ភាគ37: បងឯកោណាស់ថេយ៍

1.5K 121 11
                                    

    គ្រប់យ៉ាងដូចជាសុបិនអាក្រក់លងបន្លាចជុងគុកយ៉ាងអញ្ចឹង រាល់យំនាយគេងយំនឹកថេយ៉ុងមិនព្រមចេញទៅណាក្រៅពីឃុំនៅក្នុងបន្ទប់ ទោះជាមានប៉ាម៉ាក់គោទ្វារហៅក៏នាយមិនព្រមបើកដោយដែរ។

     "កូនជុង...បើកទ្វារឲ្យម៉ាក់មកកូន កូនកុំធ្វើបែបនេះអី បើគេឃើញកូនទៅជាបែបនេះគេមិនសប្បាយចិត្តឡើយ" គាត់ស្រែកនិយាយទៅមនុស្សធំក្នុងបន្ទប់មិនព្រមបើកទ្វារឲ្យគាត់ នេះក៏ដល់ម៉ោងលេបថ្នាំហើយដែរបើនូវតែបែបនេះ តើពេលណាគេអាចដើរបានវិញ ក្នុងបន្ទប់ស្ងាត់មិនមានអ្នកណាឆ្លើយតប ដោយអត់ ជម្រើសគាត់ងាកទៅប្រាប់អ៊ំផេកឲ្យគាត់ទៅយកសោឲ្យគាត់

ក្រាក!

     គ្រាន់តែបើកទ្វារភ្លាម សភាពក្នុងបន្ទប់មើលមិនយល់ព្រោះតែរបស់របរាយប៉ាយពេញបន្ទប់ទាំងមូល

     "ពុទ្ធោកូនម៉ាក់..." កាលបើបានឃើញកូនក្នុងដើមទ្រូងម្ដាយសឹងតែប្រេះបែកជាពីរ គាត់ដើរទៅអង្គុយលើពូកអង្អែលក្បាលកូនទឹកមុខស្រពោនជាប់

     "ម៉ាក់ដឹងថាកូនខូចចិត្ត តែកូនត្រូវរឹងមាំឡើងជុង បើគេឃើញកូនគេមិនសប្បាយចិត្តឡើយពេលឃើញកូន ស្ថិតក្នុងស្ថានភាពបែបនេះ"

     "ហឹក ហឹក ម៉ាក់កូននឹកគេ កូនចង់ឱបគេម៉ាក់ ឲ្យតែកូនបើកភ្នែកកូនឃើញតែមុខគេ ហឹក.." នាយបែរមកឱបចង្កេះគាត់ខ្ទប់មុខយំរៀបរាប់ប្រាប់គាត់ពីរឿងគ្រប់យ៉ាងថាគេបែបណា ឲ្យតែបិទភ្នែកថេយ៉ុង លេចក្នុងខួរក្បាលគេ សកម្មភាពរូបភាពអ្វីទាំងអស់ឲ្យតែពាក់ព័ន្ធនឹងគេនាយឃើញគ្រប់យ៉ាង

    "កូនម៉ាក់..." ហើឲ្យគាត់ធ្វើបែបណាទៅ គាត់ពេលនេះទាល់តម្រិះហើយ

#មួយខែក្រោយមក

     មួយខែៗដូចរស់ក្នុងនរកទាំងរស់ នាយប្រឹងរស់ទាំងគ្មានសោះអ្វីព្រោះពេលនេះបេះដូងនាយបានស្លាប់បាត់ទៅហើយស្លាប់ទៅជាមួយមនុស្សនាយស្រឡាញ់ ថ្វីពេលនេះនាយគ្រាន់ជាងមុនក៏ពិតតែវាក៏យ៉ាប់ជាងមុនកាលជួបថេយ៉ុងទៅទៀត បាយក៏មិនញ៉ាំទឹកក៏មិនចង់ផឹក ការងារក៏មិនធ្វើនាយទុកចោលទាំងអស់ មួយខែរស់ដោយគ្មានថេយ៉ុងវាមិនស្រួលឡើយ ជុងគុកអង្គុយលើរទេះក្នុងសួនផ្កាខាងក្រោយវិមាន ជាទីកន្លែងថេយ៉ុងចូលចិត្តមកដាំផ្កាចូលចិត្តមកលេងមកគេងលេង ផ្កានៅហេតុអីក៏ម្ចាស់វាទៅ?

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now