អ្នកប្រុសតូចផង ដើម្បីឲ្យគេញ៉ាំផង" នាយចុះមកដល់ជាន់ក្រោកដើរទៅប្រាប់គាត់ឲ្យធ្វើស៊ុបនិងបបរទុកឲ្យនាយតូចញាំ ហើយក៏មិនភ្លេចងាកមកប្រាប់នាងជាអ្នកបម្រើដែលនៅជិតអ៊ំផេនឡើងទៅដាស់ឲ្យគេញ៉ាំស៊ុបបបរ

     "ចា៎សលោកម្ចាស់"

#ក្រុមហ៊ុន

     "លោកម្ចាស់មានអ្នកមករក" ចូលមកក្នុងជណ្ដើរយន្តស្ទេរីនាងក៏និយាយឡើងប្រាប់ទៅនាយក្រាស់

     "អ្នកណាមករកយើងទាំងព្រឹក?"

     "ខ្ញុំថាលោកម្ចាស់ទៅដល់នឹងដឹងហើយខ្ញុំមិនហ៊ាននិយាយទេ" នាយឱនក្បាលចុះបន្តិចមិនហ៊ាននិយាយថាជាអ្នកណាទេ ជុងគុកនាយស្ងាត់ឈរចាំជណ្ដើរចាំឲ្យទ្វារជណ្ដើរបើក

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now