« អូនមានកូនមែនទេ,មីន? »ជុងគុកចោទសួរដោយសម្លឹងមុខតូចច្រមិចចំព្រមជាមួយកែវភ្នែកស្រទន់រងចាំចម្លើយមួយដែលគេទន្ទឹងរងចាំចង់ដឹងជារៀងរាល់ថ្ងៃ,តែអ្នកដែលគេត្រូវសួរវិញបែរជាភ្លេចភ្លាំងមួយខណះក្រលាស់អណ្ដាតមិនកើតដូចជាមានអ្វីសង្គត់លើក៏ព្រោះតែកំពុងតែឆ្ងល់ថាគេដឹងវាមកពីណា?រឿងមួយនេះគេមិនបានប្រាប់អ្នកណាម្នាក់ទេក្រៅពីគីមយូ កាលពីព្រឹកមិញនេះ
« មីន,អូនលឺបងសួរទេ? »« លោកនិយាយអី? »ជីមីនព្រិចភ្នែកមួយៗពេលលឺសំនួរបន្ដរបស់ជុងគុកព្រមទាំងរហ័សឆ្លើយធ្វើដូចជាមិនដឹងខ្យល់អ្វីកែវភ្នែកស្រស់ស្អាតស្រាប់តែបែរចេញពីការសម្លឹងមុខរបស់ជុងគុកភ្លាមៗ
« អូនមានកូនមែនទេ? »
« កូន?លោកនឹកឃើញស្អីបានជាសួរបែបនេះ?ខ្ញុំនេះហ៎េសមានកូន?ផ្ដេសផ្ដាស!! »ជីមីនអស់សំណើចបន្ដិចព្រមទាំងតបទៅកាន់ជុងគុកវិញទាំងហួសចិត្ត
« ប៉ុន្ដែបងបានរើសបានប្រដាប់ពិនិត្យទឹកនោមនៅប៉ុន្មានថ្ងៃមុនពេលបងស្ទាក់ជួបអូន!! »ជុងគុកប្រាប់ពីហេតុផលដែលធ្វើអោយខ្លួនគិតបែបនេះ ព្រោះពេលនោះក្រោយជីមីនរត់ចេញទៅវាធ្លាក់របស់នោះមកពិតមែនរូបរាងនៅថ្មីទាំងអស់ដូចជាទើបតែទិញហើយមិនទាន់បានប្រើនៅឡើយហើយក៏គ្មានអ្នកណាយករបស់នេះមកបោះចោលកណ្ដលវាលបែបនេះដែរ
« វាមិនមែនជារបស់ខ្ញុំទេ!! »ជីមីនបដិសេដដោយតម្លើងសម្លេងបន្ដិចកែវភ្នែកកូនឆ្មាសម្លឹងមុខសង្ហាដោយការមិនពេញចិត្ត
« តែបងឃើញវាជ្រុះពីស្បោងដែលអូនកាន់! »
« លោកកាន់តែផ្ដេសផ្ដាសហើយជុងគុក,ខ្ញុំមិនដែលបានទៅទិញរបស់ស្អីបែបនោះទេ!! »
« អូនប្រាកដទេថាអូនមិនកុហក់បង? »
« បើលោកមិនជឿទេចាំមើលទៅថាប៉ុន្មានខែទៀតពោះខ្ញុំធំជាងមុនអត់!! »រាងតូចឆ្លើយតបម៉ាត់ៗបង្ហាញឬកពារយ៉ាងច្បាស់ដូចជាកំពុងមួរម៉ៅធ្វើអោយជុងគុកស្ងាត់មាត់លែងបន្ដរឿងនេះតទៅទៀត
« ហុឹម,បងជឿហើយ!! »
*ទឺង ទឺង
« ចាំបងទៅមើល!! »ស្របពេលនោះសម្លេងកណ្ដឹងស្រាប់តែបន្លឺឡើងទើបជុងគុកស្នើរខ្លួនជាអ្នកទៅបើក ជីមីនក៏មិនបានមាត់នៅអង្គុយមើលទូរទស្សន៍តាមធម្មតាទាំងចិត្តមិនស្ងប់ខ្លាចថាជុងគុកដឹងរឿងគេមានកូនពិតមែន...
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT