"ជុង..."ថេយ៉ុងដើរតោងដៃពេលចូលមកដល់ក្នុងក្លិបគេងាកឆ្វេងងាកស្ដាំសំឡេងភ្លេងចាក់ត្រហឹងឮពេញត្រចៀកសិងតែហឹងទៅហើយ ជុងគុកឃើញដូច្នោះក៏លើកដៃឱបចង្កេះតូចស្ដើងចូលកាន់តែជិតគេ
"មិនអីទេបងនៅទីនេះហើយ" នាយឱនខ្សឹបក្បែរត្រចៀកប្រាប់ដៃបន្ថែមឱបរឹតកាន់តែខ្លាំង ចូលមកដល់ក្នុងមនុស្សម្នាវ័យជំទង់កំពុងរាំហូរីឯខ្លះទៀតក៏អង្គុយផឹកស្រាឱបស្រី ពេលចូលឃើញ ដូច្នេះអារម្មណ៍ថ្មីក៏ដូរភ្លាម ខាងក្នុងស្អាតប្លែកភ្នែកថេយ៉ុងស្រាប់តែលេចឡើងស្នាមញញឹមតាមគេមមាត់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ហោះចូលក្នុងខួរក្បាលថេយ៉ុងប្រលែងដៃនាយសង្ហារចេញសម្លឹងមើលទៅក្មេងៗ ស្របាលគ្នាកំពុងតែហក់លោតរាំក្នុងវង់ នាយកំលោះជុងគុកឃើញគេប្រលែងដៃនាយងាកមើលទៅគេបន្តិច
"អូនចង់រាំ?" នាយឱនមុខសួរក្បែរត្រចៀកបើនិយាយ ធម្មតាស្ដាប់មិនឮទេសំឡេងវាខ្លាំងពេញនឹងពេក
"បាទ" ថេយ៉ុងងក់ក្បាលតិចៗ គេពិតជាចង់រាំមែនគេចង់សប្បាយចង់រាំដូចគេមើលទៅពួកគេរាំដូចជាសប្បាយខ្លាំងណាស់
"ស្ទេរីមើលម្ចាស់តូចនាងផងរកកន្លែងអង្គុយឲ្យគេផង បើគេចង់បានអីយកឲ្យគេទៅ ត្រូវតាមចិត្តគេគ្រប់យ៉ាង" និយាយសង្ហារងើបមុខងាកមកផ្ដាំទៅស្ទេរីដែលកំពុងតែឈរពីក្រោយរួមមាត់កៃជាមួយនោះ
"ចា៎សលោកម្ចាស់!"
"បងទៅធ្វើការសិនបើអូនចង់ទៅជួបបងប្រាប់ស្ទេរីទៅនាងនឹងនាំអូនទៅ បើអូនចង់បានអីប្រាប់នាងបាន កៃទៅ!" ក្រោយនិយាយប្រាប់ទៅសំណព្វចិត្តហើយនាយងាកទៅប្រាប់នាយកៃ ក្រោយពួកគេទាំងពីចេញទៅផុតស្ទេរីនាយងក៏បាននាំម្ចាស់តូចទៅរកកន្លែងអង្គុយ
"បងអង្គុយដែរទៅ" នាយតូចងើបមុខប្រាប់ឲ្យនាងចូលមកអង្គុយដែរពេលឃើញនាយនៅឈរជិតសាឡុងឱបដៃចូលគ្នា នេះបានហៅ អង្គរក្សពិតៗរបស់គេមែនមុខឡើយឡើងមាំ
"មិនអីទេអ្នកប្រុសតូច ខ្ញុំអាចឈរបាន"
"អង្គុយមកមិនអីទេ បើឈរបែបនេះយូរវាអាចធ្វើឲ្យបងចុកជើងបាន" ថេយ៉ុងក្រោកទាញដៃនាយឲ្យអង្គុយជាមួយគេដែរ
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024