ជុងគុកនិងថេយ៉ុងចេញដំណើរមកកាន់ មន្ទីរពេទ្យមកមើលជេសាពេលនេះគេអាចនិយាយបានខ្លះៗហើយទោះជាមិនអាចកម្រើកបានក៏ដោយ។
"បងថ្លៃ...គាត់យ៉ាងម៉េចហើយ?" ថេយ៉ុងដើរចូលមកដោយមាននាយដើរតាមពីក្រោយក្នុងដៃមាន កន្ត្រកផ្លែឈើនាយទុកវាលើតុក្បែរអ្នកជំងឺសឹមដើរទៅអង្គុយនឹងសាឡុង
"គាត់រាងធូរជាងមុនហើយ"
"បងថ្លៃស៊ូៗ ដើម្បីកូននិងប្រពន្ធបង" នាយតូចញញឹមនិយាយលើកទឹកចិត្តដល់ជេសាដែលគេងលើគ្រែមើលមកពួកគេ
"ជុងគុកនេះបងអត់ចង់និយាយអីជាមួយគាត់ទេហ៎"'នាយធ្វើមិនខ្វល់មិនរវល់មិនខ្ចីឮសំឡេងនាយតូចហៅ គេនូវមិនទាន់បាត់ខឹងទេីរឿងឡានបុកលើកមុនសឹងតែយកថេយ៉ុងចេញពីគេទៅហើយ គេចង់ខឹងឲ្យបានយូរៗម្ដង
"ឬនូវខឹងគាត់ទៀត?" នាយតូចដើរមកទាញថ្ពាល់អ្នកជាប្ដីលេងច្របាច់ចុះឡើងៗនិយាយញោះនាយសង្ហារកូនមួយ
"ទាល់តែគាត់ជេរទើបបងបាត់ខឹង" គេងាកមកសម្លុកអ្នកជាបងថ្លែទឹកមុខងរងករករឿង ឃើញបងប្អូនបែបនេះគេក៏ បារម្ភដែរតែមាត់រឹងមិនចង់និយាយពាក្យល្អៗឲ្យគេដឹងចិត្ត
"បងថ្លៃឮទេ...?បើបងឆាប់ជាគាត់នឹងបាត់ខឹងបង" ជេសាញញឹមមើលទៅប្អូនទោះមាត់គេនិយាយមិន ពីរោះតែចិត្តគេល្អណាស់ ទោះដឹងថាគេធ្លាប់ធ្វើអាក្រក់ទៅលើគេក៏គេមិនយកទោសពៃរ៍
"បង..នឹងខំ..កុំឲ្យ..ឯងខឹង ទៀត!"
"បងឈប់និយាយទៅពិបាកស្ដាប់ណាស់ ចាំពេលជាចាំនិយាយ"
"បងឯងនេះ! និយាយជាមួយគាត់ឲ្យពីរោះបន្តិចទៅ និយាយកំបុតៗ" នាយតូចមូលក្ដិចសាច់ដៃនាយទាំងខាំបបូរមាត់ខ្នាញ់នឹងប្ដីខ្លួនឯងជាខ្លាំង បើនិយាយតែម៉ាកៗនេះអ្នកស្ដាប់ឮ បាក់ទឹកចិត្តស្លាប់
"អូយ...អូនបងឈឺ!!"
"ឈឺឲ្យដឹង បងថ្លៃបើអញ្ចឹងខ្ញុំទៅពិនិត្យពោះសិនហើយ ថ្ងៃស្អែកខ្ញុំនឹងមកលេងទៀត"
"ទៅចោះ"
"តោះបង"
#ពេលយប់
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024