យប់អាធ្រាតទៅហើយតែជុងគុកគេមិនទាន់មកដល់ផ្ទះវិញនោញទេនាយឆ្លៀតទៅកន្លែងផ្សេងទៀតពីរបីកន្លែងឯណោះ នាយក៏មិនបានបើកលេងឬឆាតទៅអ្នកនៅឯផ្ទះឡើយចំណែកថេយ៉ុងគេក៏មិនបានខលដូចគេ ប្រហែលជាគេរវល់តែជួបអតីតសង្សារភ្លេចគេនៅផ្ទះហើយបានជាយប់ដល់ថ្នាក់នេះនូវតែមិនឃើញមកវិញតែគេមិនដឹងគេថាពេលពួកគេទាំងពីរនិយាយគ្នាហើយបែកគ្នាទៅធ្វើការងាររឿងខ្លួន។ថេយ៉ុងនៅគេងអន់ចិត្តនិងយប់ពេញមួយល្ងាចបាយក៏គេមិនព្រមញ៉ាំទឹកក៏មិនព្រមផឹកទោះមានអ្នកបម្រើមកហៅយកអាហារមកខាងលើក៏ដោយក៏គេមិនខ្វល់ដែរ។
ក្រាក... ទ្វារបន្លឺឡើងថេយ៉ុងដែលមិនទាន់គេងក៏ធ្វើជាបិទភ្នែកសំងំជាគេងគេមិនចង់ឃើញមុខនាយឡើយខ្លាចតែឃើញហើយយំចំពោះគេ ព្រោះខ្លួនឯងទប់មិនជាប់ភ្នែកវាទន់ងាយនឹងយំណាស់ឲ្យតែប៉ះពាលអារម្មណ៍ម្ដងៗ។ជុងគុកបិទទ្វារថ្នមដៃបំផុតខ្លាចតែរំខានអ្នកកំពុងតែគេង នាយដើរចូលក្នុងដោះអាវធំទាញក្រវ់ាត.ក បន្ធូរសិមទាញកន្សែងចូលទៅបន្ទប់ទឹក។
មួយសន្ទុះនាយបានចេញមកវិញនឹងរកខោអាវគេងយប់មកស្លៀកហើយក៏ឡើងទៅលើពូកគេងនាយក៏ខិតទៅជិតនាយតូចទាញ បង្វិលឲ្យគេបែបរកមកខ្លួន
"សឺត..." នាយក្រាស់ឱបថើបថ្ងាស់នាយតូចមួយខ្សឺតពេលឃើញគេគេងលក់ តែសុខៗថេយ៉ុងគេក៏រើខ្លួនគេងបែរខ្នងដាក់នាយធំទោះជាពេលនេះគេនៅក្នុងវង្វេងដៃនាយក៏ដោយ ជុងគុកនាយជ្រួញចញ្ចឹមសុខៗឃើញគេគេងបែរខ្នងទាំងដែលរាល់ដងមានតែគេឱបខ្លួនណែនៗ នាយបើកភ្នែកឈោងដៃទៅបើកភ្នែកពងមាត់ក្បាលដំណេកទាញនាយតូចឲ្យបែរមកវិញទោះជាបែរក៏ថេយ៉ុងមិនព្រមឲ្យនាយឃើញមុខគេដែរគឺយកដៃខ្ទប់មុខតែម្ដង
"អូនមិនទាន់គេងទេ?" នាយសួរឡើងទាញដៃឲ្យគេទម្លាក់ចុះតែថេយ៉ុងមិនព្រមនូវរឹងទទឹងខ្ទប់មុខដដែលទោះជានាយខំទាញក៏ដោយ
"ថេយ៍....អូនកើតអី?ហេតុអីក៏គេចមុខពីបង?លែងដៃអូនទៅកុំខ្ទប់មុខខ្លួនឯង" នាយសួរគេនឹងលូកដៃទាញដៃគេចេញពីមុខ ពេលទាញបានក៏ឃើញគេយប់ហើមភ្នែកទៅហើយ អារម្មណ៍បារម្ភកើតឡើងមួយរំពេចម៉េចសុខៗថេយ៉ុងរបស់គេបែរជាយំទៅវិញមានរឿងអីតើអ្នកណាគេធ្វើបាបថេយ៉ុងតូចរបស់គេទៅ?កុំឲ្យនាយដឹងឲ្យសោះថាអ្នកណា នាយនឹងទៅអា.កអាម្នាក់នោះភ្លាមៗ
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024