ភាគ17:បងគឺជាការដូសំណាងធំបំផុតរបស់អូន

2K 139 2
                                    

     "ម៉េចមិនឆាប់មក!!" នាយស្រែកម្ដងទៀតពេលឃើញគេមិនព្រមដើរមកយកអីវ៉ាន់របស់ខ្លួន ថេយ៉ុងមិននិយាយតបអ្វីទេតែគេក៏ដើរយឺតៗឱនមុខចុះមិនហ៊ានងើបសម្លឹងមុខនាងឡើយ

     "ស្មឿកៗទៅកើត" ស្ដីឲ្យចប់កនាងក៏ដើរចូលទៅក្នុងផ្ទះទាំងដំណើរខ្មឺតៗដូចខ្ទួយថេយ៉ុងប្រឹងលើករបស់នាងទាំងហត់ដៃក៏ក្រហមព្រោះតែវាមានទម្ងន់ធ្ងន់។

     "អ្នកប្រុសតូច!!" អ៊ំផេនស្រែរឡើងតិចៗពេលឃើញម្ចាស់តូចលើកវ៉ាលីធ្ងន់ឡើងវៀចខ្លួនទៅហើយគាត់ដើរចូលមកលើកជំនួសគេ

     "អ៊ំឯងធ្វើស្អីហ្នឹង?" នាងងាកមកសួរទៅអ៊ំផេនពេលឃើញគាត់ជាអ្នកលើក នាងប្រើអាក្មេងមុខស្លេកនោះមិនមែនឲ្យគាត់មកលើកជំនួស

     "អ្នកប្រុសតូចមិនមែនអ្នកបម្រើទេ សូមអ្នកនាងដឹងផងទៅ" គាត់ស្រដីប្រាប់ទៅនាងវិញប្រាប់ឲ្យដឹងកុំចេះតែប្រើ មិនដឹងជាស្អីផងប្រើអ្នកប្រុសតូចគាត់ទៅហើយ អញ្ចឹងតើបានលោកម្ចាស់មិនចូលចិត្តឃើញមុខធុញណាស់

     "អ្នកប្រុសតូចនៅទីនេះ!?" នាងងើបមុខឡើងសម្លឹងមើលទៅនាយតូចជាមួយកែវភ្នែកសម្លុកសម្លឹងមិនខុសពីសត្វកាចសាហាវកំពុងតែរៀបហក់ខាំចំណី

     "ថេយ៍~~~" សំឡេងស្រែកហៅសំណព្វចិត្តលាន់ឮពីជាន់ខាងលើមកម្នាក់ៗនាំគ្នាងាកទៅប្រភពសំឡេង។ពេលនាយក្រោកពីគេងមិនឃើញគេទើបនាយត្រូវចុះមកក្រោម

     "បងជុង!" នាងញញឹមញញែមពេលឃើញនាយកំលោះនាងស្ទុះរត់ទៅឱបដៃនាយជាប់ដោយមិនខ្វល់ពីអ្នកបម្រើជាច្រើនកំពុងតែឈរ ជុងគុកនាយភ្ញាក់បន្តិចសុខៗនាងរត់មកឱបដៃនាយ

     "អ៊ំខ្ញុំសុំទៅខាងលើហើយ" ថេយ៉ុងបញ្ចេញទឹកមុខអន់ចិត្តឡើងមករួចក៏ស្រដីប្រាប់ទៅអ៊ំផេនហើយឡើងទៅខាងលើដើរកាត់មុខអ្នកទាំងពីរ

     "ថេយ៍....នាងលែងដៃយើងបានទេ!?" ពេលហៅនាយតួចមិនព្រមឆ្លើយនឹងខ្លួននាយងាកមកស្រែកដាក់ក្លារីសពេលនាងតោងគេស្អិតដូចកាវ

     "នេះអូនខំមករកបងណា...ហេតុអីក៏បងស្រែកដាក់អូន" នាងពេបមាត់ពេលឮសម្រែកស្រែកឲ្យនាងខ្លាំងៗដៃដែកចាប់ក៏ប្រលេងចេញពីដៃនាយក្រាស់

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now