ភាគ43: ឯងជាថេយ៉ុង?

1.5K 119 12
                                    

     យប់នេះថេយ៉ុងគេមិនបានទៅផ្ទះវិញគេនៅគេងទីនេះមួយយប់ តុអាហារមានមនុស្សបីនាក់កំពុងតែរួមតុពេលល្ងាច អ្នកបម្រើញាប់ដៃដួសបាយដាក់ចាន ក្រោយពីអាហារពេលល្ងាចចប់ម្នាក់ៗក៏បានបំបែកគ្នាទៅសម្រាករាងៗខ្លួន។

     "តើលោកមកក្បែរលោកម្ចាស់ខ្ញុំដើម្បីអ្វី?" ស្ងាត់ៗសំឡេងមួយហោះប៉ះនឹងត្រចៀកថេយ៉ុង នាយតូចងាកទៅក៏បានឃើញនាយកៃកំពុងតែឈរមើលមកគេដោយការសម្លុកសម្លឹង

     "មកស្រឡាញ់ទើបចង់ក្បែរ តើឲ្យខ្ញុំមានបំណងអ្វីទៅ" ថេយ៉ុងងើបមុខតបស្រដីនាយទៅវិញ ពីមុនគេស្រឡាញ់នាយដូចជាបងប្រុសម្នាក់អញ្ចឹងចឹង មិនគួរណាគេធ្វើបែបនេះនោះទេ

     "ខ្ញុំដឹងថាលោកចង់ក្បែរគាត់ព្រោះមានបំណង" នាយឱនមុខនិយាយអមដោយកែវភ្នែកត្រជាក់ព្រឺដល់ឆ្អឹងខ្នង នាយខាំថ្គាមឮ គ្រឺតៗ

     "ហឹស!!ដើម្បីចង់បើកស្រោមមុខមនុស្សខ្លះទេដឹង ខាងមុខឡើងល្អតែមិនគិតថាខាងក្នុង...." ចុងប្រយោគថេយ៉ុងនិយាយទាំងក្រវីក្បាលពេបមាត់ជម្រេញនឹងអ្នកខ្លះ

     "លោកគួរតែបញ្ឈប់ត្រឹមនេះទៅ លោក ជេសា! ខ្ញុំដឹងគ្រប់យ៉ាងមកអស់ហើយ លោកជាកូនប្រុស ជេនភី ជាស្រីរកសុីលក់ខ្លួ__!" និយាយមិនទាន់ចប់ផងកៃឬឈ្មោះពិតនាយជា ជេសា ស្ទុះមកច្របាច់មាត់នាយតូចដោយប្រកម្លាំងខ្លាំងៗ ក្នុងទ្រូងឆេះរោលរាលដូចមានគេមកដុត

     "កុំនិយាយដល់ម៉ាក់យើង!!"

     "លោកជាកូនប្រុសលោកចន តែដោយសារតែលោកដែនសានមិនព្រមទទួលយកនាងជាកូន ប្រសារដោយសារនាងជាស្រីរកសុីគ្មានកិត្តិយសមិនស័ក្តិសមនឹងកូនប្រុសរបស់គាត់" នាយតូចខាំធ្មេញក្ដាប់ដៃខឹងនិយាយទាំងសំឡេងធ្ងន់និយាយពីរឿងគ្រប់យ៉ាងទាំងអស់ពីរឿងម៉ាក់របស់នាយ នាយធ្វើគ្រប់យ៉ាងក៏ព្រោះតែចង់ឲ្យលោកដែនសានឈឺចាប់ដូចជាគេ តែនាយគិតថាមកធ្វើបាបមនុស្សម្នាក់ដែលមិនដឹងអីដូចជាជុងគុក នាយក៏មិនសុខពីគេដែរ រស់នៅដំបូលផ្ទះធំគ្មានសេរីភាព ចង់ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ក៏មិនបានគ្រប់យ៉ាងលោកដែនសានជាអ្នកគ្រប់គ្រងទាំងអស់ វាដូចជាកូនសត្វមួយដែលនៅក្នុងទ្រូងមិនអាចហើរទៅណាបានបើម្ចាស់វាមិនបើកទ្វារ

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now