ភាគ35: ឆាប់មករកបងវិញមកថេយ៍...កុំទុកឲ្យបងរស់នៅតែម្នាក់ឯងអី

1.6K 127 9
                                    

វីវៗ~~~សំឡេងសារ៉ែនឡានបើកបន្លឺខ្លាំងផ្អើលអស់អ្នកធ្វើដំណើរតាមដងផ្លូវ មនុស្សម្នាដែលឃើញហេតុការណ៍ម្នាក់ៗនាំគ្នាតក់ស្លុតរីឯអ្នកខ្លះទៀតសម្លឹងមើលទៅទាំងក្ដីអាណិត ឡានពេទ្យបោះពួយទៅយ៉ាងលឿនយកអ្នកជំងឺទៅសង្គ្រោះ ក្រឡេកមើលទៅក្នុងឡានគ្រូពេទ្យពីរបីនាក់ម្នាក់ៗបែកញើសគឃូសប្រឹងប្រែង សង្គ្រោះអាយុជីវិតដល់អ្នកជំងឺយ៉ាងខ្លាំងម្នាក់ៗមិនអាចសម្រាកឬដកដៃបានឡើយ នោះអ្នកជំងឺអាចនឹងបាត់បង់ជីវិតបាន។

"មួយ!ពី!បី! មួយ!ពីរ!បី!" ពេទ្យស្រីម្នាក់ក្នុងចំណោចបីនាក់ចូលទៅសង្កត់ទ្រូងអ្នកជំងឺពេលអ្នកកំពុងតែគេងនោះគ្មានដង្ហើម គាត់ប្រឹងសង្កត់ខ្លាំងៗប្រឹងឲ្យអស់ពីសមត្ថភាព រហូតដល់អ្នកជំងឺបេះដូងលោតមកវិញ។

មកដល់ពេទ្យឡានទាំងពីរឈប់ងក់បើកទ្វារចេញនាំ ជនរងគ្រោះព្រោះគ្រោះថ្នាក់ចរាចរណ៍ដឹកនាំទៅសង្គ្រោះបន្ទាន់។
ខ្លួនប្រាណថេយ៉ុងទាំងមូលប្រលាក់ដោយឈាមក្រហមឆ្អិនឆ្អៅ គ្រូពេទ្យធំដើរវូលមកទាំងញាប់ជើងរីឯពេទ្យដទៃទៀតក៏បានរៀបចំសម្ភារៈ សង្គ្រោះ បំពង់អុកស៊ីសែនដល់ទៅនឹងច្រមុះថេយ៉ុង។

ជីមីននិងយ៉ុងហ្គីពេលនេះពួកគេបើកឡានមកកន្លែងកើតហេតុ យ៉ុងហ្គីពេលឃើញឡាននោះក៏ចុះមកសួរអ្នកដែលនៅទីនោះទើបដឹងថាប្អូនដែលគេតាមរក បានជួបគ្រោះថ្នាក់ នាយរហ័សបើកឡានទៅមន្ទីរពេទ្យភ្លាមៗ ក្នុងចិត្តក៏ភ័យខ្លាចតែប្អូនកើតអី ពេលកំពុងជិះឡានទៅ នាយក៏បានខលទៅប្រាប់ប៉ាម៉ាក់នាយដូចគ្នា លោកស្រីកាលបើបានឮដំណឹងដល់រន្ធត់នេះហើយគាត់ដួលសន្លប់ភ្លាមៗ រកកូនឃើញហើយតែបែរជាមកជួបរឿងបែបនេះ តើម្ដាយរូបណាទទួលយកបានទៅ ពេលនេះក៏មិនដឹងថាកូនស្លាប់ឬរស់។

"លោកគ្រូពេទ្យជើងអ្នកជំងឺបាក់ទាំងសងខាង!!"

"ធ្វើឲ្យអស់ពីសមត្ថភាពទៅ យ៉ាងណាក៏ធ្វើឲ្យគេអាចដើរបានវិញ" គ្រូពេទ្យធំនិយាយឡើងទាំងសំឡេងច្បាស់ៗ ជាពេទ្យត្រូវធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្លួនឯង

"ចា៎ស!!"

យ៉ុងហ្គីបានមកដល់ពេទ្យនឹងបានទៅមុខបន្ទប់ប្អូនរបស់ខ្លួនហើយ ក្នុងចិត្តបន់កុំឲ្យប្អូនកើតអីសូមឲ្យប្អូនផុតរឿងអាក្រក់ដែលបានកើតឡើង។

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now