*ង៉ោង...ង៉ោង...
សម្លេងម៉ូលហ្គែម៉ូតូលឺឡើងយ៉ាងត្រហឹងពេញនៃច្រកផ្លូវតូចមួយដែលជាអាណាចក្ររបស់Devil of World។ បុរសឈុតខ្មៅម្នាក់ប៉ោលម៉ូតូយ៉ាងលឿនដោយមានម៉ូតូជាច្រើនបើកតាមពីក្រោយគេ កែវភ្នែកមាំសម្លឹងមើលទៅម៉ូតូខាងក្រោយតាមកញ្ជក់មូ៉តូរបស់ខ្លួនទាំងញញឹមចុងមាត់មានអំនួតលើខ្លួនឯងព្រោះចំងាយម៉ូតូរបស់គេនៅឆ្ញាយពីពួកវាខ្លាំងណាស់!!!
« កុំសង្ឃឹមចាប់យើងបានឆឹស!!ពួកអាសម្រែ!!!.... »សម្លេងក្រល៎បន្លឺឡើងម្នាក់ឯងសើចចំអកទៅកាន់ពួកវាមុននិងបន្ថែមកម្លាំងដៃម៉ូលហ្គែម៉ូតូមួយកប់.ជិះជ្រេពេញផ្លូវនៅសល់ប្រហែលមួយគីឡូដីទៀតប៉ុណ្ណោះដល់ទីប្រជុំជនហើយៗពួកវាក៏មិនហ៊ានទៅបង្ករឿងនៅកន្លែងសារធារណៈដែល ខ្លាំងតែក្នុងទឹកដីវានិងឯង!!!!
ង៉ោង....ផាំង....ផាំង....
« ចង្រៃយ៍!!..... »សម្លេងស្បថតាមជើងធ្មេញដោយការមួរម៉ៅពេលកង់ម៉ូតូរបស់ខ្លួនត្រូវធ្លាយដោយសារគ្រាប់កាំភ្លើងពួកអាសម្រែនោះបាញ់មួយគ្រាប់...
« ឈប់ភ្លាមអាចង្រៃ បើមិនចឹងទេយើងនិងបាញ់បំបែកក្បាលរបស់ឯងមិនខានទេ!!... »សម្លេងស្រែកយ៉ាងលឺរបស់បុរសម្នាក់ដែលជិះតាមគេស្រែកឡើងពេលគេជិះជិតមកដល់ បើតាមត្រូវគេបាញ់អាម្នាក់ដែលជិះចូលទឹកដីរបស់គេដោយគ្មានការអនុញ្ញាតងាប់បាត់ទៅហើយ នេះគង់តែត្រូវចាប់វាយកទៅសួរចម្លើយទេខ្លាចថាវាជាបូ៉លីសឬក៏សត្រូវរបស់គេ...
« ឆឹស!!គិតថាយើងល្ងង់!!.... »ស្របសម្ដីគេក៏ដកកាំភ្លើងចេញពីចង្គេះត្រៀមនិងបាញ់បកទៅពួកវាវិញ..ហើយក៏ខំប្រឹងម៉ូលហ្គែរម៉ូតូតាមតែអាចធ្វើបានព្រោះពេលនេះម៉ូតូវាជិះលែងត្រង់ផ្លូវទៅហើយ
« លោកបង!!ខ្ញុំថាបាញ់វាចោលតែម្ដង!! »អាម្នាក់ដែលគេគ្នារបស់វានិយាយឡើង
« បើចាហ្វាយស្ដីបន្ទោសគិតយ៉ាងមិច?? »
« ប្រាប់ទៅថាវាបាញ់សម្លាប់ខ្លួនឯង!!.. »
« ល្អតាស៎!!... »ស្នាមញញឹមចុងមាត់លេចឡើងលើផ្ទៃមុខរបស់វាមុននិងវាងើបឈរលើម៉ូតូហើយទាញកាំភ្លើងឆ្លុះរបស់ខ្លួនទម្រង់ចំក្បាលរបស់បុរសម្នាក់នោះ
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT