Episode7
*ពេលល្ងាច
រសៀលឈានចូលមកដល់ក៏ដល់ពេលវេលាសិស្សគ្រប់គ្នាសម្រាក។សិស្សទាំងប្រុសទាំងស្រីក៏ស្វាតស្វែងដើរចេញមកទាំងញាប់ជើង អ្នកខ្លះក៏ប្រលែងគ្នាលេងតាមរបៀបមិត្ត ក្នុងនោះក៏មានជីមីននិងគីមយូដែលកំពុងរត់ដេញចាប់គ្នាដូចកូនក្មេងពេញសាលា ក៏គ្មានរឿងអ្វីធំក្រៅពី
គីមយូញោះអោយអាល្អិតជីមីនខឹងតែប៉ុន្នឹង។« ឈប់!!អាមិត្តឆ្គួត.... »សម្លេងស្រែកដូចខ្ញែរបស់ជីមីនបន្លឺឡើងតាមដោយជើងខំប្រឹងរត់តាមកម្លោះគីមយូយ៉ាងញាប់..បង្អើលអស់អ្នកដែរដើរក្បែរៗនោះអោយងាកមកមើល។
« បើឈប់មានតែភ្លើ!!... »នាយរត់បន្ដើរបែរមកលានអណ្ដាតដាក់ជីមីនទាំងអស់សំណើចពេលឃើញមុខតូចច្រមិចពេបខឹងឡើងក្រហមមុខអស់ហើយ...
« គីមយូ!!ឈប់ណាយើងប្រាប់អោយឈប់...អ្ហា៎..... »ជីមីនស្រែកឡើងបន្ថែមមុននិងខ្លួនប្រាណរបស់គេត្រូវដួលទៅលើដីព្រោះតែ
ក្រឡាច់ជើងនិងដុំថ្មមនុស្សជុំវិញខ្លួនក៏ឈរសម្លឹងមើលមកលាន់ ព្រមទាំងគីមយូដូចគ្នាគេបញ្ឈប់ដំណើរមុននិងរត់មកមើលជីមីនវិញទាំងបារម្ហ....« ជី-ជីមីន យ៉ាងមិចហើយ?? »ពេលមកដល់រាងកាយដែលអង្គុយនិងដីរបស់ជីមីននាយក៏ប្រញាប់លន់ជង្គង់ចុះមួយជំហៀងមើលជីមីន...
« យើងមិនអីទេ!!... »
« អញ្ជឹង..ក្រោកសិនមក... »ស្របសម្ដីនាយក៏ចាប់ដើមដៃជីមីនទាំងសងខាងអោយក្រោកឈរស្រួលបួលមុននិងបោះដីដែលប្រលាក់ខោជីមីនចេញយឺតៗ....
« ក្រលិតបាតដៃអស់ហើយ!!យើងសូមទោសផងណ-...អួយយ....ជីមីន.... »គីមទាញបាតដៃជីមីនមកមើលមុននិងរអ៊ូតិចៗនិងសូមទោសជីមីនតែមិនទាន់ចប់ស្រួលបួលផងត្រចៀករបស់ខ្លួនក៏ត្រូវជីមីនទាញឡើងមួយទំហឹង....« អួយ...ជីមីនកើតអីបានមកមួលត្រចៀកយើងនេះ??... »គីមយូនិយាយព្រមទាំងលើកដៃទប់ត្រចៀកខ្លួនដែលមានដៃជីមីនកំពុងមួល...
« យឹស!!មានមុខមកសួរទៀត អម្បាញ់មិញមិញឯងបានធ្វើអីចាំទេ??... »កាយតូចខាំមាត់ដាក់មិត្តខ្លួនមុននិងលើកដៃចង្អុលមុខសង្ហារបស់គេទាំងដៃនៅមួលត្រចៀកគេជាប់ដដែល....
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT