នាយឮហើយស្ងាត់បន្តិចទើបដាច់ចិត្តតបតឆ្លើយនឹងសំណួររបស់នាយតូច។
"ខ្ញុំជាម្ចាស់វិមាននៅទីនេះ" នាយមិនត្រឹមតែនិយាយតែគេបាន សរសេរអក្សរនូវលើបាត់ដៃរបស់គេថែមទៀតផងពេលបានដឹងនាយតូចងើបមុខឡើងសម្លឹងមើលមុខនាយភ្លឹសៗទាំងកំពុងតែគិតថាគួរជឿឬអត់តែតាមតែមើលការស្លៀកពាក់ដូចជាមិនសមនឹងអ្នកធ្វើការដែរ ចុះម្ចាស់វិមាននេះកាចណាស់ហី?តែម៉េចពេលជួបផ្ទាល់ស្លូតដូចកូនទន្សាយទៅវិញ(គាត់មើលឃើញជេខេស្លូត)🤌🥲)
"សម្លឹងមើលមុខខ្ញុំលង់នឹងសម្រស់ខ្ញុំមែនទេ?បើថាស្រឡាញ់ក៏សាភាពទៅទាន់ខ្ញុំទំនេរគ្មានអ្នកណា" នាយញោចស្នាមញញឹមគែមមាត់ស្រដីវោហាយ៉ាងច្រឡើមនូវឆ្លៀតញាក់ចិញ្ចឹមទ្រឺតៗដាក់កំលោះតូចទៀតផង និយាយចប់ភ្លាមសំឡេងស្រែកចាចក៏បន្លឺពេញផ្ទះបាយកាលបើត្រូវនាយតូចថេយ៉ុង សង្កាត់ដៃលើមុខរបួស
"ជឿជាក់ជ្រុលគិតថាគេនឹងជ្រុលជ្រើមនឹងសម្រស់យើង?បើលោកពិតជាម្ចាស់វិមាននេះឯណាប្រអប់ថ្នាក់ឈាមជិតហូរអស់ពីខ្លួនឯង" នាយមិនមាត់ក៏ដឹកដៃនាយតូចនាំគេទៅយកប្រអប់ថ្នាំនឹងបានឲ្យគេជួយលាបរបួសឲ្យ
"សូមទោសលោកម្ចាស់ខ្ញុំមិនដឹងថាលោកជាម្ចាស់នៅវិមាននេះ" ក្រោយលាងសម្អាតរួចថេយ៉ុងក៏ក្រោកឈរឡើងអស់កម្ពស់ឱនក្បាលចុះនិយាយដោយសំឡេងជាការដឹងខុសតែពេលនាយតូចប្ដូរឫកពាភ្លាមៗពេកវាក៏បានធ្វើឲ្យនាយខកចិត្តបន្តិចដែរ
"និយាយធម្មតាក៏បាន" បើឲ្យហៅលោកម្ចាស់ម៉េចនឹងគេព្រមទៅនាយនាំមកធ្វើជាមនុស្សរបស់ម្ចាស់វិមានមិនមែនអ្នកបម្រើ
"មិនសមឡើយលោក__អាយ៎!" នាយតូចស្រែកចាចពេលមានដៃមាំធំមួយលូកមកចាប់ចង្កេះគេឲ្យដួលទៅលើភ្លៅអ្នកកំពុងតែអង្គុយនោះ វិនាទីនោះគ្មានអ្នកណានិយាយអ្វីក្រៅពីសម្លឹងមើលទៅគ្នាទៅវិញទៅមកឡើយ កាន់តែសម្លឹងកាន់តែយូរនាយកំលោះមាធធំឱនមុខសន្សឹមៗទៅរកបបូរមាត់នោះយឺតៗតែក៏ត្រូវស្កុបភ្លាមៗពេលមានដៃមួយគូលើកទប់ទ្រូងនាយឲ្យ បញ្ឈប់សកម្មភាព
"លោកម្ចាស់ធ្វើអី?" សំណួរដ៏ឆោតល្ងង់បន្លឺឡើងមកកាន់នាយក្រាស់ ចង់ធ្វើអីទាយក៏ដឹងថាគេកំពុងតែធ្វើអី នាយសើចឡើងបន្តិចពេលឃើញទឹកមុខក្មេងក្នុងរង្វង់ដៃដូចជាកំពុងតែពេបមាត់ររករលីងលោងគល់ចង់យំនោះ នាយលើកដៃម្ខាងដែលមានសាក់នោះលើកមកអង្អែលលើផ្ទៃមុខសរលោងនោះថ្នមៗនាយអង្អែលទៅមកៗនូវភ្ជាប់ដោយស្នាមញញឹមស្រស់មិនងាយនឹងនរណាបានឃើញក្រោយពីវាបាត់បង់អស់ទៅជាច្រើនឆ្នាំតែពេលនេះវាក៏មានម្ដងទៀតក្រោយជួបនឹងក្មេងក្នុងរង្វង់ដៃ
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024