ភាគ23: បងធុញអូនមែនទេ?

1.8K 156 10
                                    

     "ហុឹមមមមម" ដៃតូចៗលើកឡើងញី ត្របកភ្នែកចុះឡើងៗទាំង ពត់ពេនខ្លួនដូចពស់ថ្លាន់ថេយ៉ុងបើកភ្នែកព្រិមៗងាកមើលឆ្វេងស្ដាំទើបដឹងថាជាបន្ទប់របស់ខ្លួនគេងាកទៅខាងក៏ឃើញនាយកំលោះកំពុងតែនៅជិតនោះទាំងមិនបានស្លៀកអាវ ដំបូងគេក៏ភ្ញាក់បន្តិចដែរដែលគេមិនបានស្លៀកអាវគេងដូចរាល់យប់ តែយប់មិញគេមកដល់របៀបណាខួរក្បាលគេមិនចាំទាំងអស់ភ្លេចដូចគេយកខួរចេញ។

     "ជុង...."

    "ហឹម!!" នាយក្រហឹមឡើងពេលដៃត្រជាក់ប៉ះនឹងសាច់ស្មានាយនាយប្រឹងបើកភ្នែកទាំងមិនទាន់អស់ងងុយ

     "ក.បងកើតអី?" ភ្នែកងាកទៅឃើញ.កនាយជាំដុំធំៗចិត្តក៏កើតការងឿងឆ្ងល់ឡើងអត់នឹងសួរមិនបាន

    "អូនមិនចាំទេយប់មិញ?" នាយសង្ហារបើកភ្នែកចោទសួររទៅអ្នកបង្ករស្នាមជាំកាលពីយប់មិញ ធ្វើឲ្យគេទ្រោមខ្លួនមួយយប់ហើយព្រឹកឡើងមកសួរថាកើតអី ចង់តែវ៉ៃអីទេខឹងណាស់

     "តិចក៏អត់ចាំដែរ ហិហិ" ឃើញនាយសម្លុកមុខកាចដាក់គេធ្វើជាសើចលិបភ្នែកបញ្ចេញធ្មេញសស្ញាញដាក់នាយសង្ហារ។

     "យប់មិញកូនឆ្កែផឹកស្រាស្រវឹងកូរបងមួយយប់គ្មានបានដេកពួន ស្រវឹងដូចស្វា" នាយទាញនាយតូចឲ្យមកគេងនាយឱបរឹតកាយតូចស្ដើងក្នុងរង្វង់ដៃទាំងនិយាយប្រាប់គេមួយៗទាំងស្នាមញញឹមនៅលើផ្ទៃមុខ ដឹងទេថាយបើមិញគេកូរនាយប៉ុនណា?ពេលមកដល់ក្នុងបន្ទប់វិញគេចាប់នាយថើបបឺត.កនាយផងតែនាយមិនចង់អ្វីព្រោះគេស្រវឹងមិនដឹងអីពេលនាយមិនធ្វើគេក៏យំប្រកាច់ដូចកូនក្មេងទារនំមិនបាន នាំនាយលេងនេះលេងនោះមិនព្រមគេងទោះនាយចង់នាំគេទៅងូតទឹកក៏គេមិនព្រមតោង.កនាយសឹងតែដាច់ខ្យល់បោកសក់នាយយំស្រែកពេញវិមានដូចក្មេងគេវ៉ៃ ចុងក្រោយមូលហេតុដែលនាយគេងដោះអាវព្រោះត្រូវថេយ៉ុងគេក្អួតដាក់អាវប្រលាក់ពេញនឹងពេលក្អួតហើយគេក៏សន្លប់ឈឹង ចំណែកនាយត្រូវមកលាងកុំអួតនាយតូចងូតទឹកជម្រះខ្លួននិងបានជូនខ្លួនឲ្យគេទៀត ទម្រាំតែហើយជិតម៉ោង3ទៅហើយ។ ក្រោយស្ដាប់នាយនិយាយចប់ថេយ៉ុងគេសែនខ្មាសគេណាស់មិនគិតថាគេផឹកស្រវឹងអាក្រក់ឫកដល់ថ្នាក់ហ្នឹងទេ ធ្វើបាបឲ្យនាយមិនបានគេងមួយយប់នូវមកក្អួតដាក់គេទៀត

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now