ភាគ39: អូនជិតបានជួបបងហើយ

1.5K 118 9
                                    

#មួយឆ្នាំក្រោយ

     រាងតូចច្រឡឹងទម្រង់មុខវីដៃជើងស្រឡូនៗប្រដូចទៅនឹងក្មេងស្រីបបូរមាត់មានរាងជារូបបេះដូងច្រមុះស្រួចខ្ពស់ ចញ្ចឹមក្រាស់ខ្មៅខ្មឹកត្របកភ្នែកពីរជាន់បោះជំហានចេញពីច្រក យន្តហោះមក នាយតូចញញឹមស្រាលសម្លឹងមើលទឺកដៃកំណើតដែលគេបានបែកអស់ជាច្រើនឆ្នាំ ពេលនេះគេមកវិញហើយ។

     "បងថ្លៃ!!នឹកណាស់" នាយតូចដោះវែនតាចេញដើរចូលទៅឱបបងថ្លៃប្រុសទាំងក្ដីនឹករលឹកជាពន់ពេក
   
     "បងក៏នឹកឯងដូចគ្នា" ជីមីនឱបតបទៅវិញទាំងនឹកមិនចាញ់គេទេ មើលចុះបងថ្លៃប្អូនថ្លៃត្រូវដៃជើងគ្នាណាស់ ហើយក៏ស្រឡាញ់ខ្លាំងដែរ ថេយ៉ុងដកខ្លួនចេញពីការឱប

     "បងប្រុសគាត់មិនមកទទួលខ្ញុំទេហ៎?" ដោយមិនឃើញបងប្រុសមិនមកទទួលនាយតួចស្រាប់តែពេបមាត់ធ្វើជាអន់ចិត្តអន់ថ្លើមជាមួយបងប្រុសគេមកទាំងមូលមិនមកទទួលគេទេ

     "យ៉ុងហ្គីរវល់ ថ្ងៃនេះគាត់ទៅបញ្ជួនស្រាក្រហមទៅកំពុងផែ ដើម្បីរៀបចំដឹកចេញទៅក្រៅប្រទេសថ្ងៃស្អែក

     "តោះយើងទៅប្រហែលជាឯងហត់ហើយ" ថេយ៉ុងហុចវ៉ាលីឲ្យទៅអ្នកបើកឡានចំណែកគេក៏ដើរឱបដៃបងថ្លៃទៅរកឡានមុន

     "ប្រទេសកូរ៉េកាន់តែស្អាតជាងមុនទៅទៀត" នាយតូចបើកកញ្ចក់ឡានស្រូបក្លិនក្រអូបពីតាមផងផ្លូវពីផ្កា នាយតូចញោចស្នាមញញឹមឡើងតិចៗទាំងអារម្មណ៍ស្រស់ស្រាយ ថ្ងៃដែលគេរងចាំវាមកដល់ហើយ គេពិតជាចង់ជួបមនុស្សម្នាក់នោះខ្លាំងណាស់។

     មកដល់ភូមិគ្រឹះដែលជាកម្មសិទ្ធិរបស់យ៉ុងហ្គីនិងជីមីនភ្លាម ក៏ទទួលបានការ ស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកក្នុងផ្ទះ

     "អ៊ំស្រីនេះជាអ្នកប្រុសពៅរបស់យ៉ុងហ្គី" ជីមីនចូលមកដល់ខាងក្នុងហើយក៏ណែនាំដល់មនុស្សក្នុងផ្ទះឲ្យគ្រប់គ្នាដឹង

    "អ្នកប្រុសតូចរបស់លោកប្រុសស្រស់ស្អាតដូចក្នុងរូបអញ្ចឹង" អ៊ំស្រីមេផ្ទះជាអ្នកចាប់ទុំជាងគេនៅទីនេះ ហើយក៏ជាមនុស្សម្នាក់ដែលយ៉ុងហ្គីនិងជីមីន គោរពស្រឡាញ់ដូចជាអ៊ំស្រីបង្កើតម្នាក់យ៉ាងអញ្ចឹង

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now