ពេលវេលាពិតជាដើរលេងមែន ធ្មិចបើកៗជិតមួយខែទៅហើយដែលក្លារីសនាងមករស់នៅទីនេះរស់នៅធ្វើបាបថេយ៉ុងសិងតែរាល់ថ្ងៃទោះជា ដូច្នេះមែនតែថេយ៉ុងគេមិនបានប្រាប់អ្នកណា អំពីរឿងនេះឡើយគេលាក់វាបានជិតល្អណាស់ទោះពេលខ្លះជុងគុកនាយសួរថាម៉េចក៏មានស្នាមជាំនៅលើខ្លួនគេរកលេសដោះសារបានរហូត ចំណែកជុងគុកនាយមិនសូវជាចូលផ្ទះប៉ុន្មានទេព្រោះរឿងមិនទាន់ដោះស្រាយហើយថ្ងៃខ្លះក៏ត្រូវគេងទីនោះទុកឲ្យថេយ៉ុងគេងតែម្នាក់ឯង។
"ឯងចង់ទៅណា!?" ក្រោយពីឈ្លោះជាមួយនាយតូចខាងក្រោមមិនអស់ចិត្តនាងដើរមកតាមឈ្លោះខាងលើទាំងនាងអាងតែជុងគុកនាយមិននៅបានជា បានដៃធ្វើបាបគេរហូតមិនឈប់
"លែងខ្ញុំទៅអ្នកនាងក្លារីស" នាយតូចនិយាយដោយសំឡេងញ័រៗរីឯទឹកភ្នែកសស្រក់មកម៉ាត់ៗដូចគ្នា
"យើងមិនលែង មកនេះ!" នាយទាញដៃគេឲ្យចុះជាមួយនាងតែថេយ៉ុងមិនព្រមចុះទៅតាម ទើបគេប្រឹងក្រវាតដៃនាងឲ្យចេញ
"ឯង!"!" នាងសម្លុកមុខនាយតូចពេលត្រូវគេក្រវាតដៃនាងចេញ រំពេចនោះនាយក៏ញញឹមចុងមាត់ឡើងគំនិតអាក្រក់ក៏ផុសឡើងក្នុងខួរក្បាល នាងញញឹមឡើងចូលទៅទាញដៃដេយ៉ុងបំណងចង់ឲ្យគេធ្លាក់ពីលើកាំជណ្តើរ ព្រោះពេលនេះពួកគេនៅកាំជណ្តើរ
"អ្នកនាងធ្វើអីហ្នឹង?" ថេយ៉ុងសួរទាំង ភិតភ័យស្លន់ពេលនាងទាញគេខ្លាំងៗបំណងចង់ទាញឲ្យគេធ្លាក់
"បើឯងធ្លាក់ស្លាប់នោះនឹងគ្មានអ្នកណាដឹងឡើយថាយើងជាអ្នកធ្វើ អាយ៎~~~~" ថេយ៉ុងស្រែកភ្លាត់សំឡេង សំឡេងធ្លាក់ព្រួសប្រាសរបស់ធ្លាក់ចុះទៅក្រោម ថេយ៉ុងបើកភ្នែកធំៗលើកដៃខ្ទប់មាត់ពេលឃើញក្លារីសនាងរមៀលធ្លាក់ចុះទៅក្រោមម្ដងមួយកាំៗក្នុងសភាពគួរឲ្យអាណិត ព្រូស! ខ្លួនប្រាណនាងតូចស្ដើងបានធ្លាក់មកដល់ឥដ្ឋជាន់ក្រោម ខ្លួនប្រាណស្រោចដោយឈាមក្រហមពេញពេញផ្ទៃមុខនាង។
"ក្លារីស!" ភ្លាមៗសំឡេងធ្ងន់ក៏បន្លឺឡើងម្នាក់នោះគ្មានអ្នកណាក្រៅពីម្ចាស់វិមានឡើយ ជុងគុកនាយទើបតែហើយកាងារទើបនាយចង់មកកំដេរថេយ៉ុងនាំគេទៅដើរលេងខ្លះតែពេលចូលមកដល់ក៏ឃើញក្លារីសនាងធ្លាក់ចំពេលនាយចូលមក ថេយ៉ុងងើបមុខសម្លឹងតាមប្រភពសំឡេងក៏ឃើញនាយកំពុងតែឈរសម្លឹងមើលមកគេដូចគ្នា នេះកុំប្រាប់ថាជុងគុកគេគិតថាខ្លួនអ្នករុញនាងណា?
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024