ភាគ41: សុំនៅក្បែរ

1.4K 107 3
                                    

     តែអ្វីដែលនាយបានគិតវាផ្ទុយស្រឡះថេយ៉ុងគេមិនបានស្រវឹងឡើយ ថ្វីបើដបស្រានូវចំពោះមុខអស់ជាច្រើនដប គេហាក់នូវធម្មតាមិនទៅណាសូម្បីតែបន្តិច ជុងគុកនាយសង្កេតមើលឥតឈប់ចង់ដឹងថាគេស្រវឹងតែអត់ទេ គេផឹកស្រាផឹកដូចទឹកគ្រាន់ថាថ្ពាល់គេឡើងក្រហមជាងមុនដោយជាតិសូរាជ្រាបចូលខ្លួន។

     "លោកមិនផឹកទេ?" ថេយ៉ុងងាកចោទសួរទៅនាយធំពេលឃើញគេចេះតែតាមសម្លឹងមើលមុខខ្លួនមិនព្រមផឹកសោះ អត់នឹងសួរមិនបាន ពេលឮគេសួរដូច្នេះនាយធ្វើខ្លួនមិនត្រូវបន្តិចដែរ ដែលគេងាកមើលមក

     "ផឹក...ក្អឹក!" នាយតបចប់លើងកែវស្រាមកអកដាច់មួយកែវ

     ពេលវេលាចេះតែរំកិលទៅមុខពីមួយនាទីទៅមួយនាទី ឈានដល់ពាក់កណ្ដាលយប់ ភ្ញៀវដែលបានមកកាត់ចាប់ផ្ដើមចេះទៅដំណើរទៅវិញម្ដងម្នាក់ៗ តែបើក្រឡេកមកមើលអ្នកទាំងពីរវិញពេលនេះម្នាក់ៗស្រវឹងបើកភ្នែកមិនចង់រួចហើយ លេងសើចអីដប់ស្រាចូលដប់ដបអីនោះនៅមិនស្រវវឹងទើបចម្លែក

     "លោកចនស្រវឹងហើយហ៎...?" ថេយ៉ុងឱបមុខចុះក្បែរត្រចៀកសួរទាំងសំឡេងស្អកៗទៅនាយធំពេលគេក្រាបផ្ដាប់មុននឹងត ត្បិតតែស្រវឹងពេលឮសំឡេងរំខាននាយបើកភ្នែកសន្សឹមៗសម្លឹងមើលទៅនាយតូចពេលគេមើលមកកាន់ខ្លួន ផ្ទៃមុខសរលោងថ្ពាល់ក្រហមព្រឿងៗក្លិនស្រាភាយហោះកាត់ត្រចុះនាយ កែវភ្នែកបប្របាញ់រកខ្លួនដូចមានខ្សែភ្លើងឆត់ឲ្យពួកគេទាញរកគ្នា ម្នាក់ៗឱនទៅរកគ្នាចិត្តដែលស្រឡាញ់ចិត្តចង់ប៉ះពាល់ចង់ថើបចង់អង្អែលមានចំពោះគ្នា បបូរទន់ល្មើយប្រថាប់ថែថើបលើបបូរមាត់ក្រាស់មានឱជារស

     "ហឹមមមម" នាយធំក្រហឹមឡើងទាំងក្ដីពេញចិត្តត្បិតអ្វីបបូរមាត់អ្នកម្ខាងទៀតមានរសជាតិផ្អែមស្រទន់ប្រដូចទៅនឹងស្ករគ្រាប់បានប៉ះបានបឺតកាន់តែធ្វើឲ្យគេញៀនជាមួយវា

     "លោកចន...."បបូរមាត់ត្រូវផ្ដាច់ចេញពីគ្នាពេលអ្នកម្ខាងទៀតជិតអស់ខ្យល់ នាយងើបមុខសម្លឹងកែវភ្នែកមានពន្លឺនោះទាំងមានស្នាមញញឹមលើផ្ទៃមុខ នាយប្រើដៃមានសរសៃធំរបស់ខ្លួនលើកឡើងអង្អែលប៉ះថ្ពាល់គេយ៉ាងថ្នាក់ថ្នមមិនបង្ការជាការឈឺចាប់ដល់គេឡើយ នាយអង្អែលភ្នែកសម្លឹងមើលគេជាមួយ អារម្មណ៏នឹករលឹកដល់អ្នកដែលបានចាកចេញទៅចោលគេនោះ

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now