ថេយ៉ុងមិនអាចធ្វើអ្វីបានក្រៅពីឈរស្ដាប់គាត់ ដៀលត្មះជេរប្រមាថខ្លួន ទឹកភ្នែកហូរស្រក់ដូចទឹកទន្លេពេលឮគាត់មើលងាយខ្លួនមិនដកមាត់ ដៃក្ដាប់សឹងបាក់ម្រាមខ្លួនញ័រទទ្រើត តែរំពេចនោះសំឡេងធំគ្រលក៏ហោះចូលមកមុខម្ចាស់ទាំងស្រែកដាក់កំហិតដល់គាត់
"បើលោកតានូវតែនិយាយមើលងាយមនុស្សខ្ញុំស្រឡាញ់ទៀតសូមអញ្ចើញចេញពីផ្ទះខ្ញុំទៅ" នាយបោះជំហានយ៉ាងអង់អាច ម៉ឺងម៉ាត់ទឹកមុខរាបស្មើតែក្នុងទ្រូងនាយឆេះដូចគេដុតកាលបើឮគាត់ដៀលមនុស្សនាយស្រឡាញ់ពេញៗមាត់ នាយដើរចូលមកទាញឲ្យនាយតូចឈរនៅពីក្រោយខ្នងនាយកែវភ្នែកកំណាចសម្លឹងសម្លុកមើលទៅគាត់ឥតព្រិចទាំងស្មើធេងដោយការខឹងពេញដើមទ្រូង
"ចៅយើងកំពុងតែដេកនៅ មន្ទីរពេទ្យតែវាមកអង្គុយសប្បាយចិត្តមិនខ្វល់ពីអ្វីទៅវិញ!វាធ្វើឲ្យចៅយើងធ្លាក់ពីលើកាំជណ្ដើរគិតថាឲ្យយើងឈរនៅស្ងៀម!?" មិនដោយចាប់ចិត្តចៅប្រុសគាត់សម្ដីទៅនាយសំឡេងធ្ងន់ដូចដុំថ្មហើបស្ដីថាឲ្យអ្នកឈរខាងក្រោយខ្នងនាយជាចៅប្រុស ពេលនេះអាចនឹងលើកសង្គ្រោះរវាងចៅប្រុសនិងតាទេ?បើមុខម្នាក់ៗគួរឲ្យខ្លាចដូច សុីសាច់ហុតឈាមទៅហើយ
"ហឹស!!លោកតាមានសួរចៅស្រីដែលមិនជាប់សាច់ជាប់ឈាមរបស់លោកតាទេហ៎ថាមករស់នៅទីនេះមួយខែថាមានបានធ្វើអ្វីខ្លះដាក់មនុស្សរបស់ខ្ញុំ?" មិនត្រឹមតែនិយាយទេនាយនូវទាញដៃនាយតូចឲ្យបែរខ្នងលើកទាញសោយអាវឲ្យគាត់បានឃើញពីស្នាមជុំដែលចៅស្រីគាត់ធ្វើមកលើគេទៀតផង តាមចិត្តនាយមិនចង់បង្ហាញឲ្យគាត់ឃើញទេតែវាហួសហេតុពេក ដែលចូលមកដៀលក្បាលមនុស្សរបស់នាយហើយនូវមកនិយាយពាក្យអាក្រក់មិនល្អថែមទៀត បើមិនមែនជាតានាយច្បាស់ណាស់ថាក្បាលនឹងបានសុីគ្រាប់សំណរមិនខាន
"អូនឡើងទៅខាងលើ!" នាយងាកមកប្រាប់នាយតូចឲ្យគេឡើងទៅខាងលើទុកឲ្យនាយនៅនិយាយដោះស្រាយជាមួយគាត់ដោយមិនចង់ឲ្យគេចូលមកពាក់ព័ន្ធឬឮពាក្យណាប៉ះពាល់ដល់ អារម្មណ៍ដល់របស់គេទេ។
"តើវាមានអ្វីអស្ចារ្យបានជាឯងប្រឹងការពារវាដល់ម្លឹង?" ក្រោយថេយ៉ុងចេញផុតគាត់ក៏សួរនាយភ្លាម
YOU ARE READING
Love Tae²មនុស្សថ្លង់របស់បង💞(ចប់)
Randomត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... ផ្ដើម5.30.24❤️ បញ្ចប់10.4.2024