ព្រឹកបន្ទាប់ថេយ៉ុងក៏តាំងពីប្រលឹមមកម្លេះដើម្បី ធ្វើស៊ុបត្រីនិងរបស់ពៅកម្លាំង ក្រោយពីចប់សង្គ្រាមបានតែមួយទឹកនាយក៏ទៅលែងរួចយប់គេងក៏គេងមិនលក់ក្ដៅខ្លួនមួយយប់ទម្រាំតែគេត្រជាក់ខ្លួនអាចគេងលក់បានជិតម៉ោងបីឯណោះ។
"បងស្រីធ្វើបន្តទៅ ចាំពេលហើយជួយលើកទីខាងលើផងណា" នាយតូចហុចវែកឲ្យអ្នកបម្រើស្រែដែលឈរជិតឲ្យនាងរួចក៏និយាយប្រាប់ទើបឡើងទៅខាងលើមើលនាយក្រាស់
ក្រាក! ថេយ៉ុងបើកទុវារចូលមកខាងក្នុងដើរមកស្ទាបថ្ងាសចង់ដឹងមានឡើងកម្ដៅអីទៀតឬអត់ដោយឃើញថាកម្ដៅនូវក្នុងខ្លួនគេរាងថយត្រជាត់បន្តិចហើយក្នុងចិត្តគេក៏ធូរ។
#មួយអាទិត្យក្រោយមក
ជុងគុកបានជាត្រឡប់មក ធម្មតាវិញរឿងនេះនាយមិនបានប្រាប់អ្នកណាឲ្យដឹងឡើយក្រៅពីថេយ៉ុង ក្នុងចិត្តនាយក៏នឹកសង្ស័យដែរថាជាអ្នកណាទៅ ឬក៏ជាដៃគូមុខជំនួញ?តើវាអាចទេ?
#ថ្ងៃត្រង់
កំលោះតូចមាឌល្អិតអង្គុយក្នុងបន្ទប់ទទួលភ្ញៀវទាំងដៃមមាញឹកក្នុងការចាក់អាវ ថ្ងៃនេះគេអប្សុកខ្លាំងពេកមិនដឹងធ្វើអីបើក ទូរទស្សន៍មើលក៏ឃើញគេផ្សាយនិងបង្រៀនពីការចាក់ ថេយ៉ុងញញឹសប្បាយចិត្តទើបប្រញាប់ទាញទូរស័ព្ទខលទៅអ្នកកំលោះភ្លាម ក្រោយទទួលបានការសុំហើយជុងគុកក៏បានកម្មង់ជាឈុតធំឲ្យនាយតូចនៅឯផ្ទះ ពេលនេះក៏កំពុងតែអង្គុយចាក់ផងមើលទូរទស្សន៍ពីរបៀបចាក់។"ពិបាកណាស់!" ថេយ៉ុងទម្លាក់សម្រាប់ចាកចុះទាំង ដកដង្ហើមធំភ្នែកសម្លឹងមើលទៅអំបាសជាច្រើន គេទាញទូរស័ព្ទដែលជុងគុកទិញឲ្យនោះថត មួយសន្លឹកនឹងបានសរសេរជាអក្សរទៅនាយ
"វាពិតជាពិបាកណាស់មើលគេធ្វើឡើងស្រួល" គ្រាន់តែឮសំឡេង ទឺង! នាយប្រញាប់យកមកបើកមើលទាំងដែលពេលនេះនាយកំពុងអង្គុយក្នុងបន្ទប់ប្រជុំមានមនុស្សជាច្រើនកំពុងតែអង្គុយសម្លឹងមើលទៅនាយ
"ក្រែងអូនតើជាអ្នកចង់" មុខញញឹមដូចគ្រាប់ជីទាំងមិនខ្វល់ពីអ្នកអង្គុយមើលមកនាយនោះ ម្នាក់ៗងាកមើលមុខគ្នាមុនដឹងថាអគ្គនាយកមើលអីបានជាសុខៗសើច ដោយមិនឃើញអ្នកម្ខាងទៀតមិនតបក៏ងាកទម្លាក់ ទូរស័ព្ទងើបមុខទៅមើលគ្រប់គ្នា
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024