ភាគ34: ជុង ប្រយ័ត្ន~~~~បាំង!

1.6K 114 7
                                    

ពេលវេលាពិតជាដើរខលឿនខ្លាំងណាស់ភ្លេចខ្លួនតែបន្តិចកន្លងទៅជិតមួយខែទៅហើយ បើនិយាយពីថេយ៉ុងវិញចាប់តាំងពីក្អួតលើនោះមកគេមិនអាចទៅណាបានឆ្ងាយពីនាយឡើយ បើហ៊ានតែឈរឆ្ងាយបាត់ពីគេនោះ អាជំងឺក្អួតក៏រើឡើងមកវិញធ្លាប់ ទោះជាជុងគុកចង់នាំគេទៅពេទ្យ ដើម្បីពិនិត្យក៏ថេយ៉ុងមិនព្រមថាគេមិនទៅគេមិនដឹងថាមូលហេតុអ្វីដូចគ្នាដឹងត្រឹមថាគេមិនចង់។

"ជុង!!" ថេយ៉ុងលើកមកខាងលើហៅនាយញាប់ស្អេកៗដូចជាមានរឿងសំខាន់ណាស់អញ្ចឹង ជុងគុកទម្លាក់ប៊ិសចុះលូកដៃក្រសោបឱបចង្កេះនាយតូចទាញឲ្យគេអង្គុយពីលើភ្លៅមាំ

"ហុឹម!អូនមែនអីមែនទេបានជាស្លន់ស្លោយ៉ាងនេះ?"

"បងកែនិងបងស្ទេរីពួកគាត់ត្រូវអីនឹងគ្នា?"

"មិត្តភក្តិទេដឹង" នាយក៏មិនដឹងមានតែផ្ទាល់ចម្លើយដល់នាយតូចដូននឹងឯង តែក្រោយពីឮសម្ដីនាយតូចហើយជុងគុកចង់ចញ្ចឹមឡើងខ្ពស់កប់មេឃហើយក៏ហួសចិត្តដែរ

"អូនឃើញពួកគាត់ថើបគ្នា" នាយតូចយកដៃចង្អុលៗគ្នាទាំងស្រដីធ្វើមាត់ស្រួចៗដាក់នាយ មិញនេះគេចុះទៅបេះកូនប៉ោមអាតូចៗយកមកចុកអំបិលម្ទេសតែពេលចុះទៅបំរុងនឹងដើរទៅហើយក៏ឃើញពួកគេឈរនៅ ជញ្ជាំងនិយាយគ្នាបន្ទប់មកក៏ថើបមាត់គ្នា

"ហើយអូនចេះទៅដើរមើលគេថើបគ្នាពីកាល..."

"អូនថាទៅបេះប៉ោមញ៉ាំតែឃើញពួកគាត់ក៏ឈប់មើលសិនតែមិនស្មានថាឃើញពួកគាត់ថើបគ្នា"

"ចេះដឹងរឿងគេណាស់!! ហើយបេះបានឬអត់ប៉ោមហ្នឹង?" នាយចង់តែវ៉ៃគូទឲ្យហើមទេ ចរិតនិយាយពីថាគួរឲ្យខ្នាញ់ចង់តែចាប់ក្រញិច

"អត់បានផង...នាំអូនទៅបេះតិចមកយប់ហើយអូនខ្លាច" នាយតូចបែបមាត់តិចៗបើកភ្នែកម៉ក់ៗសម្លឹងមើលទៅនាយសង្ហា រវល់តែឡើងមកសួរនឹងហើយបានអត់បានបេះ

"ជិតអស់ពីដើមហើយ បើអូនញ៉ាំតែអាខ្ចីៗមិនដឹងថាឃ្លានអីរបស់ចឹងៗទេ" ទោះជានាយរអ៊ូតក៏មិនប្រកែកដែរ នាយក្រោកនាំគេចុះទៅ ដើម្បីបេះទុកឲ្យនាយតូចពេលគេឃ្លានពេលយប់ កុំឲ្យពិបាកបេះ ពេលកំពុងគេងមនុស្សធ្លាប់មានប្រវត្តិអញ្ចឹងហើយ ថេយ៉ុងសើចកខិកទាំងលើកដៃទប់មាត់សើចតិចៗដើរតាមការដឹកដៃរបស់នាយក្រាស់ចុះទៅបេះ។

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now