"យ៉ុងហ្គីប៉ាអូនចង់ឲ្យបងទៅធ្វើការជំនួសអូន" ជីមីនដើរមកឱបនាយពីក្រោយស្រដីប្រាប់ទៅនាយកំលោះកូនកាត់អាល្លឺម៉ង់
"មិនអីទេបើគាត់ចង់ឲ្យបងទៅធ្វើ"
"ចុះការងារបងនោះ បើបងធ្វើជំនួសអូនទៅ ចុះការងារបងវិញ បានអ្នកណាធ្វើទៅ?" នាយតូចជីមីនងើបមុខឡើងនិយាយសួរទៅនាយ
"ចាំបងឲ្យបងជីដូនមួយគាត់ធ្វើជំនួសណាមួយគាត់ក៏ដឹងពីការងារនោះដូចគ្នា" នាយបែរខ្លួនលើកប្រពន្ធតូចដាក់ឲ្យគេអង្គុយលើតុធំដៃក្រាស់ខ្មឹកលើអង្អែលភ្លៅប្រពន្ធទៅមកៗប៉ះសាច់សខ្ចី
"អញ្ចឹងយើងមានតែទៅកូរ៉េវិញ?"
"ឬអូនមិនចង់ទៅទេ?"
"អត់ទេបើទៅចុះប៉ាបងមិនត្រូវនៅតែម្នាក់ឯងទៀតហើយ?" ម៉ាក់នាយក៏មិននៅបើពួកគេទៅកូរ៉េគាត់មានតែនៅម្នាក់ឯងទៀត
"មិនអីទេអ្នកម៉ាក់គាត់ឡើងចុះៗរហូត យើងក៏អាចមកវិញបានតើ"
"មើល...ដៃបងនេះ!!" នាយតូចទះដៃនាយផាច់ៗខ្នាញ់ណាស់ចេះតែអង្អែលមិនឈប់ប៉ះសាច់គេឡើងស្រគាអស់ទៅហើយ
"បងដូចជាខាតយូរហើយ"
"ផ្ទះបាយបង ធ្វើមិនកើតទេបើគេឃើញគិតយ៉ាងម៉េច?" បើគេដើរមកឃើញវាមិនចប់ទៅហើយ យ៉ុងហ្គីសើចឡើងបន្តិចទើបលើទ្រគូទនាយតូចលើនាំគេឡើងទៅខាងលើ ដើម្បីឆុងមី,><
__________
"ក្ដាមនោះធំណាស់ជុង!!" នាយតូចស្រែកនឹងហៅនាយដៃចង្អុលទៅក្ដាមដែលគេដាក់ទូបង្ហាញ
"អូនចង់ញ៉ាំមែនទេ?" នាយតូចងក់ក្បាលតិចៗថាគេពុតជាចង់ញាំវាមែន គេធ្លាប់តែឃើញអ្នកមានគេញ៉ាំឃើញហើយឃ្លានតែគេគ្មានលុយទិញឡើយបានត្រឹមតែឈរមើលគេ ទាំងលេបទឹកមាត់។ ជុងគុកឃើញដូច្នេះក៏ចាប់ដៃនាយតូចនាំគេចូលទៅក្នុងហាង ថ្ងៃនេះពួកគេមកដើរលេងតែពីនាក់ទេ ដោយសារការស្នើសុំរបស់ថេយ៉ុងគេចង់ដើរលេងតែពីរនាក់ៗ ដូចមនុស្សធម្មតាទូទៅដោយមិនមានកូនចៅអង្គរក្សតាមការពារគ្រប់ពេលគ្រប់ទៅកន្លែង ចូលមកដល់ថេយ៉ុងក៏ដើរមើលក្ដាមបង្កងធំៗមួយសិងតែពីបីគីឡូដាក់នៅក្នុងទូរស់ៗស្រស់ៗ
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024