ភាគ10: មកខុសមួយជំហានហើយ

2.5K 149 10
                                    

     " បងពិតជាបានគេងជាមួយនាងមែនតែមនុស្សដែលបងស្រឡាញ់មានតែម្នាក់គឺជាអូន តាមពិតទៅបងជាមនុស្សមានចំណងផ្លូវភេទខ្ពស់ បងមិនចង់ឲ្យអូនមកធ្វើរឿងលើគ្រែរាល់យប់ទើបបងចេញទៅខាងក្រៅ បងមិនចង់ឲ្យអូនមកពិបាកដោយសារបង" នាយចូលទៅនឹងចាប់ឱបនាយតូចជីមីននិយាយពីរឿងនោះឲ្យគេបានដឹង ថាគេមិនបានចង់ផិតក្បត់មានស្រីញីអូនបង ចំណែកឯជីមីនវិញឮការបកស្រាយ ដូច្នេះហើយក៏សំងំឲ្យនាយឱបជាប់នឹងទ្រូងសំងំយំរអ៊ូវៗ គេក៏លើកដៃឱបនាយវិញវាក៏បញ្ជាយ៉ាងច្បាស់ថា គេព្រមលើកលែងនិងមិនខឹងនាយឡើយ។

     ព្រឹកថ្ងៃថ្មីចូលមកដល់នៅក្នុងបន្ទប់ប្រណិតមួយបង្ហាញឲ្យឃើញមនុស្សពីរនាក់កំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួតសិងតែដូចខ្លួនតែមួយ។

     "ហុឹមម..." សំឡេងបន្លឺឡើងតិចៗត្របក់ភ្នែកក្រាស់ចាប់បើកភ្នែកទាំងយកដៃបាំងពន្លឺថ្ងៃថែលជះតាម បង្អួចកញ្ចក់ថ្លានោះ នាយកំលោះសង្ហារញញឹមទាំងព្រឹកប្រលិមស្រស់ស្រាយក្នុងចិត្តពេលងាកទៅឃើញក្មេងតូចកំពុងតែគេងកើយដៃមាំរបស់ខ្លួននាយលើកដៃមានដោយសរសៃវាសសក់ដែលបាំងនោះចេញពីមុខនាយតូចចេញតិចៗសម្លឹង គយគន់សម្រស់ដ៏ស្រស់ទាក់ទងដួងចិត្តនាយឲ្យឆក់ប្រទាក់ស្នេហ៍គេភ្លាមៗ នាយសម្លឹងមើលបបូរមាត់ដែលនាយបានប៉ះពាល់ប៉ះក្រញិចកាលពីយប់មិញនាយញញឹមបិទមាត់មិនជិតទេ។

     "សឺត!ក្រោកឡើងក្មេងខ្ជិល" នាយលោមុខទៅថើបកញ្ចឹង.កសខ្ចីនាយតួចថើបក្រញិចញាំញីចុងច្រមុះត្រដុះដាស់ក្មេងកំពុងតែគេងនោះឲ្យភ្ញាក់ពីដំណេកដ៏សែនល្អរបស់ខ្លួន កាលបើត្រូវមានអ្នករំខានដំណេកខ្លួនថេយ៉ុងក៏រើបម្រះតិចៗបញ្ចេញសំឡេងឡើងដៃស្រឡូនដូចបន្លាក្រូនក៏លើកឡើងញីត្របកភ្នែកចុះឡើងដើម្បីឲ្យសមនឹងពន្លឺព្រះអាទិត្យ

     "បង!" នាយតូចក៏ព្រមបើកភ្នែកសម្លឹងមើលទៅអ្នកកំពុងតែញញឹមសម្លឹងមើមកគេនោះទាំងម៉ក់ៗបើកភ្នែកយ៉ាងគួរឲ្យខ្នក់ខ្នាញ់ចង់តែចាប់ក្រញិចឲ្យណាណីទេ ស្អប់ណាស់! តែឈប់សិនហេតុអីក៏ថេយ៍ហៅជុងគុកបង? កាលពីយប់មិញពេលកំពុងតែថើបគ្នានោះពួកគេមិនបានមានរឿងអ្វីកើតឡើងឡើយដោយសារតែថេយ៉ុងគេមិនទាន់ត្រៀមខ្លួនគេនូវភ័យខ្លាចទើបតុញនាយកំលោះចេញ ចំណែកនាយក៏មិនថាអ្វីដល់នាយតូវដូចគ្នា បើគេមិនព្រមនាយក៏មិនបង្ខំដែរ តែនាយឲ្យគេហៅខ្លួនថាបងឈប់ឲ្យគេហៅនាយលោកម្ចាស់ៗតទៅទៀតស្ដាប់ហើយមិនគួរឲ្យចង់ស្ដាប់សោះ ថេយ៉ុងក៏មិនចង់ជំទាស់ខ្លាចនាយកំលោះឃ្នើសចិត្តទើបព្រមហើយ មិនត្រឹមតែឲ្យគេហៅបងទេនូវឲ្យគេមកគេងបន្ទប់រួមជាមួយទៀត វាចម្លែកណាស់ ត្រូវអត់? ចំណែកអ្នកបម្រើគ្មានអ្នកណាហ៊ាននិយាយអ្វីបានតែញញឹមរុញគេថែម។

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now