Episode25
________________
នៅក្នុងឡានដែលចតនៅកន្លែងស្ងប់ស្ងាត់មួយកន្លែងតែសភាពក្នុងឡានបែរជាមិនបានស្ងប់ស្ងាត់ទៅវិញ។សម្លេងយំដង្ហក់រហូតដល់ស្អកក៏បន្លឺឡើងសឹងមួយម៉ោងពេញ ហើយក៏មានមនុស្សប្រុសមាឌធំអង្គុយអោបលួងលោមក្មេងមាឌល្អិតដែលរត់មករកគេរៀបរាប់រឿងដែលបានកើតឡើងទាំងទឹកភ្នែករហេមរហាម« មីន!!បងថាមីនត្រឡប់ទៅវិញសិនទៅពេលនេះគាត់អាចនិងត្រជាក់ចិត្តហើយក៏ថាបាន!! »ជុងគុកបន្លឺឡើងទាំងតឹងចិត្តនិងអង្អែលក្បាលក្មេងដែលអង្គុយពាក់ឈៀងលើភ្លៅរបស់គេថ្នមៗ
« ហុិក...ហុិក..ទេខ្ញុំស្អប់គាត់ខ្ញុំស្អប់ប៉ា...ហុិក
...ហុិក... »សម្លេងក្ងួរបន្លឺឡើងទាំងក្រវីក្បាលតតាត់
គេស្អប់ប៉ារបស់គេ ស្អប់ខ្លាំងជាងអ្វីៗទាំងអស់!!« មីន!!ស្ដាប់បងពេលនោះគាត់អាចនិងខឹងមួយពេលក៏ថាបាន... »បាតដៃធំចាប់ក្រសោបមុខតូចនិងនិយាយលួងលោមអោយក្មេងទន់ចិត្តតែជីមីនបែរជាក្រវីក្បាលញាប់ស្អេកមិនស្ដាប់សម្ដីគេ
« .ហុិក..គាត់ខឹងអត់ហេតុផល..ហុិក..យ៉ាងណាក៏សួរខ្ញុំស្រួលបួលសិនដែរមិនមែនដៀលកប់ៗមាត់បែបនេះទេ..ហុិក..គាត់ធ្វើដូចជាខ្ញុំមិនមែនជាកូនរបស់គាត់.!!... »ជីមីនរៀបរាប់ទាំងដង្ហក់កាន់តែនិយាយទឹកភ្នែកក៏កាន់តែហូរទ្រូងកាន់តែញ័រ គ្រប់ពាក្យសម្តីប៉ារបស់គេលឺលាន់ហឹងពេញត្រចៀកគេមិនទាន់បាត់នៅឡើយទេ។
« ចុះមីនចង់ធ្វើយ៉ាងមិចបន្ដ??.. »ជុងគុកដកដង្ហើមធំនិងទាញក្បាលជីមីនអោយផ្អែកនិងទ្រូងមាំរបស់គេ
« ហុិក..មិនដឹងទេ តែខ្ញុំមិនចង់ត្រឡប់ទៅវិញទេ..ហុិក..ហុិក... »សម្លេងតូចតបមកវិញនិងជ្រប់មុខនិងទ្រូងជុងគុកសង្ងំយំអោយអស់ភាពឈឺចាប់ទាំងប៉ុន្មានដែលតឹងណែននៅក្នុងទ្រូង..
« ហុឹម!!....ជ៎ុប... »សម្លេងដកដង្ហើមស្មើរបស់ជីមីនបន្លឺឡើងធ្វើអោយជុងគុកដឹងថាក្មេងម្នាក់នេះគេងលក់បាត់ទៅហើយទើបអោនទៅថើបសក់
ទន់ៗមួយដង្ហើមហើយក៏លើកជីមីនអោយគេងនៅលើកៅអីម្ខាងទៀតវិញនិងដោះអាវធំរបស់គេគ្របលើរាងតូចច្រឡឹងតិច
« បងមិនដឹងថាការសម្រេចចិត្តរបស់បងខុសឬក៏ត្រូវទេ តែបងនិងសាកល្បង!!.. »ជុងគុកបន្លឺឡើងតិចៗម្នាក់ឯងមុននិងកាច់សោរបញ្ឆេះម៉ាសុីនបើកចេញទៅទាំងអារម្មណ៍កំពុងវិលវល់និងការគិតរបស់ខ្លួន
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT