រំលងទៅជាច្រើនម៉ោងការជួយសង្គ្រោះក៏បានរួចផុតពីគ្រោះថ្នាក់ពេលនេះក្លារីសនាងនៅបន្ទប់ធម្មតាវិញហើយ។
"ជុងតើអ្នកនាងក្លារីសយ៉ាងម៉េចហើយ?" ពេលចូលដល់បន្ទប់ថេយ៉ុងលើងើបអង្គុយចោទសួរទៅនាយកំលោះ គេគេងមិនលក់ទេទោះខំបិទភ្នែកយ៉ាងណាក៏ដោយ
"នាងផុតពីគ្រោះថ្នាក់ហើយពេលនេះអូនកុំ បារម្ភអី អូនគេងទៅបងទៅងូតទឹកសិន" ថេយ៉ុងស្ដាប់សម្ដីក៏ដាក់ខ្លួនឯងតែភ្នែកគេនៅសម្លឹងតាមមើលនាយរហូត
មួយសន្ទុះក្រោយជុងគុកនាយក៏បានងូតទឹកសម្អាតខ្លួនកំពុងតែជូតសក់លើពូនសម្លឹងមើលទៅនាយតួចដូចគ្នា
"បងមិនស្លៀកអាវទេ?" ឃើញនាយដោះអាវមិនព្រមពាក្យសោះ ទើបគេសួរឡើង បើមិនប្រាប់ច្បាស់ណាស់ថានាយគេងមិនពាក់អាវ
"សុំគេងដោះអាវមួយយប់ណា...." នាយទម្លាក់កន្សែងក្នុងដៃចុះលូនគើមៗទៅរកនាយតូចកំពុងតែគេងផ្អៀងសម្លឹងមកនាយ បើនាយមិនសុំទេយប់នេះដេកពាក់អាវទៀតហើយ នាយមិនចេះគេងទេមានអារម្មណ៍ថាស្អុះស្អាប់ណាស់ពេលគេង
"ទម្លាប់មិនល្អទេ" នាយកំលោះពេបមាត់ពេលឮនាយតូចយបមកនាយ
"ណាៗបងពិតជាពិបាកគេងមែនណា ស្អុះស្អាប់ណាស់ហើយបែកញើសទៀតគេងលក់អត់ស្រួលដូចដោះអាវទេ ណាៗ សឺតៗ" នាយនិយាយទាំងឱនថើបញាំញីនឹង ចន្លោះកញ្ចឹង.កនាយតូចត្រដុសចុះឡើងធ្វើជារករឿងសុំគេងដោះអាវ ចាប់តាំងពីថេយ៉ុងមកគេងជាមួយគេមកនាយមិនដែលថាបានគេងដោះអាវយ៉ាងម៉េចទេ គេងពាក់អាវរហូត តែពេលក្រោកព្រឹកឡើងបាត់អាវអស់មុនដឹងដោះតាំងពីកាល><
"ហិហិ ក៏បានៗ ហិហិ អូនរសើបណាស់ឈប់ទៅ" នាយតូចលើកដៃរុញទ្រូងនាយធំឲ្យងើបចេញពីគេ មើលចុះចេះឡើងមកពីលើគេទៅកើតធ្ងន់សិងស្លាប់
"កូនខ្លាបងខ្លួនក្រអូបណាស់"
"ខ្លួនបងក៏ក្រអូបដូចគ្នា ឡើងក្រអូបឆ្ងុយតែម្ដង" នាយតួចនិយាយហើយក៏ងាកមុខវិញពេលឃើញក្រសែភ្នែកព្រានសម្លឹងមើលមុនដាច់ភ្នែកមើលមកគេ នាយសង្ហារចាប់មុខនាយតូចឲ្យបែរមកវិញមុននឹងទម្លាក់បបូរមាត់របស់ខ្លួនប្រថប់លើបបូរមាត់តូចច្រញិច
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024