Episode 22
__________________
*សណ្ឋាគារ
នៅក្នុងបន្ទប់ដែលមានម៉ាសុីនត្រជាក់បើកជះភាពត្រជាក់ពាសពេញបន្ទប់តែសភាពបន្ទប់ប្រែជាតានតឹងទៅវិញព្រោះតែមនុស្សពីរអ្នកកំពុងតែពាក់មុខយក្សដាក់គ្នាមិនដាក់.....« ពុទ្ធោអើយ!!!!បងមិនដឹងថាយូកំពុងតែគិតស្អីទេបានជាព្រមអោយប្អូនទៅជាមួយអាម្សៀតនោះ!!... »សម្លេងខាំធ្មេញលឺលាន់ឡើងដាក់ប្អូនស្រីដែលកំពុងអង្គុយលើសាឡុងក្បែរនោះទាំងក្ដៅចិត្តដូចជាបាយពុះពេលដឹងថាជីមីនមិននៅទីនេះបែរជាទៅនៅជាមួយអាម្សៀតនោះទៅវិញ ពេលនេះមិនដឹងថាវាធ្វើអីប្អូនរបស់គេឬអត់....
« បងទៅខ្វល់ធ្វើអី ទុកអោយគេដោះស្រាយជាមួយគ្នាទៅ!!... »យូមីតបទៅវិញទាំងសម្លេងរឹងដូចនិងថេយ៉ុងកំហគដាក់នាងវិញ ក៏នាងចង់អោយពួកគេទាំងពីរសម្រួលគ្នាអោយបានដាច់ស្រាច់នោះអីទើបបណ្ដោយបែបនេះ!!....
« ដោះស្រាយ?ដោះស្រាយស្អី?វាជាអ្នករត់ចោល
ជីមីនមិនមែនឬ?យូចង់អោយប្អូនត្រូវទឹកភ្នែកម្ដងទៀតដោយសារវាឬ??... »« តែវាជាជម្រើសរបស់ជីមីន ជីមីនចង់មានពេលនិយាយជាមួយគេ!!.. »
« ជីមីនជាអ្នកនិយាយបែបនេះ??.. »
« ទេ!!តែកាយវិការរបស់មីនបញ្ជក់យ៉ាងច្បាស់... »
« ហើយយូក៏បណ្ដោយអោយវាយកប្អូនទៅជាមួយ?ទាំងដែលយូមិនធ្លាប់ឃើញមុខវាសូម្បីម្ដង?ចុះបើអាម្នាក់នោះវាមិនជាអាជេខេឬជុងគុកឯងគិតយ៉ាងមិច??... »ថេយ៉ុងសង្រ្គឺតជើងធ្មេញកាន់តែនិយាយកាន់តែខឹងនិងយូមីដែលបណ្ដោយដល់ថ្នាក់នេះទាំងមិនធ្លាប់ដឹងថាមនុស្សប្រុសដែលចាកចោលជីមីនមានមុខមាត់យ៉ាងមិច គេនិយាយតែពីរបីម៉ាត់ក៏អោយប្អូនទៅជាមួយគេបាត់ស្រមោល...បើអាម្នាក់នោះវាជាជនចាប់ជម្រិតគិតយ៉ាងមិច??...
« គេប្រាប់ហើយថាគេជាជុងគុក..បងគិតថាខ្ញុំមិនស្គាល់ជុងគុក អូហ្វីគីរ៉ា រាជអាជ្ញាថ្មីនៃសង្គាត់នេះមែនទេ??... »យូមីស្រែកកំហគទៅវិញទាំងងើបឈរទល់មុខនិងបងប្រុសរបស់ខ្លួន...កែវភ្នែកក្រហមទាំងពីរប្រទាក់គ្នាសឹងតែឆេះចេញភ្លើងមករាងខ្លួន ....
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT